សម័យកាលលង្វែក

(១៥២៩ - ១៥៩៣) From Wikipedia, the free encyclopedia

សម័យកាលលង្វែក

សម័យកាលលង្វែក (អង់គ្លេស: Longvek period) គឺជាសម័យកាលក្រោយការដួលរំលំអាណាចក្រចតុមុខ ដោយជម្លោះដណ្ដើមរាជរវាងវណ្ណៈក្សត្រ និង វណ្ណៈរាស្ត្រ ដែលត្រូវបានចាប់ផ្ដើមឡើងក្នុងស.វទី១៦ ឆ្នាំ ១៥២៩ នៃគ.សករាជ និង បានឆ្លងកាត់រជ្ជកាលស្ដេច ចំនួន៤ និងត្រូវបានដួលរំលំទៅវិញ ដោយកងទ័ពសៀមឈ្លានពាន ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។[]

ព័ត៌មានសង្ខេប

សម័យកាលលង្វែក

Thumb
Cambodian King Longvek period
ចំនួនរជ្ជកាល ៤ រជ្ជកាល
ចំនួនស្ដេចគ្រប់គ្រង ​​៤ អង្គ
រាជសម័យ
ចាប់ផ្ដើម គ.សករាជ ១៥២៩
បញ្ចប់ ​​​គ.សករាជ ១៥៩៣
រយៈពេលឈរ ៦៤ ឆ្នាំ
រាជធានី លង្វែក
ចំនួនប្រជាជន ប្រហែល ៣០មុឺននាក់
ទីតាំងផ្ទុកទឹក មានចំនួន ១០២
កំពង់ផែជំនួញ មានចំនួន ៣
  • ជ្រោយពន្លារ
  • អូរកែវ
  • ពាម
បិទ

ភូមិសាស្ត្រ សម័យលង្វែក

Geography of Longvek period

ភូមិសាស្ត្រសម័យលង្វែក ចែកចេញជា ៥តំបន់ធំ តំបន់ខាងជើង តំបន់ខាងលិច តំបន់កណ្ដាល តំបន់ខាងកើត និង តំបន់ខាងត្បូង តំបន់ទាំង៥ មានខេត្តសរុបចំនួន ៧០ ។[]

ខេត្តទាំង៧០ រួមមាន៖

  • ១.អាសន្ទុក/កំពង់ធំ
  • ២.មហានគរ/សៀមរាប
  • ៣.ឈ្លូង/ក្រចេះ
  • ៤.សម្ភពបុរៈ/ស្ទឹងត្រែង
  • ៥.អាចម៍ក្រពើ/Attapeu
  • ៦.ចម្ប៉ាសាក់
  • ៧.ប៉ាក់សេ
  • ៨.ម្លូរព្រៃ
  • ៩.ទន្លេរពៅ
  • ១០.សៀមប៉ោយ
  • ១១.ព្រះវិហ៊ារ
  • ១២.អូរបុណ្យរាជធានី
  • ១៣.ចន្ទបុរី
  • ១៤.ព្រះប្រដែង/សមុទ្របាកាន
  • ១៥.ធន់បុរី
  • ១៦.បស្ចឹមបុរី
  • ១៧.នាងរង
  • ១៨.ត្រាច
  • ១៩.រយ៉ង
  • ២០.ស្ទឹងជ្រៅ
  • ២១.ជល់បុរី
  • ២២.បុរីរម្យ
  • ២៣.នគរាជសីម៉ា
  • ២៤.ស្រីស្លាកែត/សុីសាកេត
  • ២៥.គោកខ័ណ្ឌ
  • ២៦.សុរិន្ទ
  • ២៧.សិង្គារ
  • ២៨.មង្គលបុរី
  • ២៩.សិរីសោភ័ណ្ឌ
  • ៣០.បាត់ដំបង
  • ៣១.ក្រគរ/ពោធិ៍សាត់
  • ៣២.កំពង់ប្រាក់
  • ៣៣.ឬស្សីសាញ់
  • ៣៤.ជីក្រែង
  • ៣៥.ទទឹងថ្ងៃ
  • ៣៦.គោកសេះ
  • ៣៧.អន្លង់រាជ
  • ៣៨.សំរោងទង
  • ៣៩.អមរិន្ទគិរីបូរណ៍
  • ៤០.រលាប្អៀរ
  • ៤១.ស្រីសន្ធរ
  • ៤២.កំពង់សៀម
  • ៤៣.ចតុមុខ
  • ៤៤.កំពង់ស្វាយ
  • ៤៥.បាទី
  • ៤៦.អង្គរបុរី
  • ៤៧.បាភ្នំ
  • ៤៨.កំពត
  • ៤៩.កំពង់សោម
  • ៥០.ពាម
  • ៥១.មាត់ជ្រូក
  • ៥២.ផ្សារដែក
  • ៥៣.កំពង់ក្របី
  • ៥៤.ព្រៃនគរ
  • ៥៥.រោងដំរី
  • ៥៦.ទួលតាមោក
  • ៥៧.កំពង់ស្រការត្រី
  • ៥៨.ត្រពាំងចង្វារ
  • ៥៩.អូរកាប់
  • ៦០.កោះគង
  • ៦១.មេស
  • ៦២.កំពង់ឬស្សី
  • ៦៣.លង់ហោរ
  • ៦៤.ព្រះត្រពាំង
  • ៦៥.ឃ្លាំង
  • ៦៦.ព្រែកឬស្សី
  • ៦៧.បារាជ
  • ៦៨.ក្រមួនស
  • ៦៩.ពលលាវ
  • ៧០.ទឹកខ្មៅ

សង្គមវណ្ណៈសម័យលង្វែក

Longvek caste society

សង្គមវណ្ណៈសម័យលង្វែកបែងចែកជា ៧វណ្ណៈ៖

  • វណ្ណៈរាជវង្ស (ក្រុមសាច់ញាតិស្ដេច) មាននាម ជាអ្នកអង្គម្ចាស់ ព្រះរាជបុត្រ ព្រះមហេសី ព្រះស្នំឯក អ្នកម្នាង ។
  • វណ្ណៈនាហ្មឺន (ក្រុមមន្ត្រី) មាននាម ចៅពញ្ញា ចៅហ៊្វា ចៅចម ។
  • វណ្ណៈគហបតី "អានថា គៈហៈបៈដី" (ក្រុមអ្នកមាន) អ្នកឧកញ៉ា, លោកដង្ខៅ, លោកសេដ្ឋី ។
  • វណ្ណៈរាស្ត្រ (ក្រុមមនុស្សទូទៅ) អ្នកមិនមានឋានៈក្នុងសង្គមរដ្ឋបាល ។
  • វណ្ណៈអ្នកងារ (ក្រុមអ្នកធ្វើការឱ្យគេ) អ្នកមានទោសជាប់ខ្លួន អ្នកមានរឿងក្ដីជាប់ខ្លួន
  • វណ្ណៈបាវព្រាវ (អ្នកគ្មានទីពឹង) សុំគេដើម្បីបានស្នាក់អាស្រ័យ និង ធ្វើជាអ្នកបម្រើគេ
  • វណ្ណៈទាសករ (ក្រុមអ្នកលក់ខ្លួនបម្រើគេ) ក្លាយជាកញ្ជះគេអស់មួយជីវិត និង ត-មកដល់ត្រឹម ៣ជំនាន់ ជំនាន់ទី៤ ទើបមានសិទ្ធលួសខ្លួនចេញពីវណ្ណៈទាសករ នេះ ។

