ប្រទេសតាជីគីស្ថាន (ភាសាតាហ្ស៊ីក៖ Тоҷикистон; ភាសារុស្ស៊ី៖ Таджикистан), ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋតាជីគីស្ថាន (ភាសាតាហ្ស៊ីកក៖ Ҷумҳурии Тоҷикистон) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានក្រឡាផ្ទៃសរុប ១៤៣,១០០ គីឡូម៉ែត្រការ៉េ[៨][៩][១០] និងមានប្រជាជនចំនួន ៩,៥៣៧,៦៤៥ នាក់។[៤] វាមានរដ្ឋធានីឈ្មោះ ឌូសង់បេ ហើយក៏ត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេសផងដែរ។ តាហ្ស៊ីគីស្ថានមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្កានីស្ថាននៅភាគខាងត្បូង ទិសខាងលិចជាប់នឹងអ៊ូសបេគីស្ថាន ខាងជើងជាប់នឹងកៀគីស្ថាន និងនៅទិសខាងកើតជាប់នឹងប្រទេសចិន។ ទឹកដីដើមឬទឹកដីប្រពៃណីរបស់ជនជាតិតាហ្ស៊ីកបានគ្របដណ្តប់លើប្រទេសតាហ្ស៊ីគីស្ថានសព្វថ្ងៃ រួមជាមួយផ្នែកខ្លះនៃប្រទេសអាហ្វហ្កានីស្ថាននិងអ៊ូសបេគីស្ថានផង។
ព័ត៌មានសង្ខេប Ҷумҳурии Тоҷикистон (ភាសាតាហ្ស៊ីក)Республика Таджикистан (ភាសារុស្ស៊ី), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋតាជីគីស្ថានҶумҳурии Тоҷикистон (ភាសាតាហ្ស៊ីក) Республика Таджикистан (ភាសារុស្ស៊ី) |
---|
|
បាវចនាИстиқлол, Озодӣ, Ватан ( ភាសាតាហ្ស៊ីក) "ឯករាជ្យ សេរីភាព មាតុភូមិ" |
ភ្លេងជាតិСуруди Миллӣ("ចម្រៀងជាតិ") |
 ទីតាំងប្រទេសតាហ្ស៊ីគីស្ថាន (ក្រហម) នៅលើភូគោល |
រដ្ឋធានី
និង ទីក្រុងធំបំផុត | ឌូសង់បេ 38°33′N 68°48′E |
---|
ភាសាផ្លូវការ | ភាសាតាហ្ស៊ីក (រដ្ឋ) ភាសារុស្ស៊ី[១] |
---|
ភាសានិយាយ | ភាសាអ៊ូសបេក • ភាសាកៀគិស • ភាសាតួកមែន • ភាសាតាតារ • ភាសាអ៊ុយក្រែន • ភាសាអាស៊ែបៃសង់ • ភាសាចិន និងភាសាផ្សេងៗទៀត |
---|
ក្រុមជនជាតិ | - ៨៤.៣% ជនជាតិតាហ្ស៊ីក
- ៩.១% ជនជាតអ៊ូសបេក
- ៤.៥% ជនជាតិប៉ាមីរីស
- ០.៧% ជនជាតិកៀគិស
- ០.៤% ជនជាតិរុស្ស៊ី អ៊ុយក្រែន និងបេឡារុស
- ០.២% ជនជាតិតួកមែន
- ០.១% ជនជាតិតាតារ
- ០.៧% ជនជាតិផ្សេងៗទៀត
|
---|
សាសនា | - ៩៨% ឥស្លាមសាសនា
- ២% សាសនាផ្សេងៗទៀត[៣]
|
---|
រដ្ឋាភិបាល | សាធារណរដ្ឋឯកភូតប្រកាន់ប្រព័ន្ធប្រធានាធិបតីនិយម |
---|
- ប្រធានាធិបតី | អ៊ីម៉ូម៉ាលី រ៉ាម៉ុន |
---|
- នាយករដ្ឋមន្ត្រី | កូកៀរ រ៉ាស៊ូលសូដា |
---|
នីតិបញ្ញត្តិ | សភាកំពូល |
---|
| រដ្ឋសភា |
---|
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
---|
ទទួលឯករាជ្យ |
---|
- រដ្ឋស្វយ័តតួកគីស្ថាន | ២៧ វិច្ឆកា ១៩១៧ |
---|
- រដ្ឋស្វយ័តរបស់សូវៀត | ២៧ តុលា ១៩២៤ |
---|
- សាធារណរដ្ឋសូវៀត | ៥ ធ្នូ ១៩២៩ |
---|
| ៩ កញ្ញា ១៩៩១ |
---|
- សមាជិកភាពនៃ ស.រ.ឯ | ២១ ធ្នូ ១៩៩១ |
---|
- ទទួលស្គាល់ | ២៦ ធ្នូ ១៩៩១ |
---|
| ២ មីនា ១៩៩២ |
---|
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៦ វិច្ឆិកា ១៩៩៤ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ១៤៣,១០០ គ.ម២ (ទី៩៤) |
---|
- ផ្ទៃទឹក (%) | ១.៨ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៩,៥៣៧,៦៤៥[៤] (ទី៩៦) |
---|
- ដង់ស៊ីតេ | ៤៨.៦ នាក់/គ.ម២ (ទី១៥៥) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ៣០.៥៤៧ ពាន់លានដុល្លារ[៥] (ទី១៣២) |
---|
- ក្នុងម្នាក់ | ៣,៣៥៤ ដុល្លារ[៥] (ទី១១៥) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ៧.៣៥០ ពាន់លានដុល្លារ[៥] (ទី១៤៧) |
---|
- ក្នុងម្នាក់ | ៨០៧ ដុល្លារ[៥] (ទី១៦៤) |
---|
ជីនី (២០១៥) | ៣៤[៦] មធ្យម |
---|
HDI (២០១៩) | ០.៦៦៨[៧] មធ្យម · ទី១២៥ |
---|
រូបិយវត្ថុ | សាមុនី (TJS) |
---|
ល្វែងម៉ោង | UTC+៥ (TJT) |
---|
ទិសបើកបរ | ស្តាំ |
---|
កូដហៅទូរស័ព្ទ | +៩៩២ |
---|
ដែនកម្រិតខ្ពស់ | .tj |
---|
បិទ