ខេត្តកំពត
From Wikipedia, the free encyclopedia
ខេត្តកំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[2] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។[3] ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជា ផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត សាលារៀន ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាង]បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខ្មែរខេត្តកំពតមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ស្រុកទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។ ខេត្ដតាកែវ បានចូលដែនរដ្ឋបាលខេត្ដកំពត នៅត្រង់ស្រុកជុំគី ត្រង់ចំនុចវត្ដពុទ្ធគីរី រហូតដល់ រមណីយដ្ឋានកំពូលពេជ្រ។
ខេត្តកំពត | |
---|---|
ខេត្ត | |
ខេត្តកំពត | |
ទិដ្ឋភាពទីរួមខេត្តកំពតនៅរង្វង់មូលធូរេននាពេលរាត្រី | |
ទីតាំងនៃខេត្តកំពត | |
កូអរដោនេ: 10°36′N 104°10′E | |
ប្រទេស | កម្ពុជា |
បង្កើត | ឆ្នាំ ១៩០៧ |
ទីរួមខេត្ត | កំពត |
រដ្ឋាភិបាល | |
• ចៅហ្វាយខេត្ត | ម៉ៅ ធនិន (គ.ប.ក.) |
ផ្ទៃក្រឡា | |
• សរុប | ៤៨៧៣ គម2 (១៨៨១ ម៉ាយ ការ) |
ប្រជាជន (២០១៧)[1] | |
• សរុប | ៦៣៣៧០០ |
• សន្ទភាព | ១៣០/km2 (៣៤០/sq mi) |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+៧) |
ក្រមអ.ម.អ. ៣១៦៦ | KH-៧ |
ស្រុក/ក្រុង | ៧/១ |
ឃុំ/សង្កាត់ | ៨៨/៥ |
ភូមិ | ៤៨៨ |
គេហទំព័រ | https://kampot.city/ខេត្តកំពត/ |