ហង់រី ម៉ាហ្សាល់

From Wikipedia, the free encyclopedia

ហង់រី ម៉ាហ្សាល់

អ្នក​អភិរក្សអង្គរ លោក ហង់រី ម៉ាហ្សាល់ (១៨៧៦ – ១៩៧០) ឬលោកតា "ស" គឺជាអ្នកស្រាវជ្រាវបារាំងដែលចំណាយពេលសឹងមួយជីវិតដើម្បីស្រោចស្រង់អង្គរ[] គាត់ជាអ្នកជួសជុលប្រាសាទបន្ទាយស្រី

Thumb
អ្នក​អភិរក្សអង្គរ លោក ហង់រី ម៉ាហ្សាល់

ជីវប្រវត្តិ

លោក ហង់រី ម៉ាហ្សាល់ កើតនៅ ទីក្រុងប៉ារីស នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ១៨៧៦។ បន្ទាប់ពីគា់តបានទទួល បរិញ្ញាបត្រ នៅឆ្នាំ១៨៩៥ គាត់ត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅ សាលាវិចិត្រសិល្បៈ ផ្នែក ស្ថាបត្យកម្ម។

លោក​ក្លាយទៅ​ជា​អធិការ​សំណង់​ស៊ីវិល​នៃ ​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ១៩០៥។ នៅឆ្នាំ១៩១០ គាត់បានទទួលអាជ្ញាប័ណ្ណ ជាភាសាខ្មែរ ហើយត្រូវបានតែងតាំងជាជំនួយការអ្នកថែរក្សានៃសារមន្ទីរ សាលាបារាំងចុងបូព៌ាប្រទេស​នៅ ទីក្រុងភ្នំពេញ ។ នៅឆ្នាំ១៩១២ គាត់បានទៅ ទីក្រុងព្រៃនគរ ដោយឡើងជាអធិការនៃអគារស៊ីវិលនៃ កូសាំងស៊ីន ទាំងមូល។

បន្ទាប់ពីពួកចោរបានសម្លាប់ លោក ហ្ស​ង់ កូ​ម៉ៃ ដោយធ្វើឃាតកសម្លាប់ខណៈពេលគាត់យកប្រាក់ឈ្នួលដល់កម្មករ នៅឆ្នាំ១៩១៦ លោក ហង់រី ម៉ាហ្សាល់ ត្រូវបានបញ្ជូនទៅ អង្គរ ដើម្បីគ្រប់គ្រង ក្រសួង អភិរក្សអង្គរ។ គាត់​បាន​បន្ត​ការងារ​សម្អាត ​ប្រាសាទអង្គរវត្ត និង​ការ​ជីកកកាយ​វិមាន​សំខាន់ៗ​នៅ​កណ្តាល ​អង្គរធំដូចជា៖[] បាពួន, បាយ័ន, ប្រាសាទភិមានអាកាស, ព្រះពិទូ, ព្រះបរមរាជវាំង ជាដើម។

បន្ទាប់មក លោក ហង់រី ម៉ាហ្សាល់​ ក៏ចាប់ផ្តើមជីកកកាយ និងសម្អាតបូជនីយដ្ឋានផ្សេងទៀតនៅខាងក្រៅអង្គរធំ៖ ប្រាសាទតាព្រហ្ម (ឆ្នាំ ១៩២០) ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទភ្នំបាខែង (១៩២២-២៩) ប្រាសាទក្រវ៉ាន់ (ជាមួយ លោកហេនរី ផាមេនយេយេ និង លោកវិកទ័រ ហ្គូលូបវ ) និង ប្រាសាទបន្ទាយស្រី[]

នៅឆ្នាំ១៩៣០ គាត់បានទៅ កោះជ្វា ដើម្បីរៀនពីគោលការណ៍នៃ អាណាស្ទីលឡូស ពីជាតិហូឡង់បូព៌ា ដោយដឹងពីដែនកំណត់នៃវិធីសាស្ត្របង្រួបបង្រួមដែលធ្លាប់ប្រើពីមុននៅក្នុងអង្គរ។ [] ពេល​ត្រឡប់​មក​វិញ លោក​ក៏​សម្រេច​ចិត្ត​អនុវត្ត​វិធី​សា ​ជា​លើក​ដំបូង​នៅ​អង្គរ​លើ​ប្រាសាទ ​បន្ទាយ​ស្រី ។ ការស្តារឡើងវិញត្រូវបានអបអរសាទរជាឯកច្ឆ័ន្ទថាជាជោគជ័យ។

ដោយសារលោក ហង់រី ម៉ាហ្សាល់ ស្រឡាញ់អង្គរ និងអរិយធម៌ខ្មែរ គា់តបានសម្រេចចិត្តចូលនិវត្តន៍នៅ ខេត្តសៀមរាបនៅឆ្នាំ១៩៥៧។ គាត់បានស្លាប់នៅទីនោះនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧០ ទាំងមានអាយុ ៩៣ ឆ្នាំផង។

ស្នាដៃ

  • 1924–26 – "Les portes monumentales du groupe d'Angkor", AAK 2/1, p. ១–២៦, ប., ភី.
  • 1924–26 – "Notes sur le Palais Royal d' Angkor Thom ", AAK 2/3, p. ៣០៣–៣២៨។
  • 1925 – "Pavillons d'entrée du Palais Royal d'Angkor Thom" នៅ Études asiatiques (2), Paris, EFEO/G. van Oest (PEFEO 20), ទំ។ ៥៧–៧៨ ប. ៣២-៤១។
  • 1937 - "Kutîçvara » និង « Notes sur les Terrasses des Éléphants, du Roi lépreux et le Palais Royal d'Angkor Thom", BEFEO 37/2, p. ៣៣៣–៣៦០។
  • 1939 – La collection khmère, (Musée Louis Finot ), Hanoi, EFEO, 170 p., 13 pl.
  • 1948 – L'architecture comparée dans l'Inde et dans l'Extrême-Orient, Paris, G. van Oest, 262 p.
  • 1951 – Le décor et la sculpture khmers, Paris, G. van Oest, 135 p.
  • 1957 – Le Temple de Vat Phou, province de Champassak , Saigon, edited by departement des Cultes du Gouvernement Royal du Laos, 37 ទំ.

ឯកសារយោង

គន្ថនិទ្ទេស

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.