ការកសាងរាជធានីលង្វែក

Construction of Longvek Capital

ក្រោយពេល ព្រះចន្ទរាជា បានទទួលជ័យជំនះទៅលើ ព្រះជ័យជេស្ឋា ស្ដេចកនhក្នុងឆ្នាំ ១៥២៥ នៃគ.សករាជ ២ឆ្នាំក្រោយមក ទ្រង់បានបង្គាប់ឱ្យសព្វមុខមន្ត្រី សាងសង់រាជធានីលង្វែក ដើម្បីជាមូលដ្ឋានសម្រាប់ព្រះរាជវង្ស ដែលរាជធានីលង្វែក ត្រូវបានសាងសង់ឡើងក្រោយព្រះបរមរាជវាំងមួយឆ្នាំ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៥២៧ ហើយត្រូវបានបញ្ចប់ក្នុងឆ្នាំ ១៥២៩ ។ ក្រុងលង្វែក មានរបងព្រៃឬស្សីដែលជាកំពែងក្រុងខ្ពស់កម្ពស់ ៣០ហត្ថ ដោយស្មើនិងកម្ពស់ ១៥ម៉ែត្រ និង មានកម្រាសព្រៃឬស្សីប្រមាណជា ២០សិន ដោយស្មើនិង កម្រាស ៨០០ម៉ែត្រ ដែលលាតសណ្ធឹងលើរយៈបណ្ដោយ ២ គីឡូម៉ែត្រ នៅផ្នែកភាគជើងក្រុងដើម្បីរារាំងពីការឈ្លានពានដោយ បច្ចារមិត្ត នៅខាងក្នុងក្រុងលង្វែកមានផ្ទះប្រជាជនតូចធំប្រមាណជា ៥មុឺនខ្នង ក្រុងលង្វែកមានប្រជាជនរស់នៅ ចន្លោះពី ៣៥០,០០០ (៣៥មុឺននាក់) ទៅ ៤០០,០០០ (៤០មុឺននាក់) ប្រជាជនមានការប្រើប្រាសនូវរូបិយវត្ថុជាប្រាក់សុទ្ធ ដែលឯកត្តាតម្លៃត្រូវបានហៅសម្គាល់ថា បាត, ជី តម្លឹង និង ហាប ។ ប្រជាជនក្រុងលង្វែក មានការបែងចែកវណ្ណៈច្រើន និង មានការបែងចែកសូម្បីតែពាក្យពេចន៍ក្នុងការនិយាយស្ដី ភាសាប្រើប្រាសទូទៅដូចជា៖ ហៅនរណាម្នាក់ ដោយប្រើពាក្យថា (អ្នក) អ្នកអើយទៅណា , ហៅនរណាដែលមានអាយុបងថា អ្នកបង (ស្រី) , លោកបង (ប្រុស) , ហៅនរណាម្នាក់ដែលមានយុប្អូនថា លោកប្អូន អូនឯង អូនតូច, មនុស្សស្រី ហៅមនុស្សប្រុសដែលមិនស្គាល់គ្នាថា (នាយ) នាយមកពីណា ។ ការឆ្លើយ: នរណាម្នាក់ដែលបានសួរមក បើប្រុសឆ្លើយថា បាទ, ស្រីឆ្លើយថា ចា, បើចំពោះរាជសព្ទ បើប្រុសឆ្លើយថា ព្រះបាទ, បើស្រីឆ្លើយថា ព្រះមែ (បញ្ចេញសម្លេងសត្វពពែ មែ), បើទទួលអ្វីមួយពីក្រុមរាជវង្ស ត្រូវឆ្លើយថា ព្រះពរម្ចាស់ ។ បើចំពោះ វណ្ណៈនាហ្មឺន ឬ មន្ត្រី ពេលម្ចាស់ប្រើឱ្យធ្វីអ្វីមួយ បើប្រុសឆ្លើយថា បាទទាន, បើស្រីត្រូវឆ្លើយថា ចាសទាន ។ ពាក្យប្រើក្នុងកិរិយាទទួលទាន អ្នកមាន អាយុបង ហៅចំពោះអ្នកមានអាយុប្អូន អា..មកឆីបាយ នាង..មកឆីបាយ, ពាក្យនេះប្រើក្នុងក្រុមមន្ត្រី និង វណ្ណៈគហបតី ដូចគ្នាចំពោះពួកបាវបម្រើ ។ ក្រុមវណ្ណៈទាប ហៅពាក្យ ហូប មកលើ ក្រុមមន្ត្រី និង វណ្ណៈគហបតី វិញ បើទោះជាពួកគេមានអាយុប្អូន ឬ តិចជាងក៏ដោយ អញ្ជើញអ្នកប្រុសឱ្យមកហូបបាយ ។ ក្រុមវណ្ណៈទាប ដែលស្ថិតក្នុងក្រោមដំបូលផ្ទះតែមួយ ត្រូវហៅ ក្រុមមន្ត្រី និង វណ្ណៈគហបតីនោះថា អ្នកប្រុស អ្នកស្រី លោកជំទាវ ជំទាវម៉ែ ជំទាវយាយ, លោកពញ្ញា, លោកឧកញ៉ា (ប្រុស) , អ្នកឧកញ៉ា (ស្រី) , លោកដង្ខៅ ។ ចង់ប្រាប់អ្វីមួយទៅ នរណាម្នាក់ ដែលមានអាយុបង ត្រូវនិយាយថា ជំរាបលោកបង ជំរាបអ្នកបង បើចំពោះ ក្រុមមន្ត្រី និង វណ្ណៈគហបតី ត្រូវនិយាយថា ជំរាបលោកម្ចាស់ ជំរាបលោកស្រី ជំរាបលោកជំទាវ ជំរាបជំទាវម៉ែ ជំរាបជំទាវយាយ ជំរាបអ្នកនាង ជំរាបអ្នកប្រុស បើចំពោះពាក្យ រាជសព្ទ ត្រូវនិយាយថា ក្រាបទូលអ្នកអង្គម្ចាស់ ក្រាបទូលព្រះនាងម្ចាស់ ក្រាបទូលព្រះនាងតូច ។ ពាក្យឆ្លើយដោះសារចំពោះនរណាម្នាក់ នាងខ្ញុំ, ខ្ញុំបាទ, ចំពោះ ក្រុមមន្ត្រី និង វណ្ណៈគហបតី ត្រូវនិយាយថា ខ្ញុំម្ចាស់ បើចំពោះពាក្យ រាជសព្ទ ត្រូវនិយាយថា ទូលបង្គំ ។ ពាក្យប្រើក្នុងកិរិយាសំរាក ក្រុមមន្ត្រី និង វណ្ណៈគហបតី និយាយទៅកាន់ពួកបាវបម្រើ នាង..ឬ អា.. ឆាប់ហៅ កូន..ឱ្យមកគេង, (ពាក្យ ដេក មិនមានប្រើ) ក្រុមមន្ត្រី និង វណ្ណៈគហបតី មិនប្រើពាក្យគ្រោគគ្រាតណាមួយក្នុងក្រុមគ្រួសារខ្លួន ចំពោះមុខបាវបម្រើនោះទេ ។ នាង..ឬ អា.. ឆាប់ហៅ..មកសំរាន្ត ប្រើចំពោះមនុស្សវ័យចាស់ , បើចំពោះ ពាក្យរាជសព្ទ មកផ្ទុំ ។ ក្រុមមន្ត្រី និង វណ្ណៈគហបតី ហៅចំពោះខ្លួនឯងថា យើង ឬ អញ (មិនប្រើពាក្យ ខ្ញុំ) ។ វណ្ណៈទាប ហៅចំពោះខ្លួនឯងថា ខ្ញុំម្ចាស់ នាងខ្ញុំ ខ្ញុំបាទ ។[]

