ប្រាសាទភូមិប្រាសាទ

From Wikipedia, the free encyclopedia

Remove ads
ព័ត៌មានសង្ខេប ប្រាសាទភូមិប្រាសាទ, ឈ្មោះ: ...

ទីតាំងភូមិសាស្រ្ត

ប្រាសាទភូមិប្រាសាទមានទីតាំងស្ថិតនៅក្នុងបរិវេណ វត្តប្រាសាទ ឃុំប្រាសាទ ស្រុងសន្ទុក ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ដែលមានចម្ងាយ ៦៣គីឡូម៉ែត្រពីស្គុន យើងនិងឃើញក្លោងទ្វារចូលមួយ ស្ថិតនៅខាងឆ្វេងដៃពណ៌ផ្កាឈូកមានរូបតោពីរឈរយាមអមសងខាងផ្លូវចូល ហើយខាងលើមានឈ្មោះថា វត្តប្រាសាទ។ ផ្លូវចូលមានចម្ងាយ ៤៥០ម៉ែត្រដល់វត្ត ប្រាសាទភូមិប្រាសាទមានទីតាំងនៅខាងក្រោយព្រះវិហារ ប្រាសាទនេះមានលក្ខណចាស់ទ្រុឌទ្រោមខ្លាំង កសាងអំពីឥដ្ឋ ក្នុងសតវត្សទី៨ ក្នុងអំឡុងឆ្នាំ៧០៦។

Remove ads

ប្រវត្តិ និងស្ថាបត្យកម្មប្រាសាទ

thumb នៅលើផ្តែរដែលធ្វើអំពីថ្មភក់ មានរាងដងធ្នូដូចនៅប្រាសាទសំបូរព្រៃគុកមានរាងកម្រងផ្កា និងផ្ការំយោល ធ្លាក់ចុះក្រោមបានក្លាយជាកម្រងស្លឹងឈើមានរាងជាទំពក់នៅលើផ្ទៃខាងក្រោមក្បាច់ជួង[]។ រីឯសសរស្តម្ភនៅរក្សារាងមូលដដែលលម្អដោយ ត្របកផ្កានិងសន្លឹងឈើ ដែលជាលក្ខណៈផ្ទាល់នៃរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានកម្ពស់ ១២ម៉ែត្រ ដែលនៅក្នុងប្រាង្គកណ្តាលកាលពីមុនមានដំកល់រូប ហរិហរៈ ក្នុងសម័យមុនអង្គរហើយដែលគេយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ លោក ប៉ាក ហង់រីម័ងុទីយេរ ដែលបានសិក្សាមុនគេ ប្រាសាទភូមិប្រាសាទ បានឲ្យដឹងថា នៅផ្នែកខាងលើកំពូលប្រាសាទ គេឃើញមានថ្មធំមួយផ្ទាំងមានរាងបួនជ្រុងស្មើ បន្តុបពីលើ។ ហើយលោកថែមទាំងបញ្ជាក់ផងដែរថា ថ្មទម្រនេះ គឺជាធាតុតុបតែងរបស់កំពូលប្រាសាទ ដែលអាចនឹងផ្ទុកនូវព្រះសិវលិង្គមួយនៅចន្លោះកណ្តាល ថែមទៀតផង។ ការសន្និដ្ឋាន របស់លោកនាពេលនោះហាក់សមទំនងផងដែរ ។ សូមរំឮកឡើងវិញថា ប្រាសាទភូមិប្រាសាទ គឺជាប្រាសាទឥដ្ឋ នាសម័យចេនឡា រចនាប័ថ្មកំពង់ព្រះ ត្រូវសាងសង់ឡើងនៅឆ្នាំ ៧០៦នៃគ.ស ហើយស្ថិតក្នុងភូមិប្រាសាទរវាងស្ពានកំពង់ថ្ម និងភ្នំសន្ទុកក្នុងខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត នៅដើមសតវត្សរ៍ទី២០ បើយោងតាមរបាយការណ៍នានា ប្រាសាទនេះនៅរក្សាបាននូវទ្រង់ទ្រាយល្អនៅឡើយ ហើយទើបតែថ្មីៗនេះ ជ្រុងខាងត្បូងត្រូវបានរលំបាក់ធ្លាក់ចុះមកដី។ រីឯទម្រថ្មបួនជ្រុងខាងលើក៏ត្រូវបានបាត់បង់ទៅហើយដែរ គឺមុនឆ្នាំ ១៩៧០ ទៅទៀត ដោយបន្សល់តែរូបភាពឯកសាររក្សាទុកនៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេស នៅទីក្រុង ប៉ារីសតែប៉ុណ្ណោះ ។ឥឡូវនេះ យើងបែរមកពិនិត្យគ្រឿងតុបតែងដំបូលនៃប្រាសាទមួយទៀតឈ្មោះ ប្រាង្គឫស្សី នៅទីក្រុងស្រីទេព នៅខេត្តពេជ្របុរី (ពេជ្រប៊ុន) វិញម្ដង រចនាប័ថ្មវាក៏ស្ថិតក្នុងសម័យចេនឡាដែរបើទោះជាវាត្រូវបានគេកែប្រែនៅសម័យវប្បធម៌បាយ័ន និង ក្រោយមកទៀតនៅសម័យអយុធ្យាក៏ដោយ តែវាបានរក្សានូវចំណុចសំខាន់ដើមរបស់វានៅដដែល ព្រោះថា ប្រសិនបើយើងពិនិត្យក្បាច់លំអផ្នែកខាងលើនៃសសរផ្អោប ទ្វារ ឬ សសរបញ្ឆោត ដោយយោងលើរូបភាពឯកសារថតនៅឆ្នាំ ១៩០៤ យើងអាចនឹងនិយាយបានថា ក្បាច់ក្បូរលំអបែបនេះមិនមែនស្ថិតក្នុងសម័យបាពួន ឬ បាយ័ន ឬ សតវត្សទី១១ ដូចអ្នកវង្វេងប្រវត្ដិសាស្រ្ដខ្លះបានលើកឡើងនោះឡើយ។ ផ្ទុយទៅវិញ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងក្បាច់លំអរប្រាង្គប្រាសាទនានា នាសម័យចេនឡាសតវត្សទី៦ទៅវិញ និង ក្រោយពីយកឯកសារមួយមកពិនិត្យយ៉ាងហ្មត់ ចត់ ទើបយើងបានឃើញភាពស្រដៀងគ្នា គ្រាន់តែច្បាស់ ពោលគឺផ្ទាំងថ្មបួនជ្រុង នៅទីនោះ ខណ្ឌជាពីរផ្នែករីឯប្រាសាទ ភូមិប្រាសាទមិនមានខណ្ឌ័ទេ ។ តាមរយៈការវិភាគនេះ គេឃើញថា ផ្ទាំងថ្មដែលមានរាង៤ជ្រុងស្មើលើដំបូល ប្រាសាទភូមិប្រាសាទមិនមែនធ្វើឡើងសម្រាប់តម្កល់ព្រះសិវលិង្គ ដូចដែលលោក ហង់រី ប៉ាកម៉័ងទីយេ បានស្មានដោយភ័ន្តច្រឡំនោះទេ ក៏ប៉ុន្តែក្រៅពីជាសោភ័ណភាពបែបម្យ៉ាងផេ្សង វាក៏សម្រាប់ការពារដំបូលកុំឲ្យទឹកភ្លៀងជ្រាបចូលក្នុងប្រាសាទបានផងដែរ ។ សូមរំឭកផងដែរថា ក្នុងបរិវេណនៃទីក្រុងស្រីទេពខាងលើនេះ គេក៏បានរកឃើញនូវសិលាចារឹកខ្មែរ នាសម័យបុរេអង្គរ ចំនួនពីរផ្ទាំង (K. 978) ចារក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័ន ។ ហើយថ្មីៗគេក៏បានរកឃើញនូវចម្លាក់ព្រះសុរិយា រចនាប័ថ្មកំពង់ព្រះថែមទៀតផង។ ចំណុចគួរកត់សម្គាល់សំខាន់នៃប្រាសាទភូមិប្រាសាទគឺ សិលាចារឹកដែលចារនៅលើមេទ្វារខាងកើតផ្នែកខាងជើង តែជារឿងចម្លែកដែរ ដែលសិលាចារឹកនេះគេចារនៅខាងក្រោមទៅវិញ ខុសពីសិលាចារឹកនានាគេនិយមចារពីលើមក។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.145 មានចំនួន ៥បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណលាយជាមួយភាសាសំស្រ្កឹតខ្លះៗ ក្នុងមហាសករាជឆ្នាំ៦២៨ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ៧០៦ ដែលសេចក្តីទាំងមូលរៀបរាប់ថា៖ “ម.ស.៦២៨ ៣កើត ខែអាសាឍ ម្រតាញមេធាវិទ្មុ ប្រទានស្រែចំនួន ១ស្លឹក អ្នកបម្រើ៣នាក់ កឱល អង្ករ…ជេ ទឹកដោះគោ ៤ គ្រឿងបូជាផ្សេងៗនេះផង….. សម្លៀកបំពាក់ ព្រះ…………….លយេ ……………..នរកអវិចី”។ សិលាចារឹកបានផ្តល់កាលបរិច្ឆេទឆ្នាំគ.ស.៧០៦ ប៉ុន្តែយើងមិនដឹងថាស្ថិតនៅក្នុងរជ្ជកាលស្តេចអង្គណានោះឡើយ ព្រោះទិន្នន័យសិលាចារឹកដែលសេសសល់សម្រាប់ធ្វើជាតឹកតាងក្នុងការសិក្សាប្រវត្តិសាស្រ្តខ្មែរពុំគ្រប់គ្រាន់ឡើយ ពោល គឺចាប់ពីឆ្នាំ៦៨១ ដល់ ៧១៣ គេមិនដឹងថាមានព្រឹត្តិការណ៍អ្វីកើតឡើងនោះឡើយ។ ប៉ុន្តែ យើងអាចត្រឹមដឹងថា ឆ្នាំគ.ស.៧០៦ ស្ថិតនៅចន្លោះរជ្ជកាលស្តេចជ័យវរ្ម័នទី១ (គ.ស.៦៥៧ – ៦៨១) និងរជ្ជកាលព្រះនាងជ័យទេវី (គ.ស.៧១៣? ដល់ …..?)។ ជារួមមក ប្រាសាទភូមិប្រាសាទ ជាប្រាសាទមួយស្ថិតនៅក្នុងរចនាបថកំពង់ព្រះ ក្នុងឆ្នាំ៧០៦ នៃគ្រឹស្តសករាជ តែយើងមិនដឹងប្រាកដពីរជ្ជកាលស្តេចអង្គណាមួយឡើយ។ ប្រាសាទនេះ សាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា តាមរយៈតឹកតាងបដិមាដែលតម្កល់នៅក្នុងប្រាសាទជាវិស្ណុមួយចំហៀង ឥសូរមួយចំហៀង ដែលគេច្រើនហៅថា “ហរិហរ” ឬ “ស្រីសង្ករនារាយណ”៕ []

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads