From Wikipedia, the free encyclopedia
សន្ត ថូម៉ាស អាគីណាស់ (Thomas Aquinas) ជាជនជាតិ អ៊ីតាលី រស់នៅក្នុងអំឡុងឆ្នាំ ១២២៥ ដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ១២៧៤។ លោកជាអ្នកបួសនៃក្រុមបងប្រុសដូមីនីកេន ជាបូជាចារ្យកាតូលិកផង ជាទស្សនវិទូផង ហើយក៏ជា បណ្ឌិត (Doctor) នៃព្រះសហគមន៍កាតូលិកមួយរូបផងដែរ។ លោកជាទស្សនវិទូ ជាទេវវិទូ និងជាអ្នកច្បាប់ខាងប្រពៃណីនៃ “ទស្សនវិជ្ជាតាមបែបស្កូឡាស្តិច” ស្កូឡាស្ទីកនិយម (Scholasticism) គឺជារបៀបនៃការគិតនិងការអប់រំចំណេះដឹង ដែលបានបង្កើតឡើងនៅមជ្ឈឹមសម័យ គឺនៅពេលមនុស្សចង់ប្រមូលផ្តុំជារួមនូវអ្វីដែលគេហៅថាទស្សនវិទ្យាបុរាណ ជាមួយនឹងការបង្រៀននៃព្រះសហគមន៍កាតូលិកតាមបែបទេវវិទ្យា។ ក្រោយមក លោកថូម៉ាស អាគីណាស់ ត្រូវបានគេស្គាល់ផងដែរថាជា បណ្ឌិតទេវ (Doctor Angelicus) និងក៏ជា បណ្ឌិតសាមញ្ (Doctor communis) សំដៅទៅលើ“ មតិទូទៅ” ឬ“ ទស្សនៈដែលត្រូវបានទទួលយកជាទូទៅ” ។
សន្ត ថូម៉ាស អាគីណាស់ | |
---|---|
គំនូររបស់ថូម៉ាសអាគីណាស | |
សាសនា | សាសនាកាតូលិក |
Order | បុព្វជិត ដូមីនិកូ |
បុគ្គលភាព | |
ប្រសូត | ១២២៥ Roccasecca, ប្រទេសអ៊ីតាលី |
Died | ៧ មីនា ១២៧៤ (អាយុ ៤៨-៤៩) Fossanova |
កាន់តំណែងជាន់ខ្ពស់ | |
គោរម្យងារ | បណ្ឌិតទេវ (Doctor Angelicus) |
ថូម៉ាសអាគីណាស់ ជាឈ្មោះមួយដែលបញ្ជាក់អំពីអត្តសញ្ញាណដូនតារបស់លោកដែលមានដើមកំណើតនៅស្រុក អាគីណូ (Aquino) ជាក្រុង Lazio ក្នុងប្រទេសអ៊ីតាលីសព្វថ្ងៃ។ លោកជាសង្ឃកាតូលិកមួយអង្គ ហើយក៏ជាបេសកជននៃដំណឹងល្អ។ លោកបានចំណាយពេលពេញមួយជីវិតក្នុងការ អធិដ្ឋាន សញ្ជឹងគិត និងប្រកាសដំណឹងល្អ។ លោកជាគ្រូបង្រៀនផ្នែក ទស្សនវិទ្យា និង ទេវវិទ្យា នៅមហាវិទ្យាល័យមួយនៃទីក្រុងបារីស នៅមជ្ឈឹមសម័យ។
ថូម៉ាស អាគីណាស់ គឺជាបុគ្គលសំខាន់មុនគេបង្អស់ដែលបានគាំទ្រទ្រឹស្តីបុរាណនៃទេវវិទ្យាធម្មជាតិ និង(ជា)បិតានៃថូម៉ាសនិយម។ លោកបានប្រឆាំងនឹងទ្រឹស្តីដែលថា “ ហេតុផលគឺត្រូវបានរកឃើញក្នុងព្រះជាម្ចាស់”។