ព្រះមហាក្សត្រ និង ទំនាក់ទំនងដៃគូ

King and partner relationship

នៅក្នុងសង្គមកម្ពុជា នាសម័យកាលលង្វែក ព្រះមហាក្សត្រ មានព្រះជាយាច្រើន (ប្រពន្ធច្រើន) តំណែងថ្នាក់ទី១ ព្រះមហេសី គ្រប់គ្រងលើ ព្រះស្នំ និង អ្នកម្នាង តំណែងថ្នាក់ទី២ ហៅថា "ស្នំឯក" តំណែងថ្នាក់ទី៣ ស្នំឯករង មាន ៧អង្គ បន្ទាប់មកគឺ តំណែងថ្នាក់ទី៤ អ្នកម្នាង មានចំនួន ២៧អង្គ តាមច្បាប់នគរ ក្រុមស្ត្រីដែលជាព្រះជាយា របស់អង្គព្រះមហាក្សត្រ មិនអាចលូកដៃចូលកិច្ចការនយោបាយជាតិឡើយ លុះតាតែស្ត្រីនោះត្រូវបានតែងតាំងជាព្រះមហាក្សត្រី ឬ ហៅថាស្ដេចស្រី ។ ចំពោះតំណែង នៃការតែងតាំងមានការប្រែប្រួលអាស្រ័យទៅលើការសព្វព្រះទ័យរបស់ព្រះរាជា ។ ចំពោះឋានៈ ព្រះអង្គម្ចាស់ ឬ អ្នកអង្គម្ចាស់ មិនមានសិទ្ធហៅព្រះជាយា (ប្រពន្ធ) របស់ខ្លួនស្មើព្រះរាជាឡើយ មិនអាចហៅតាមថា ព្រះមហេសី និង ព្រះស្នំ អាចហៅសម្គាល់ព្រះជាយារបស់ខ្លួនថា អ្នកម្នាង ។

របាក្សត្រ សម័យលង្វែក

Longvek Chronicle

ព័ត៌មានបន្ថែម លេខរៀង, ព្រះនាមសម្រាប់រាជ្យ ...
ព្រះរាជាសោយរាជ្យនៅសម័យលង្វែក
លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាលគ្រងរាជ
០១ ចន្ទរាជា ពញាចន្ទ លើកទី១ ១៥១៦
លើកទី២ ១៥៣៩ - ១៥៦៦
០២ បរមរាជាទី២ រាជឱង្ការធំ ១៥៦៦-១៥៧៦
០៣ ព្រះសត្ថាទី១ មិនមានកំណត់ត្រា ១៥៧៧-១៥៨៤
០៤ ជ័យជេស្ឋាទី១ មិនមានកំណត់ត្រា ១៥៨៤-១៥៩៣
សម័យកាលលង្វែកត្រូវបានបញ្ចប់ដោយកងទ័ពសៀមឈ្លានពាន ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ
បិទ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.