ស្ពានព្រះមុនីវង្ស

From Wikipedia, the free encyclopedia

ស្ពានព្រះមុនីវង្សmap

ស្ពានព្រះមុនីវង្សស្ពានច្បារអំពៅ គឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច ដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេស ក៏ដូចជាទៅកាន់ប្រទេសវៀតណាម[]

ព័ត៌មានសង្ខេប ស្ពានព្រះមុនីវង្ស, ឆ្លងកាត់ ...
ស្ពានព្រះមុនីវង្ស
Thumb
ទិដ្ឋភាពចរាចរណ៍ នៅលើស្ពានព្រះមុនីវង្ស
ឆ្លងកាត់ទន្លេបាសាក់
តំបន់ភូមិសាស្ត្រភ្នំពេញ, កម្ពុជា
ប្រវែង269.5 m
ទទឹង2 x 14 m
បិទ

ស្ពានព្រះមុនីវង្សពីមុនមានឈ្មោះថា ស្ពានជ្រោយអោក ឬ ឈ្មោះជាភាសាបារាំង Gustave Eiffel ដែលប្រជារាស្ត្រខ្មែរយើងសម័យមុន បានកសាងជាស្ពានគ្រោងដែកពីឆ្នាំ១៩២៨ ក្នុងរាជព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (គ្រងរាជ្យចាប់ពីឆ្នាំ ១៩២៧-១៩៤១) លុះមកដល់ឆ្នាំ១៩៦៤ មានការទ្រុឌទ្រោមយ៉ាងខ្លាំង។ ស្ពាននោះត្រូវសាងសង់ជាថ្មីឡើងវិញជាប្រភេទស្ពានស៊ីម៉ង់បេតុង រួចប្រារព្ធធ្វើពិធីសម្ពោធនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦[]។ ស្ពានព្រះមុនីវង្ស មានប្រវែង ២៦៩,៥ ម៉ែត្រ និងទទឹង ១៤ម៉ែត្រ​ ត្រូវបាន​​សាងសង់ជាថ្មីឡើងវិញ រួចប្រារព្ធធ្វើពិធីសម្ពោធ​នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦​ ។ ​ស្ពានព្រះមុនីវង្សថ្មី (ស្ពានទី២ ខាងស្ដាំដៃពីក្បាលថ្នល់ទៅច្បារអំពៅ) ស្របនឹងស្ពានចាស់ ត្រូវបានកសាងឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦​ មាន​ប្រវែង ​២៦៨​ម៉ែត្រ និង​ទទឹង ​១៤​ម៉ែត្រ និងបានបើក​​សម្ពោធ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ២០០៩ []

កម្រងរូបភាព


ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.