GNOME

ដល់អត់ From Wikipedia, the free encyclopedia

GNOME
Remove ads

GNOME គឺ​ជា​រូបរាង​អេក្រង់ (desktop environment) និង​ជា GUI (graphical user interface) ដែល​ដើរ​នៅ​ផ្នែក​ខាង​លើ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ។ វា​ត្រូវ​បាន​បង្កើត​ឡើង​មក​ជា​កម្មវិធី​កូដ​បើក​ចំហ (open source software) ដែល​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ ដោយ​អ្នក​ស្ម័គ្រ​ចិត្ត និង​អ្នក​ចូលរួម​ផ្សេងៗ​ទៀត​ដែល​ទទួល​បាន​ប្រាក់​កម្រៃ ហើយ Red Hat គឺ​ជា​អ្នក​ចូលរួម​ចំណែក​ដ៏​ធំ​មួយ។[][] GNOME គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង GNU ហើយ​អាច​យក​ទៅ​ប្រើ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ស្រដៀង Unix ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ​ហៅ​ថា Linux (GNU) ។

ព័ត៌មានសង្ខេប អ្នកអភិវឌ្ឍ, ចេញផ្សាយដំបូង ...
Remove ads

ប្រវត្តិ

GNOME ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ខែសីហា ឆ្នាំ​១៩៩៧ ដោយ Miguel de lcaza និង Fedrico Mena[] ជា​គម្រោង​កម្មវិធី​ឥត​គិត​ថ្លៃ ក្នុង​គោល​បំណង​ផ្ដល់​រូបរាង​អេក្រង់​មុខ (dekstop environment) ដល់​កុំព្យូទ័រ និង​ប្រព័ន្ធ​ប្រតិបត្តិការ។ GNOME ត្រូវ​ផ្ដល់​ក្រោម​អាជ្ញាបណ្ណ LGPL សម្រាប់​បណ្ណាល័យ និង GPL សម្រាប់​កម្មវិធី​របស់​វា។ GNOME 2 ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រូបរាង​អេក្រង់ ដែល​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទាក់ទង​ជាមួយ​វត្ថុ​នានា​នៅ​ក្នុង​កុំព្យូទ័រ​ដូច​ជា​ផ្ទាំង​វីនដូ រូប​តំណាង និង​គ្រប់គ្រង​ឯកសារ​នានា។ GNONE 2 ប្រើ Metacity ជា​ឧបករណ៍​គ្រប់គ្រង​ផ្ទាំង​វីនដូ។[]

Remove ads

ទិដ្ឋភាព​ទូទៅ

គម្រោង GNOME ផ្ដោត​យ៉ាង​សំខាន់​លើ​ភាព​សាមញ្ញ ភាព​ងាយ​ស្រួល និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ដំណើរការ។[] គោលបំណង​ដទៃ​ទៀត​មាន​ដូច​ជា៖

  • សេរីភាព៖ បង្កើត​រូបរាង​អេក្រង់​ដោយ​ផ្ដល់​ប្រភព​កូដ​ដើម ដែល​អាច​យក​ទៅ​ធ្វើ ឬ​ប្រើ​ក្រោម​អាជ្ញាបណ្ណ​កម្មវិធី​មិន​គិត​ថ្លៃ។
  • ភាព​ងាយ​ស្រួល៖ ដើម្បី​ធានា​​ថា​នរណា​ក៏​អាច​ប្រើ​វា​បាន ទោះបី​មិន​មាន​ជំនាញ​បច្ចេកទេស​អ្វី​ឡើយ។
  • អន្តរជាតូបនីយកម្ម និង ការ​បក​ប្រែ៖ ធ្វើ​ឲ្យ​កុំព្យូទ័រ​ក្លាយ​ទៅ​ជា​ភាសា​ជាតិ​នៃ​សាសន៍​និមួយៗ។ នៅ​ពេល​បច្ចុប្បន្ន​នេះ GNOME ត្រូវ​បាន​បកប្រែ​ទៅ​ជា ១៧៥ ភាសា​ហើយ។[]
  • ជិតស្និទ្ធ​នឹង​អ្នក​អភិវឌ្ឍ៖ ដើម្បី​ធានា​បាន​នូវ​ភាព​ងាយស្រួល​នៃ​កម្មវិធី ដែល​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​លើ​កុំព្យូទ័រ និង​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍ​នូវ​ជម្រើស​ភាសា​កម្មវិធី​ដែល​ពួក​គេ​ចង់​ប្រើ។
  • អង្គការ៖ ដើម្បី​ប្រកាន់​ខ្ជាប់​នូវ​ការ​ចេញ​ផ្សាយ​ទៀងទាត់ ព្រម​ទាំង​រចនាសម្ព័ន្ធ​សហគមន៍។
  • ការ​គាំទ្រ៖ ដើម្បី​ធានា​បាន​នូវ​ការ​គាំទ្រ​ពី​ស្ថាប័ន​ផ្សេង​ទៀត ក្រៅ​ពី​សហគមន៍ GNOME ។
Remove ads

ឯកសារ​យោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads