![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/1e/Royal_arms_of_Cambodia.svg/langkm-640px-Royal_arms_of_Cambodia.svg.png&w=640&q=50)
រដ្ឋសភាកម្ពុជា
From Wikipedia, the free encyclopedia
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី ១ ទៅ ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគច្រើនដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។
ព័ត៌មានសង្ខេប រដ្ឋសភា, ប្រភេទ ...
រដ្ឋសភា | |
---|---|
នីតិកាលទី៧ | |
![]() | |
ប្រភេទ | |
ប្រភេទ | សភាជាន់ទាបនៃសភាតំណាងរាស្ត្រកម្ពុជា |
ថ្នាក់ដឹកនាំ | |
ប្រធាន | ឃួន សុដារី, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
អនុប្រធានទី១ | ជាម យៀប, (គបក) ចាប់តាំងពី ២៥ វិច្ឆិកា ២០២១ |
អនុប្រធានទី២ | វង សូត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
នាយករដ្ឋមន្ត្រី | ហ៊ុន ម៉ាណែត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
រចនាសម្ព័ន្ធ | |
អសនៈ | ១២៥ |
![]() | |
ក្រុមនយោបាយ | រដ្ឋាភិបាល
បក្សប្រឆាំង
|
ការបោះឆ្នោត | |
ការបោះឆ្នោតចុងក្រោយ | ២៣ កក្កដា ២០២៣ |
ការបោះឆ្នោតបន្ទាប់ | ២៣/៣០ កក្កដា ២០២៨ |
ទីប្រជុំ | |
![]() | |
គេហទំព័រ | |
national-assembly.org.kh |
បិទ
រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែរ។ ប្រធានរដ្ឋសភាបច្ចុប្បន្នគឺ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី។