ស៊ីហ្គេម
From Wikipedia, the free encyclopedia
Remove ads
ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍នៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

Remove ads
ប្រទេសដែលចូលរួម
1-គិតតាំងពីវៀតណាមខាងត្បូង
Remove ads
ប្រវត្តិ
ស៊ីហ្គេមមានដើមកំណើតតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយនិងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោកលួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំនងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះយល់ព្រមអោយរៀបចំការប្រកួតកីឡារៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។
កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករនិងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូងនិងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។
នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេត្រូវបានអនុញ្ញាតអោយចូលនៅស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំនែកទីម័រខាងកើតត្រូវបានអនុញ្ញាតអោយចូលរួមនៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម។
Remove ads
ព្រឹត្តិការណ៍
សូមមើលផងដែរ ព្រឹត្តិការណ៍កីឡានៅស៊ីហ្គេម
ប្រវត្តិធ្វើជាម្ចាស់ផ្ទះ
- ៦ លើក: ថៃ ម៉ាឡេស៊ី+
- ៤ លើក: សិង្ហបុរី+ ឥណ្ឌូនេស៊ី+ ហ្វីលីពីន+
- ២លើក: មីយ៉ាន់ម៉ា ប៊្រុយណេ+
- ១លើក : វៀតណាម ឡាវ+
+រាប់បញ្ចូលទាំងពេលអនាគតឆាប់ៗនេះ។
ពត៌មានផ្សេងៗ
កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍
កំនត់ត្រាមេដាយមាស
ជ័យលាភីរួម
- ៦លើក៖ ថៃ
- ២លើក៖ ភូមា
ចំនាត់ថ្នាក់លេខ២
- ៣លើក៖ សិង្ហបុរី
- ២លើក៖ ម៉ាឡេស៊ី ថៃ
- ១លើក៖ ភូមា
ចំនាត់ថ្នាក់លេខ៣
- ៤លើក៖ ម៉ាឡេស៊ី
- ៣លើក៖ សិង្ហបុរី
- ១លើក៖ ភូមា
ចំនាំ៖ កំនត់ត្រានេះគិតពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក្នុងចន្លោះឆ្នាំ ១៩៥៩ដល់១៩៧៥។ ម៉ាឡេស៊ីនិងម៉ាឡាយ៉ាគឺគិតតែមួយ
កីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម
គណកម្មការស៊ីហ្គេមបានកំនត់ឈ្មោះប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរហូតដល់ឆ្នាំ២០១៩ ទោះជាប្រទេសទាំងនោះមិនទាន់បានសំរេចច្បាស់លាស់ពីទីកន្លែងសំរាប់ប្រារព្ឋស៊ីហ្គេមក៏ដោយ។
1 ប្ដូរឈ្មោះនៅពេលហ្វីលីពីននិងឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតអោយចូលរួម។
កំនត់ត្រាពីមេដាយមាស
ជ័យលាភីរួម
- ៩លើក៖ ឥណ្ឌូនេស៊ី
- ៤លើក៖ ថៃ
- ១លើក ៖ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន
ចំនាត់ថ្នាក់លេខ២
- ៩លើក៖ ថៃ
- ៣លើក៖ ម៉ាឡេស៊ី
- ២លើក៖ ឥណ្ឌូនេស៊ី ហ្វីលីពីន
ចំនាត់ថ្នាក់លេខ៣
- ៦លើក៖ ហ្វីលីពីន
- ៣លើក៖ ឥណ្ឌូនេស៊ី ថៃ
- ២លើក៖ វៀតណាម
- ១លើក៖ មីយ៉ាន់ម៉ា ម៉ាឡេស៊ី
ចំនាំ៖ កំនាត់ត្រាគិតតាំងពីស៊ីហ្គេមឆ្នាំ១៩៧៧តែប៉ុណ្ណោះ
Remove ads
ចំនួនមេដាយសរុប
- គិតមកទល់ស៊ីហ្គេមលើកទី២៤
កំនត់សំគាល់
- 1 ចូលរួមប្រកួតក្នុងនាមម៉ាឡាយ៉ាក្នុងតាំងពីផ្ដើមកីឡារហូតដល់ឆ្នាំ១៩៦១។
- 2 សាធារណរដ្ឋវៀតណាមខាងត្បូងបានបាត់រូបរាងនៅខែកក្កដាឆ្នាំ១៩៧៦ ពេលវាបញ្ជូលជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម(វៀតណាមខាងត្បូង) ដើម្បីក្លាយខ្លួនជាសាធារណរដ្ឋសង្គមនិយមវៀតណាម (ត្រូវបានគេស្គាល់វាជាវៀតណាម)។ ហេតុនេះការរាប់មេដាយសំរាប់ប្រទេសនេះគិតត្រឹមឆ្នាំ១៩៧៥។ គណកម្មការអូឡាំពិចអន្តរជាតិឈប់ប្រើកូដនេះហើយតាំងពីមានការរំលាយបញ្ជូលគ្នារវាងវៀតណាមទាំង២រួចមក។
- 3 ចូលរួមប្រកួតក្នុងនាមកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋខ្មែរ។
- 4 នៅឆ្នាំ១៩៨៩ វៀតណាមដែលបង្រួបបង្រួមរួច ចូលរួមប្រកួតដោយមានឈ្មោះថ្មីនិងទង់ជាតិថ្មី។ មេដាយដែលទទួលដោយវៀតណាមខាងត្បូងត្រូវបានរាប់បញ្ជូលផងដែរនៅទីនេះ។
- 5 ចូលរួមប្រកួតក្នុងនាមភូមារហូតដល់ឆ្នាំ១៩៨៥។ ទីរួមខេត្តជុនបុរី និងបាងកក ក៏ជាកន្លែងប្រកួតស៊ីហ្គេមលើកទី២៤ដែរ។ ស៊ីហ្កេមលើកទី២៦ដែលនឹងត្រូវធ្វើឡើងនៅឥណ្ឌូនេស៊ី បើតាមរបាយការណ៍បានអោយដឹងថាក្រៅពីក្រុងចាការតា នឹងមានក្រុង៣ផ្សេងទៀត(បានឌុង ប៉ាឡេមបាង និងសេម៉ារ៉ាង) ដែលនឹងចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។
Remove ads
សូមមើលផងដែរ
- អាស៊ីហ្គេម
- [[កីយ៧៦យ
ឡាអាស៊ីខាងកើត]]
តំនភ្ជាប់ក្រៅ
- Olympic Council of Asia Regional Hosting List Archived 2009-03-03 at the វេយប៊ែខ ម៉ាស៊ីន.
- ពត៌មានអំពីស៊ីហ្គេម
- Singapore 2013 Archived 2010-03-10 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads