ចេនឡា
រដ្ឋអំណាចសម័យបុរាណដែលមានទីតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; Vietnamese: Chân Lạp) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់ដើមសតវត្សទី៩ តែប៉ុណ្ណោះ។
នគរចេនឡា កម្វុជ | |||||||||
---|---|---|---|---|---|---|---|---|---|
៥៥០–៨០២ | |||||||||
ស្ថានភាព | {{#if: | | | ||||||||
ធានី | ស្រេស្ឋបុរ ភវបុរ សម្ភុបុរ ឦឝានបុរ | ||||||||
ភាសាទូទៅ | ខ្មែរបុរាណ | ||||||||
សាសនា | ព្រហ្មញ្ញសាសនា ពុទ្ធសាសនា | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្ដាច់ការ | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | មជ្ឈិមសម័យ | ||||||||
▪ សាមន្តរដ្ឋនគរវ្នំ | ៥៥០ | ||||||||
▪ បន្តទៅឱ្យអាណាចក្រខ្មែរ | ៨០២ | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា លាវ ថៃ វៀតណាម |
កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក [1] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[2] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) [3] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[4]ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [5] បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។[6] មានការស្របគ្នាជាច្រើនជាមួយនិងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[7] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[8]