ប្រាសាទសង្កែ

From Wikipedia, the free encyclopedia

Remove ads

រូបភាពតូច|ប្រាសាទសង្កែ ដែលមានទ្រុឌទ្រុម ប្រាសាទសង្កែមានទីតាំងស្ថិតភូមិកិបកុប ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បើយើងធ្វើដំណើរពីភូមិទួលគ្រួសទៅតាមបណ្តោយភូមិព្រៃខ្មាំង ភូមិកិបកុប ប្រហែលមានចំងាយផ្លូវ ៧.៥០គម (ស្ថានភាពផ្លូវគោយន្តបច្ចុប្បន្ន) និងពីភូមិខ្នាផ្ទោលទៅទិសខាងលិចឆ្វេងដៃតាមផ្លូវគោយន្តប្រហែល ៦គម(ផ្លូវ៦៧បច្ចុប្បន្ន)។ ធ្វើដំនើរត្រូវឆ្លងអូរ ផ្លូវគោយន្ត និងល្បាប់ខ្សាច់ ចំការដំឡូង ចំការចាន្ទីជាច្រើនហិចតាទើបដល់ត្រពាំងទឹក កូនអូរ និងប្រាសាទនៅប៉ែកខាងលិចប្រហែល ១៥០មពីត្រពាំងទឹក ។ រូបភាពតូច|ផ្នែកខាងក្នុងប្រាសាទសង្កែ ស្ថានភាពប្រាសាទនេះមិនខុសពីប្រាសាទខ្លាកូនទេ វាស្លិតក្នុងព្រៃជ្រៅជាច្រើនសតវត្សមកហើយ ណាមួយវាត្រូវបានយារយីរដោយឈើផង ដោយមនុស្សាផង ដោយការជីកកកាយរកវត្ថុបុរាណពីទមឡផង និងដោយការទន្ទ្រានយកដីធ្វើកសិកម្មផង ប្រាសាទនេះសឹងថារំលំដួលផ្ងារគ្រឹះទៅហើយ ។ ជាក់ស្តែងវាស្ថិតនៅលើទួលរាងមូលដែលមានផ្ទៃមាត្រ១០០ម ហ៊ំដោយគូទឹកមួយបែរមុខទៅទិសខាងកើតរកស្រះទឹក ប្លង់វាប្រហែលភ្ជាប់ដោយមណ្ឌបមួយ ក្លោងទ្វារមួយទៅពីរ អមសង្ខាងដោយបណ្ណាល័យស្ថាបនាអំពីឥដ្ឋ តែនៅសល់មួយខាងស្ដាំដៃ រីតួប៉មមានរហូតដល់ទៅបីសង់តម្រៀបគ្នាជាងត្បូង តែខាងត្បូងត្រូវបានគេគាស់កាយអស់អន្លើរៗហើយ។ ជុំវិញនោះយើងបានឃើញកំពូលលើប្រាសាទមួយដាក់លើជើងទម្រ (ជើង) កំបោរបាយអរបុរាណ(លិច) ជើងទម្រកប់ដី(ត្បូង)ផ្បាច់លំអរត្របកផ្កាឈូក(ត្បូង) មេទ្វារឆ្វេងក្បែរប្រាសាទដែលមានអក្សរចារឹកមួយផ្ទាំង(កើត) ក្រៅពីនោះយើងបានឃើញកំទេចឥដ្ឋ បាយអរ បំណែកសិលាក្រានីត ថ្មភក់ និងថ្មបាយក្រៀមរាបរយដុំទៀត ។ ជាក់ស្តែងតួប៉មកណ្តាលនៅមានកំពស់ជញ្ជាំងខាងជើងប្រហែល ៦ម ខាងលិច៣.៥ម និងខាងត្បូង៤ម ។ បច្ចុប្បន្នក្រៅពីដំឡូងមីជុំវិញនោះ គេក៏គាស់ព្រៃ គាសគ្រឹះប្រាសាទដាំដំឡូពីលើទៀត សឹងថាការបំផ្លាញនោះមិនចេះចប់សោះ ។ ល្មមបានហើយ, គួរនាំគ្នាថែរក្សាវាខ្លះទៅ! យើងមិនត្រូវប៉ះពាល់កេរដំណែលដូនតាយើងទេ ត្រូវជៀសវាងអោយឆ្ងាយដើម្បីរក្សាទុកដល់កូនចៅយើងដើម្បីសិក្សាស្វែងយល់អំពីវា[]

Air Cambodia - Phone ជាតិ សង្គមជាតិ អ្នកជំនាញ ជោគជ័យជួសជុលប្រាង្គមួយ នៃប្រាសាទសង្កែសឹង្ហ នៅស្រុកស្វាយលើ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច ShareFacebookTwitterEmailTelegramLinkedInPrintCopy Link អ្នកជំនាញ ជោគជ័យជួសជុលប្រាង្គមួយ នៃប្រាសាទសង្កែសឹង្ហ នៅស្រុកស្វាយលើ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃប្រាសាទសង្កែសឹង្ហ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាលពីដើមឆ្នាំ២០២៥។ រូបភាព៖​ អាជ្ញាធរជាតិអប្សរា សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង នៃ ប្រាសាទសង្កែសឹង្ហហើយ នៅអំឡុងខែមីនានេះ បន្ទាប់ពីចាប់ផ្ដើមការងារអភិរក្សកាល ពី ដើមឆ្នាំ២០២៥។ នេះបើតាមអាជ្ញាធរជាតិអប្សរា។ U-90 In Article


ប្រាសាទសង្កែសឹង្ហ ជាប្រាសាទប្រាង្គ៤ ដោយប្រាង្គ៣សាងពីឥដ្ឋ និងមួយទៀតជាប្រាង្គថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាសាទនេះ ស្ថិតក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយជិត៨០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។

បើតាមអាជ្ញាធរជាតិអប្សរា មុនការជួសជុលប្រាង្គឥដ្ឋខាងត្បូង រងការខូចខាតខ្លាំងទៅលើរចនាសម្ព័ន្ធប្រាង្គ។ ការខូចខាតទាំងនោះរួមមាន ខឿនផ្នែកខាងក្រោម, ខ្លោងទ្វារខាងមុខ, ជញ្ជាំងពុក ប្រេះហែកចេញពីគ្នា និងរុក្ខជាតិដុះលើប្រាង្គ។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads