វឿន សុខប៉ូលី
អ្នកដឹកនាំភាពយន្ត From Wikipedia, the free encyclopedia
Remove ads
វឿន សុខប៉ូលី (អង់គ្លេស: Sokpoly Voeun) គឺជា អ្នកដឹកនាំរឿង អ្នកសរសេរស្គ្រីប និង អ្នកថតភាពយន្ត ឯកសារ ភ័យរន្ធត់ និង សកម្មភាព ជនជាតិខ្មែរ ម្នាក់ដែលត្រូវបានគេទទួលស្គាល់ជា អ្នកផលិតខ្សែភាពយន្ត ឯករាជ ក្នុងឆ្នាំ ២០២០។ ឈ្មោះកំណើតរបស់គាត់គឺ គឹម ប៉ូលី។ លោកមានឪពុកពីរនាក់ ម្នាក់ជាឪពុកចុងឈ្មោះ សំរិទ្ធ បូណា ម្តាយឈ្មោះ ទូច ចាន់ណា និង ឪពុកបង្កើត ឈ្មោះ គឹម ប៉ូលីន ដែលបានចាកចេញពីគាត់នៅឆ្នាំ ១៩៩១ បន្ទាប់ពីគាត់មានអាយុបាន ១ខួប។ មួយឆ្នាំក្រោយមក ម្ដាយរបស់គាត់បានរៀបការជាមួយឪពុកចុង ក្នុងឆ្នាំ ១៩៩២។


Remove ads
ជីវប្រវត្តិ
វឿន សុខប៉ូលី ក្នុងឆ្នាំ ១៩៩៦ គ្រួសាររបស់គាត់បានផ្លាស់ទីលំនៅ ពី ខណ្ឌចំការមន មក ខណ្ឌទួលគោក ក្នុងឆ្នាំ ១៩៩៧ និង បានប្តូរមកសិក្សានៅ វិទ្យាល័យឥន្ទ្រទេវី។
ស្ថិតក្នុងស្ថានភាពលំបាក បានលើកទឹកចិត្តឱ្យគាត់សិក្សាលើ ផ្នែក រចនាក្រាហ្វិក នៅឆ្នាំ ២០០៧ រៀន ថតរូប ដំបូង នៅឆ្នាំ ២០១៤ និង សិក្សាផ្នែក ភាពយន្ត ក្នុងឆ្នាំ ២០១៩ ហើយចាប់តាំងពីឆ្នាំ ២០២០ គាត់ក៏ក្លាយជា អ្នកថតភាពយន្តអាជីព ក្នុងឧស្សាហកម្មភាពយន្ត គាត់ក៏មានបទពិសោធន៍ជាច្រើនជាមួយវិស័យថតរូប និង វិស័យ រចនាក្រាហ្វិក ផងដែរ។ ជាពិសេស គាត់គឺជាកូនសោរនៃដំណើរការផលិតភាពយន្តផ្ទាល់ខ្លួនរបស់គាត់ ក៏ដូចជាចំណេះដឹងផ្នែក សិល្បៈភាពយន្ត ពន្លី Colorist ក្រាហ្វិក រូបភាព និង សំឡេង។ ប៉ូលី មានស្រុកកំណើតនៅ ខណ្ឌចំការមន ទីក្រុងភ្នុំពេញ។ គ្រួសាររបស់លោកមាន បងប្អូនចំនួន ៤ នាក់ ដែលលោកជាកូនច្បង និង ជាកូន ឪពុកដើម តែម្នាក់គត់។ លោកធ្លាប់បានរត់ចេញពីផ្ទះពីរលើក ដោយហឹង្សារបស់ឪពុកចុង និង ចាកចេញផ្ទះរស់ម្នាក់ឯង ដោយសារ វិបត្បិគ្រួសារ ២០១៨។ លោកបានស្វែងរកឃើញនូវអ្វីដែលខ្លួនឯងស្រឡាញបំផុត នៅពេលដែលគាត់ចាប់ផ្តើមមាន ជំងឺបាក់ទឹកចិត្ត ក្នុងឆ្នាំ ២០១៩ ដែលលោកបានឃុំខ្លួនឯងរយះពេល ជាងកន្លះឆ្នាំ។ លោកបានឈានជើងចូលក្នុង វិស័យភាពយន្ត នៅឆ្នាំ ២០២០ និង មានដៃគូរួមការងារជិតស្និទ្ធម្នាក់គឺលោក រុន សុខហេង ដែលជា អ្នកដឹកនាំរឿង ឬ អ្នកថតភាពយន្តអាជីប និង មានស្នាដៃជាច្រើនក្នុងវិស័យភាពយន្តផងដែរ។
Remove ads
អាជីពការងារ
ជាច្រើនឆ្នាំ ប៉ូលី តស៊ូស្វែងរកអ្នកគាំទ្រ និង សហការផលិតភាពយន្តខ្នាតខ្លីជាច្រើនរឿងដោយខ្លួនឯង និងគ្មានថវិកា។ ខ្សែភាពយន្តមួយចំនួនរបស់គាត់ត្រូវបានផលិតដោយជោគជ័យ ដូចជារឿង My Tasks 2023 ប៉ុន្តែផ្នែកសំខាន់ៗត្រូវបានកាត់ផ្តាច់ដោយសារតែខ្វះថវិកា។
ភាពយន្តដំបូងរបស់លោកត្រូវបានផលិតឡើងសម្រាប់សាលាឆ្នាំ ២០២៣ គឺរឿង My Task ផលិតនិងដឹកនាំដោយលោក ប៉ូលី ដោយមិនចំណាយថវិកាអ្វីទាំងអស់។ សាច់រឿងគឺនិយាយអំពីអ្នកបើកបរឡានក្រុង សកម្មភាពការងារ ការងារសំខាន់របស់គាត់គឺមើលថែក្មេងទាំងអស់ ហើយបញ្ជូនពួកគេទៅកាន់គោលដៅរបស់ពួកគេ (សាលា)។ ចក្ខុវិស័យរបស់គាត់ចំពោះខ្សែភាពយន្តនេះគឺអារម្មណ៍ ការឆ្លុះបញ្ចាំង ស្មារតី និង ការទទួលខុសត្រូវ។
ដោយមានការគាំទ្រយ៉ាងច្រើនពីសិស្ស Puur Un Sourire D'enfant នៅក្នុងសាលាភាពយន្តក្នុងឆ្នាំ 2024 ខ្សែភាពយន្តទីពីររបស់គាត់គឺ Metal Strings ត្រូវបានផលិតឡើងដោយជោកជ័យ។ Metal Strings នឹងចេញផ្សាយនៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2024។
រឿងនៅពីក្រោយ Metal Strings វាមានរយៈពេលមួយទសវត្សរ៍មុន Nara គឺជាសមាជិកក្រុម Reign in Slumber ដែលជាក្រុមតន្រ្តីដែករបស់កម្ពុជា។ សមាជិក Reign in Slumber ទាំងអស់រួមមាន Alain, Ronan, Tin, Nel ហើយជាការពិតណាស់ Nara ផ្ទាល់បានព្យាយាមការពារប្រភេទតន្ត្រីរបស់ពួកគេ។ ពួកគេតស៊ូដើម្បីការរស់រានមានជីវិត ការរើសអើងជាតិសាសន៍របស់សិល្បករ រស់នៅក្នុងសង្គមពុល និងបញ្ចុះបញ្ចូលមនុស្សដែលមិនយល់អំពីស្នាដៃរបស់ពួកគេ។
Remove ads
ប្រវត្តិភាពយន្ត
ភាពយន្តឯកសារ
- ខែ្សហ្គីតាដែក (Metal Strings) 2024.
ភាពយន្តខ្លី
- My Task 2023.
ជីវិតឯកជន
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ លោក ប៉ូលី មានទំនាកទំនង អ្នកនាង ស៊ាន រក្សា ជាលើកដំបូង។ សព្វថ្ងៃពួកគាត់ទាំងពីរ ពុំទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើទេ។
ជ័យលាភី និង ការតែងតាំង
Remove ads
មើលផងដែរ
- មហោស្រពភាពយន្តអន្តរជាតិកម្ពុជា[១១]
- មហោស្រពភាពយន្តខ្លីចតុមុខ[១២]
- ប្រអប់បំពេ[១៣]
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads