ខេត្តអាអូម៉ូរី

From Wikipedia, the free encyclopedia

ខេត្តអាអូម៉ូរី
Remove ads

ខេត្តអាអូម៉ូរី (青森県 Aomori-ken?, អាអុម៉ុរិកិង) គឺជាខេត្តរបស់ប្រទេសជប៉ុននៅតំបន់ថូហុគឹ រាជធានីរបស់ខេត្ត ទីក្រុងធំជាងគេនិងឈ្មោះជាទីក្រុងគឺទីក្រុងអាអូម៉ូរី អាអូម៉ូរីគឺជាខេត្តភាគខាងជើងបំផុតនៅលើកោះសំខាន់របស់ប្រទេសជប៉ុន កោះហុងស្ស៊ូ និងមានព្រំប្រទល់ជាប់មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ខេត្តអ៊ិវ៉ាតិទៅភាគអាគ្នេយ៍ ខេត្តអាគីតាទៅភាគនិរតី សមុទ្រជប៉ុននៅភាគខាងលិច និងហុកកៃដូឆ្លងកាត់ច្រកត្ស៊ឹហ្គារុទៅភាគខាងជើង ខេត្តអាអូម៉ូរីគឺជាខេត្តធំជាងគេទី 8 ជាមួយនឹងផ្ទៃដី 9,645.64 គីឡូម៉ែត្រ​ការ៉េ (3,724.20 ម៉ាយការ៉េ) និងខេត្តទី 31 ដែលមានប្រជាជនច្រើនជាងគេ ជាមួយនឹងមនុស្សជាង 1.2 លាននាក់ ប្រហែល 45 ភាគរយរបស់អ្នកស្រុករបស់ខេត្តអាអូម៉ូរីរស់នៅក្នុងទីក្រុងស្នូលពីររបស់ខ្លួន អាអូម៉ូរីនិងហាឈិណុហិ ដែលស្ថិតនៅលើវាលទំនាបឆ្នេរសមុទ្រ ភាគ​ច្រើន​នៃ​ខេត្ត​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ជួរ​ភ្នំ​ព្រៃ​ឈើ ជាមួយនឹងមជ្ឈមណ្ឌលប្រជាជនកាន់កាប់ជ្រលងភ្នំ និងវាលទំនាប អាអូម៉ូរីគឺជាខេត្តដែលមានប្រជាជនច្រើនជាងគេទីបីនៅក្នុងតំបន់ថូហុគឹ បន្ទាប់ពីខេត្តមីយ៉ាហ្គិ និងខេត្តហ្វូគូស៊ីម៉ា ភ្នំអ៊ិវ៉ាគិ ជាភ្នំភ្លើងផ្សំ (Stratovolcano) ដែលសកម្ម គឺជាចំណុចខ្ពស់បំផុតរបស់ខេត្ត ដែលមានកម្ពស់ជិត 1,624.7 ម៉ែត្រ (5,330 ហ្វីត)

ព័ត៌មានសង្ខេប ខេត្តអាអូម៉ូរី 青森県, ភាសាជប៉ុន ...

មនុស្សបានរស់នៅក្នុងខេត្តនេះយ៉ាងហោចណាស់ 15,000 ឆ្នាំមកហើយ ហើយភស្តុតាងចំណាស់បំផុតនៃគ្រឿងស្មូននៅក្នុងប្រទេសជប៉ុនត្រូវបានរកឃើញនៅយុគសម័យចូម៉ុង ទីតាំងបុរាណវត្ថុអូដៃយ៉ាម៉ាម៉ុតុទី​១​ បន្ទាប់ពីការគ្រប់គ្រងជាច្រើនសតវត្សដោយត្រកូលណាន់ប៊ឹនិងត្ស៊ឹហ្គារឹ ខេត្តនេះត្រូវបានបង្កើតឡើងពីភាគខាងជើងរបស់ខេត្តមុត្ស៊ឹកំឡុងពេលការស្តារឡើងវិញមេជី ទោះបីជាខេត្តនេះនៅតែគ្រប់គ្រងដោយឧស្សាហកម្មវិស័យបឋមក៏ដោយ​ បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនផងដែរ ដោយសារទីតាំងរបស់វានៅភាគខាងជើងរបស់កោះហុងស្ស៊ូ

Remove ads

ប្រវត្តិ

ភូមិសាស្ត្រ

ទីក្រុងនិងភូមិ

ព័ត៌មានបន្ថែម ទីក្រុង នៅក្នុងខេត្តអាអូម៉ូរិSource:, ចំណាត់ថ្នាក់លេខ ...

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads