ខេត្តអូរកាប់
ខេត្តអូរកាប់ គឺជាអតីតខេត្តនៃកម្ពុជានៅដែនដីកម្ពុជាក្រោមតែបច្ចុប្បន្នខេត្តមួយនេះក្លាយជាខេត្តរបស់ប្រទេសវៀតណាម។ វាមានទីតាំងនៅលើឆ្នេរសមុទ្រនៃតំបន់ភាគអាគ្នេយ៍របស់ប្រទេស។ វាក៏រួមបញ្ចូលផងដែរនូវកោះកុនដាវ(Côn Đảo) ដែលស្ថិតនៅចម្ងាយឆ្ងាយពីឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៧៥ ខេត្តអូរកាប់ស្ថិតនៅក្រោមវៀតណាមខាងត្បូង ខេត្តនេះត្រូវបានគេហៅថាភុកទុយ(Phước Tuy) ។ខេត្តអូរកាប់ត្រូវបានប្រទេសវៀតណាម(យួន) ប្ដូរឈ្មោះទៅជាវុងតាវ ក្រោយមកបានផ្លាស់ទៅជាខេត្តបារៀ រឺ ខេត្តព្រះសួគ៌ា ។ ហើយខេត្តនេះត្រូវបានវៀតណាមបញ្ចូលឈ្មោះតែមួយថា ខេត្តបារៀ-វុងតាវ ។
Read article