ប្រាសាទភ្នំក្អែកពង

From Wikipedia, the free encyclopedia

Remove ads

រូបភាពតូច ប្រាសាទភ្នំក្អែកពងមានទីតាំងស្ថិតនៅលើចង្កេះភ្នំក្អែកពង ក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រាសាទនេះមានចម្ងាយ ៧០គ៉ឡូមែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ និងមានចម្ងាយ ២៣គីឡូម៉ែត្រពីក្រុងច្បារមននៃខេត្តកំពង់ស្ពឺ។ ប្រាសាទភ្នំក្អែកពង សាងបែរមុខទៅទិសខាងកើត លើចង្កេះភ្នំក្អែកពងមានចម្ងាយត្រឹមតែ១៥០ម៉ែត្រពីជើងភ្នំ។ យើងតាមរចនាបថ គ្រឿងបង្គំ សម្ភារៈសំណង់ប្រាសាទនេះស្ថិតនៅចុងសតវត្សរ៍ទី៧ ឬដើមសតវត្សរ៍ទី៨។ នៅទីប្រាសាទនេះមានបំណែកសិលាចារឹកជាភាសាសំស្រ្កឹតចំនួន ៥បន្ទាត់បាក់បែករលុបជាអន្លើ តែអាចកំណត់ទម្រង់អក្សរបានថានៅចន្លោះនៅសតវត្សរ៍ទី៧ និងទី៨។ ប្រាសាទនេះកសាងមិនទាន់ហើយនោះទេ គ្រឿងលម្អមួយចំនួនដូចជាក្បាច់ជាដើមមិនទាន់ស្រេច។ ប្រាសាទនេះជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ចំពោះព្រះឥសូរ។ នៅក្បែរប្រាសាទធំនៅឃើញមានគ្រឹះប្រាសាទចាស់មួយទៀត ដែលបានបាក់បែកអស់រៀបស្មើនឹងដី តែទ្រងទ្រាយសង់អំពីឥដ្ឋតែតូច អាចជាប្រាសាទអមសងខាងប្រាសាទធំ ឬក៍អាចជាប្រាសាទទោលមួយសាងមុនប្រាសាទធំ។ ផ្នែកខាងមុខប្រាសាទមានគាំជណ្តើរថ្មចុះទៅខាងក្រោម ផ្នែកខាងក្រោមមានស្រះបុរាណមួយ ដែលជារចនាសម្ព័ន្ធរបស់ប្រាសាទនេះ។ តែស្រះទឹកបុរាណនេះ ត្រូវបានកាយបន្ថែម ធ្វើឱ្យខូចទ្រង់ទ្រាយដើមបាត់ទឿហើយ។ ប្រាសាទភ្នំក្អែកពងថែរក្សាទ្រង់ទ្រាយដើមយ៉ាងច្រើន តែក្បាច់មិនទាន់ឆ្លាក់រួចរាល់ជាស្ថាពរនោះទេ។ តួប្រាសាទទាងមូលមានរាងជាការ៉េបួនជ្រុងមានច្រកចូលតែមួយ ហើយបីជ្រុងទៀតលម្អដោយទ្វារបញ្ឆោតមានលម្អដោយប្រាសាទអណ្តែងពីសងខាងទៀត[]។ លោក​ទេព ស៊ន អាយុ​៦៦​ឆ្នាំ ជា​អ្នក​ភូមិ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាំងពី​គាត់​នៅ​តូច ឮ​អ្នកស្រុក​ហៅ​ថា​«​ប្រាសាទ​វិហារ​សៀម​» ដោយ​មិន​បានដឹង​ប្រវត្តិ​បែប​ណា​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​កសាង​ឡើង​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ កាលពីមុន​ប្រាសាទ​នៅ​ទ្រង់ទ្រាយ​ដើម រាង​៤​ជ្រុង បែរមុខ​ទៅ​ទិស​ខាងកើត តែ​រង​ការ​ខូចខាត​មួយ​ចំនួន ក្នុង​សម័យ​សង្គ្រាម និង​សម័យ​ប៉ុ​ល ពត ។ បន្ទាប់​មក​ទៀត​ដោយសារ​តែ​ក្រុម​ជន​ទុច្ចរិត​ជួញដូរ​ក្បាល​អ្នកតា ជីក​ផ្នែក​កណ្តាល​ប្រាសាទ​រុករក​វត្ថុ​បុរាណ​យក​ទៅ​លក់​អំឡុង ក្រោយ​ឆ្នាំ​១៩៧៩ ។

Remove ads

រូបភាព

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads