អង្គ
From Wikipedia, the free encyclopedia
Remove ads
តាមភស្ថុតាងសិលាចារឹកពាក្យ អង្គ (ទួលអង្គ)មានប្រភេពមកពីពាក្យសំស្រ្កឹតថា អង្គណ ឬអង្គន។ នៅក្នុងសិលាចារឹកព្រះគុហាហ្លួង ខេត្តកំពតសិលាចារឹកលេខ K.៤៤ នៅក្នុងឃ្លា កំលុង អង្គណ វ្រះ កម្រ តាង អញ មានន័យថា កំឡុងធ្លាប្រាសាទ។ នៅក្នុងសិលាចារឹកវត្តស្រះក្រាំងបន្ទាយ ខេត្តតាកែវសិលាចារឹកលេខ K.១៤១២ ក្នុងឃ្លាថា អាយកលុងអង្គន មានន័យថា ឯកំឡុងធ្លាប្រាសាទ។ នៅក្នុងសិលាចារឹកទួលគុហា ខេត្តកណ្តាល សិលាចារឹកលេខ K.១១៧៦ ក្នុងឃ្លា អនក អង្គណ មានន័យថាអ្នកបម្រើក្នុងធ្លាប្រាសាទ គឺសំដៅដល់អ្នកបម្រើក្នុងបរិវណប្រាសាទនៅទួលគុហានេះតែម្តង[១]។ អង្គគឺជាទួលធំមានស្រះ ឬត្រពាំងស្ថិតនៅជិត។ តួយ៉ាងដូចជា អង្គតាសោម អង្គស្នួល អង្គតារាជ អង្គប្រិ អង្គខ្នុរ អង្គរកា អង្គមេត្រី អង្គសេរី។ល។ ភាគច្រើនភូមិ ដែលមានពាក្យអង្គច្រើនស្ថិតនៅក្នុងខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ស្ពឺ[២]។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads