ឦឝានវម៌្មទី២
From Wikipedia, the free encyclopedia
Remove ads
វ្រះបាទឦឝានវម៌្មទី២ (ឦសានពម៌ទី២)រជ្ជកាល (គ.ស ៩២៥-៩២៨) គឺជាក្សត្រសម័យអង្គរមួយអង្គដែលត្រូវគេយល់ថាបានឡើងសោយរាជ្យពីឆ្នាំ៩២៣ ដល់ ៩២៨។ ចក្រភពរបស់ទ្រង់ត្រូវបានគេកំណត់មកត្រឹមត្រង់តំបន់អង្គរ និងតំបន់ក្បែរបាត់ដំបងភាគខាងលិច។[១] ទ្រង់ជាក្សត្រមួយអង្គសោយរាជ្យក្នុងកាលៈទេសៈប្រទាញប្រទង់គ្នាជាមួយវ្រះបាទជយវម៌្មទី៤ ដែលត្រូវជាព្រះបិតុច្ឆារបស់ទ្រង់។
Remove ads
ព្រះរាជវង្ស
ឦឝានវម៌្មជាព្រះរាជបុត្រមួយអង្គរបស់វ្រះបាទយឝោវម៌្ម និងព្រះមហេសី ដែលជាព្រះភគនីនៃវ្រះបាទជយវម៌្មទី៤។[២]
ព្រះអយ្យកោអយ្យការបស់ព្រះឦឝានវម៌្មគឺវ្រះបាទឥន្ទ្រវម៌្មទី១ និងមហេសីព្រះនាម ឥន្ទ្រទេវី។[៣][៤][៥] ឦឝានវម៌្មមានព្រះរៀមមួយអង្គ ព្រះនាមហឝ៌វម៌្មទី១។
ព្រះរាជជីវលេខន៍
ឦឝានវម៌្មបានឡើងសោយរាជ្យបន្តពីព្រះភាតារបស់ទ្រង់ដែលបានសុគតនៅឆ្នាំ ៩២៣។ កំឡុងរជ្ជកាលរបស់ទ្រង់ប្រហែលជាមានភាពច្របូកច្របល់និងវឹកវរជាខ្លាំង។
នៅឆ្នាំ៩២១ ព្រះបិតុច្ឆារបស់ទ្រង់ ជយវម៌្មទី៤ បានបង្កើតទីក្រុងគូប្រជែងប្រហែល ១០០ គ.ម ភាគឦសានអង្គរ។
កំឡុងរជ្ជកាលឦឝានវម៌្ម ប្រាសាទដែលមានឈ្មោះថា ប្រាសាទក្រវាន់ត្រូវបានកសាងឡើង។
គ្មានអ្វីផ្សេងទេដែលគេដឹងអំពីឦឝានវម៌្មទី២។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ ៩២៨ និងទទួលបានបរមមរណនាមថា បរមរុទ្រលោក។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads