នេពយីដោ
From Wikipedia, the free encyclopedia
ទីក្រុងនេពយីដោជារដ្ឋធានី ប្រទេសភូមា មីយ៉ាន់ម៉ា កាលពីឆ្នាំ២០០៦ ទីក្រុងណៃពីដោត្រូវបានផ្លាស់ប្តូរឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលស្ថិតនៅភាគខាងជើងនៃក្រុង យុាំងហ្គូន ទីក្រុងមួយនេះចែកជា៨ ខណ្ឌ ដែលមានប្រជាជនចំនួន ៩២៤៦០៨នាក់និងដង់សុីតេចំនួន១៣១/km2 នេពយីដោវាគឺស្ថិតនៅ ចំកណ្តាលប្រទេសភូមា( មីយ៉ាន់ម៉ា)និងមានភូមិសាស្ត្រល្អប្រសើរ ដូចនេះហើយទើបរដ្ឋាភិបាល មីយ៉ាន់ម៉ាបាន ជ្រើសរើសទីតាំងនេះជាទីក្រុងនៃប្រទេសមីយ៉ាន់ម៉ា ទីក្រុងមួយនេះមាន ផ្ទៃដីចំនួន ៧០៥៤,៣៧ Km2 ណៃពិដោគឺជារដ្ឋធានី និងជាទីក្រុងធំលំដាប់ទីបីរបស់ ប្រទេសមីយ៉ាន់ម៉ា ។ ទីក្រុងនេះមានទីតាំងស្ថិតនៅចំកណ្តាលនៃ ដែនដីសហភាពណៃពីដោរ ។ ទីក្រុងដែលត្រូវបានគេស្គាល់តែថាជាស្រុកភីនម៉ាណាបានក្លាយជារដ្ឋធានី នេពយីដោ ជំនួស ទីក្រុងយ៉ាំងហ្គោន ជាផ្លូវការជារាជធានីរដ្ឋបាលមីយ៉ាន់ម៉ានៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០០៥ ឈ្មោះផ្លូវការរបស់ខ្លួនត្រូវបានគេបង្ហាញឱ្យដឹងជាសាធារណៈដោយកងកម្លាំងប្រដាប់អាវុធថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០០៦ ។