ព្រះរាជឱង្ការ
From Wikipedia, the free encyclopedia
Remove ads
ព្រះរាជឱង្ការ ខ្មែរក្នុងបុរាណសម័យ, កាលដែលកំពុងប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, ប្រើពាក្យនេះជាជំនួសព្រះបរមនាមនៃព្រះមហាក្សត្រថា ព្រះរាជឱង្ការ សំដៅសេចក្ដីថា “ព្រះរាជា ឬព្រះករុណាជាអម្ចាស់ជីវិតលើត្បូង” (មិនចេញឲ្យចំព្រះបរមនាម) ឧ. ព្រះបាទសម្តេច ព្រះរាជឱង្ការ បរមបពិត្រក្រុងកម្ពុជាធិបតី... ។ លុះចំណេរកាលតៗមក ខ្មែរប្រើពាក្យនេះជាព្រះរាជតំរាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ។
Remove ads
និរុត្តិសាស្ត្រ
ព្រះរាជឱង្ការ កើតចេញពីពាក្យ ព្រះ + រាជ + ឱង្ការ។ ព្រះ គឺជាឋានន្តរនាមនៃពូជពង្សស្ដេច រាជ សំដៅលើស្ដេច ឱង្ការ មកពីពាក្យ សំស្ក្រឹត អោំការ អានថា: អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូមសូត្ររំឭកចំពោះ ឱម !” ពាក្យប្រើជារហស្សនាម (នាមកំបាំង) របស់ពួកទេវតាស័ក្តិសិទ្ធិ គឺជាពាក្យហៅបញ្ចៀសមិនឲ្យចំឈ្មោះ ជាវាចាស័ក្តិសិទ្ធិសម្រាប់ពួកព្រាហ្មណិក សូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រ ថាតែម្តងៗក៏មាន ថាផ្ទួនពីរដងៗ ឬបីដងៗក៏មាន។ នៅពេលក្រោយឃើញលេចឡើងក្នុងព្រះនាមពេញសំរាប់រាជ្យរបស់ស្ដេចសម័យកណ្ដាលភាគច្រើន។
បច្ចុប្បន្នពាក្យនេះ ខ្មែរប្រើពាក្យនេះជាព្រះរាជតម្រាស់នៃព្រះមហាក្សត្រថា ព្រះឱង្ការ ឬ ព្រះរាជឱង្ការ, ព្រះបរមរាជឱង្ការ ប្រើជាប់រៀងដរាបមកដល់សម័យបច្ចុប្បន្ននេះ ។ [១]
Remove ads
ព្រះមហាក្សត្រដែលមានគោរម្យងារ "ព្រះរាជឱង្ការ"
- បរមរាជាទី៦ (ពញាអន) រឺ រាមាធិបតីទី១៩ រឺ ព្រះរាជឱង្ការ ព្រះបរមរាជា រាមាធិបតី រឺ រាជឱង្ការទី១៣
- ស្រីសុរិយោពណ៌ទី៤ រឺ បរមរាជាទី៧ រឺ រាមាធិបតីទី២០ រឺ រាជឱង្ការ ព្រះស្រីសុរិយោពណ៌ បរមរាជា រាមាធិបតី រឺ រាជឱង្ការទី១៤
- ជ័យជេដ្ឋាទី២ (ជ័យចេស្ដា) រឺ បរមរាជាទី៨ រឺ រាមាធិបតីទី២១ រឺ ស្រីសុរិយោពណ៌ទី៥ រឺ ព្រះរាជឱង្ការ ព្រះជ័យចេស្ដា បរមរាជា មហាខត្តិយា រាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ រាជឱង្ការទី១៤
- ធម្មរាជាទី២ (ពញាតូ) រឺ រាមាធិបតី២២ រឺ ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា រាមាធិបតី រឺ រាជឱង្ការទី១៥
- រាមាធិបតីទី២៣ (ពញានូ) រឺ ព្រះរាជឱង្ការ ព្រះរាជា រាមាធិបតី រាជឱង្ការទី១៦
- បទុមរាជាទី១ (អង្គនន្ទ) រឺ បរមរាជាទី៩ រឺ ព្រះរាជឱង្ការ ព្រះបទុមបរមរាជាធិបតី រឺ រាជឱង្ការទី១៧
- អង្គចន្ទទី២ រឺ សត្ថាទី២ រឺ ស្រីសុរិយោពណ៌ទី៦ រឺ រាមាធិបតី២៤ រឺ ព្រះរាជឱង្ការ ព្រះរាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ រាជឱង្ការទី១៨
- អង្គសូ រឺ បរមរាជាទី១០ រឺ រាមាធិបតី២៥ រឺ ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ រាមាធិបតី រឺ រាជឱង្ការ រឺ រាជឱង្ការទី១៩
- បទុមរាជាទី២ រឺ ជ័យជេដ្ឋាទី៣ រឺ ព្រះឱង្ការ ព្រះបទុមរាជាធិរាជ រឺ រាជឱង្ការទី២០
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads