កញ្ញាឯកកម្ពុជា

From Wikipedia, the free encyclopedia

Remove ads

កញ្ញាឯកកម្ពុជា (អង់គ្លេស : Miss Cambodia) គឺជាកម្មវិធីប្រកួតប្រជែងសម្រស់ថ្នាក់ជាតិមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជ្រើសរើសយកម្ចាស់ជ័យលាភីជើងឯកម្នាក់តំណាងឲ្យប្រទេសកម្ពុជាដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ធំៗដូចជាបវរកញ្ញាចក្រវាឡបវរកញ្ញាអន្តរជាតិ និង បវរកញ្ញាផែនដី។អង្គការបវរកញ្ញាកម្ពុជាក៏បានជ្រើសរើសយកម្ចាស់ជ័យលាភីផ្សេងៗទៀតដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់តូចៗផងដែរដូចជាបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ បវរកញ្ញាទេសចរណ៍អន្តរជាតិជាដើម។

ព័ត៌មានសង្ខេប ស្ថាបនា, ប្រភេទ ...
Remove ads

ប្រវត្តិ

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦ ព្រះរាជាណាចក្រកម្ពុជាបានធ្វើកម្មវិធីប្រកួតប្រជែងសម្រស់ដ៏អធិកអធមមួយនៅឯ NagaWorld Hotel នៅក្នុងរាជធានីភ្នំពេញដោយបានជ្រើសរើសយកម្ចាស់ជ័យលាភីចំនួន ០៥ នាក់។កម្មវិធីប្រកួតប្រជែងសម្រស់មួយនេះត្រូវបានរៀបចំធ្វើឡើងដោយក្រុមហ៊ុន Arise Agency Ltd។គោលបំណងនៃការប្រកួតប្រជែងសម្រស់នេះគឺដើម្បីជ្រើសរើសអ្នកតំណាងឲ្យប្រទេសកម្ពុជាឲ្យទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិដោយឆ្លងកាត់ការប្រឡងនៅក្នុងថ្នាក់ជាតិប្រចាំឆ្នាំនីមួយៗជាមុនសិន។ជាពិសេសគឺជ្រើសរើសយកអ្នកតំណាងម្នាក់ឲ្យទៅចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់អន្តរជាតិធំៗចំនួន ០៣ គឺបវរកញ្ញាចក្រវាឡ បវរកញ្ញាអន្តរជាតិ និង បវរកញ្ញាពិភពលោក

ក្រៅពីនេះការប្រកួតប្រជែងសម្រស់នេះក៏បានជ្រើសរើសយកម្ចាស់ជ័យលាភីចំនួន ០៥ នាក់បន្ថែមទៀតដើម្បីឲ្យទៅចូលរួមនៅក្នុងការប្រកួតប្រជែងសម្រស់នៅលើឆាកអន្តរជាតិផ្សេងទៀតៗដូចជាបវរកញ្ញាទេសចរណ៍អន្តរជាតិ បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិជាដើម។

Remove ads

ព្រឹត្តិការណ៍សំខាន់ៗ

បវរកញ្ញាចក្រវាឡកម្ពុជាបានរៀបចំការប្រកួតឈុតតំណាងជាតិ។ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា CTN។

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ បវរកញ្ញាកម្ពុជាបានគ្រងម្កុដនៅឯសាលមហោស្រព Naba Nagaworld Hotel នៅក្នុងរាជធានីភ្នំពេញ[]ម្ចាស់ជ័យលាភីបវរកញ្ញាកម្ពុជាត្រូវបានគេរំពឹងថានឹងតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួតប្រជែងនៅលើអន្តរជាតិរួមមានបវរកញ្ញាចក្រវាឡ បវរកញ្ញាអន្តរជាតិ បវរកញ្ញាផែនដី បវរកញ្ញាទេសចរណ៍អន្តរជាតិ បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកជាដើម។

Remove ads

មើលផងដែរ

ឯកសារយោង

តំណភ្ជាប់ផ្សេងៗ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads