អក្សរសាស្រ្ត
From Wikipedia, the free encyclopedia
សម័យអង្គរ
លិខិតធម្មតា និងអត្តបទទាំងអស់ដូចជាឯកសារផ្លូវការជាដើមសុទ្ធតែសរសេរនៅលើស្បែកសត្វប្រើស ស្បែករមាំង និងស្បែកផ្សេងទៀត ដែលយកមកហាលឱ្យស្ងួតលាបពណ៌ខ្មៅ។ គេកាត់ស្បែកសត្វនោះឱ្យមានទំំហំតូច ឬធំទៅតាមសេចក្តីត្រូវការ និងយកម្សៅម្យ៉ាងមកប្រើមានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឱ្យវែងចិតចុងស្រូចគេហៅថាសោ ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ។ កាលណាគេសរសេរហើយគេយកដីសមកសៀតនឹងត្រចៀកនាំឱ្យគេចំណាំបានថាអ្នកនោះហើយជាអ្នកសរសេរ។ បើសរសេរហើយត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ។ អក្សរនោះមានរូបរាងដូចអក្សរជនជាតិតូវដូច្នោះដែរ។ ការសរសេរជាលិខិតអ្វីក៏ដោយគេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនសរសេរពីលើចុះក្រោមទេ[១]។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.