ព្រះរាជាណាចក្រកម្ពុជា
ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ប្រទេសកម្ពុជា ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ គីឡូម៉ែត្រការ៉េ ដោយមានព្រំប្រទល់ជាប់នឹងប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃនៅភាគនិរតី។ រាជធានី និងទីក្រុងធំបំផុតក្នុងប្រទេសគឺ រាជធានីភ្នំពេញ។
Read article