គំនិតរបស់លោកថូម៉ាសត្រូវបានគេកត់សម្គាល់ថា មានឥទ្ធិពលទៅគំនិតរបស់ពួកលោកខាងលិច ហើយទស្សនវិទ្យាជាច្រើនត្រូវបានអភិវឌ្ឍន៍ឡើង ឬត្រូវបានប្រឆាំងនឹងគំនិតរបស់លោក ជាពិសេសទ្រីស្តីនៃ “តំបន់នៃក្រមសីលធម៌ ច្បាប់ធម្មជាតិ ឬ បរម្ថវិទ្យា (ស្តីអំពីការពិតក្នុងធម្មជាតិ) និងទ្រីស្តីនយោបាយ។ ខុសពីអ្នកផ្សេងៗទៀត សន្ត ថូម៉ាស បានព្យាយាមផ្សះផ្សារគំនិតមួយចំនួនដែលបានលើកឡើងពីមុនៗមករបស់លោកផ្លាតុង ដែលបានលើកឡើងដោយ អារីស្តូត (Aristotle) ដែលលោកបានហៅថា "អ្នកទស្សនវិទូ"។ លោក ថូម៉ាស អាគីណាស បានព្យាយាមសំយោគទស្សនវិទ្យារបស់អារីស្តូតឲ្យរួមជាមួយគោលការណ៍នៃគ្រីស្ទសាសនា។ ស្នាដៃដែលល្បីល្បាញជាងគេនៃកិច្ចការរបស់លោក គឺ “សេចក្តីឆ្លើយតបទៅសាសដ៏ទៃ" (Summa contra Gentiles)(1259–1265)(នៅសម័យនោះ មានអ្នកប្រាជ្ញជាច្រើនដែលមិនមែនជាគ្រីស្តបរិស័ទ បានសរសេរសៀវភៅ ឬលើកទ្រីស្តីជាច្រើនប្រឆាំងនឹងគ្រីស្តសាសនា) ដែលស្នាដៃនេះមិនទាន់បានបញ្ចប់នៅឡើយផងនោះ ប៉ុន្តែវាបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ ទេវវិទ្យាដ៏ទូលំទូលាយ (Summa Theologiae) (១២៦៥-១២៧៤) ។ ការអត្ថាធិប្បាយរបស់លោកអំពីព្រះគម្ពីរ និងអត្ថាធិប្បាយទៅលើទ្រីស្តីរបស់អារីស្តូតក៏ជាផ្នែកដ៏សំខាន់មួយនៃការងារទាំងមូលរបស់លោកផងដែរ។ លើសពីនេះទៀត សន្តថូម៉ាស ត្រូវបានគេកត់សម្គាល់ចំពោះទំនុកតម្កើងរបស់លោកអំពីអគ្គសញ្ញាអរព្រះគុណ ( អភិបូជា) ដែលបង្កើតផ្នែកមួយយ៉ាងសំខាន់នៃពិធីបុណ្យគ្រីស្តសាសនា ។ ព្រះសហគមន៍កាតូលិកបានប្រកាសលោកថូម៉ាសអាគីណាស់ទៅជាសន្តបុគ្គលមួយរូប ហើយក៏ចាត់លោកទុកជាគ្រូគំរូមួយរូបសម្រាប់អ្នកដែលសិក្សាដើម្បីត្រៀមខ្លួនទៅជាបូជាចារ្យផងដែរ។
គេចាត់ទុក សន្ត ថូម៉ាស អាគីណាស់ ជាទេវវិទូ និងជាទស្សនវិទូមួយរូបដ៏ប្រសើរបំផុតនៃព្រះសហគមន៍កាតូលិក។ សម្តេចប៉ាប បេណេឌិតទី១៥ បានប្រកាសថា បុព្វជិត ដូមីនិកូ (Dominican Order) ទទួលសិរីរុងរឿងថ្មីពេលព្រះសហគមន៍ប្រកាសថា ការបង្រៀនរបស់សន្តថូម៉ាសគឺជាការបង្រៀនរបស់ព្រះសហគមន៍ផ្ទាល់។ បណ្ឌិត (Doctor) គឺ អ្នកដែលបានសរសេរសៀវភៅ ឬទ្រីស្តី ដើម្បីការពារជំនឿ និងជាឧបការីនៃព្រះសហគមន៍កាតូលិក។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.