ម៉ាល់ឌីវ
From Wikipedia, the free encyclopedia
ប្រទេសម៉ាល់ឌីវ (ភាសាឌីវេលី៖ ދިވެހިރާއްޖެ, ភាសាអង់គ្លេស៖ the Maldives) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជារដ្ឋប្រជុំកោះមួយស្ថិតនៅក្នុងឧបទ្វីបឥណ្ឌានៃទ្វីបអាស៊ី លើមហាសមុទ្រឥណ្ឌា។ វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុលចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូនៅភាគខាងជើងទៅ អាតុលអាដឌូនៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ)។ ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។ ម៉ាល់ឌីវជារដ្ឋអធិបតេយ្យដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ីផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី។ ម៉ាល់គឺជារដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា "កោះស្តេច" ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង។[9]
ދިދިވެހިރާއްޖޭގެ ޖުމްހޫރިއްޔާ (ភាសាឌីវេលី) Republic of Maldives (ភាសាអង់គ្លេស) | |
---|---|
ភ្លេងជាតិ "ޤައުމީ ސަލާމް" (ខ្មែរ៖ "ភ្លេងវន្ទនាជាតិ") | |
ទីតាំងប្រទេសម៉ាល់ឌីវ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ាល់ |
ភាសាផ្លូវការ | ភាសាឌីវេលី |
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១៩) | ≈១០០% ជនជាតិម៉ាល់ឌីវ[1][2][3] |
សាសនា | ស៊ុននីឥស្លាម (ផ្លូវការ) |
រដ្ឋាភិបាល | |
- ប្រធានាធិបតី | អ៊ីប្រាហ៊ីម មហាមេដ សូលី |
- អនុប្រធានាធិបតី | ហ្វៃសាល ណាស៊ីម |
- ប្រធានក្រុមប្រឹក្សាប្រជាជន | មហាមេដ ណាស៊ីដ |
- ប្រធានចៅក្រម | អាមេដ មូថាស៊ីម អាដណាន |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាប្រជាជន |
ទទួលឯករាជ្យ | |
- ពីសហរាជាណាចក្រ | ២៦ កក្កដា ១៩៦៥ |
- ប្រកាសជាសាធារណរដ្ឋ | ១១ វិច្ឆិកា ១៩៦៨ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៧ សីហា ២០០៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣០០ គ.ម២ [4] (ទី១៧៨) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៥៥៧,៤២៦ ឬ ៣៧៩,២៧០a [5] (ទី១៧៨) |
- ជំរឿន (ឆ្នាំ ២០១៤) | ៤៣៧,៥៣៥ ឬ ៣៣៩,៧៦១a [5] |
- ដង់ស៊ីតេ | ១,១០២.៥ នាក់/គ.ម២ (ទី១១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៨.៩៧២ ពាន់លានដុល្លារ[6] (ទី១៦៣) |
- ក្នុងម្នាក់ | ២៣,៣៤៣ ដុល្លារ[6] (ទី៥៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៤.៥៣៦ ពាន់លានដុល្លារ[6] (ទី១៥៦) |
- ក្នុងម្នាក់ | ១១,៨០១ ដុល្លារ[6] |
ជីនី (២០១៦) | ៣១.៣[7] មធ្យម |
HDI (២០១៩) | ០.៧៤០[8] ខ្ពស់ · ទី៩៥ |
រូបិយវត្ថុ |
|
ល្វែងម៉ោង | UTC+៥ (ម៉ោងម៉ាល់ឌីវ) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
បណ្ដាញចែកចាយអគ្គិសនី | 240 V–50 Hz |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៩៦០ |
ដែនកម្រិតខ្ពស់ | .mv |
|