ស្ទឹងមានជ័យ
ខណ្ឌមានជ័យ From Wikipedia, the free encyclopedia
Remove ads
ចៅពញាភក្តីសង្រ្គាមហុក បានក្រាបបង្គុំទូលថ្វាយនៅ«ទូលព្រះស្រី» ថា កាល ដែលច្បាំងឈ្នះផ្តាច់ព្រ័ទ្ធ គឺនៅត្រង់ស្ទឹងទទឹងថ្ងៃនេះឯង សម្លាប់សត្រូវងាប់ស្អុយ ទឹក កន្លែងនោះគេក៏ហៅថា «អន្លង់ក្បាលយួន» រហូតមកដល់សព្វថ្ងៃនេះ។ ទើប បានហ្លួងមានព្រះរាជឱង្ការថា បើចឹងយើងហៅទីនេះថា «ស្ទឹងមានជ័យ» ទៅវិញ ចុះ (ព្រោះទ័ពយើងច្បាំងឈ្នះ នៅត្រង់ស្ទឹងទទឹងថ្ងៃនេះ)។
ពីដើមឡើយហៅថា «ស្ទឹងទទឹងថ្ងៃ»។ មកដល់រាជ្យព្រះជ័យចេស្តា (ព្រះអង្គសូរ) នាពេលមួយ
ឯទូលព្រះស្រី (ក៏ស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ តែខ្ញុំមិនច្បាស់ថានៅត្រង់ណាទេ ព្រោះសព្វថ្ងៃ វាបាត់ដានអស់ទៅហើយ)។ គឺព្រះបាទបរមរាជា ពញាយ៉ាតកាល ព្រះអង្គយាងមកសាងវាំងប្រាសាទ ក៏ឲ្យគេធ្វើដំណាក់មួយប្រទាន ព្រះស្រីរាជា ជាព្រះរាជបុត្រ នៅលើទូលមួយនោះ ក៏ហៅទូលនោះថា ទូលព្រះស្រីរាជា តែ ក្រោយមកក៏បាត់ពាក្យរាជា ហៅនៅត្រឹមទូលព្រះស្រីៗ ជួនក៏មានអ្នកមិនអានថា ព្រះស្រី ទៅជា ទូលប្រស្រីៗ រៀងមក។[១]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads