ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
សម្ដេចធិបតី ហ៊ុន ម៉ាណែត (កើតថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧៧) គឺជាអ្នកនយោបាយ និងឧត្តមសេនីយ៍ខ្មែរមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មុនពេលប្រឡូកចូលក្នុងវិស័យនយោបាយ លោកធ្លាប់បានកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា។ លោកជាកូនប្រុសច្បងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ គាត់ក៏ដឹកនាំក្រុមការងារប្រឆាំងភេរវកម្មរបស់ប្រទេសផងដែរ។ លោកមានគោរមងារជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។[1]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត | |
---|---|
នាយករដ្ឋមន្ត្រីកម្ពុជា | |
កាន់តំណែង | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ | |
ព្រះមហាក្សត្រ | នរោត្តម សីហមុនី |
ឧបនាយករដ្ឋមន្ត្រី | បញ្ជីឈ្មោះ
|
មុន | ហ៊ុន សែន |
សមាជិករដ្ឋសភា | |
កាន់តំណែង | |
ក្នុងការិយាល័យ ២១ សីហា ២០២៣ | |
មណ្ឌលបោះឆ្នោត | ភ្នំពេញ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | (1977-10-20) 20 October 1977 (អាយុ 46) ស្រុកមេមត់, តំបន់ភាគខាងកើត, កម្ពុជាប្រជាធិបតេយ្យ (បច្ចុប្បន្នគឺ ស្រុកមេមត់, ខេត្តត្បូងឃ្មុំ, កម្ពុជា) |
សញ្ជាតិ | ខ្មែរ |
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
ពន្ធភាព | ពេជ្រ ច័ន្ទមុនី |
ឪពុកម្តាយ |
|
ការអប់រំ | បណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (បរិញ្ញាបត្រសិល្បៈ) សាកលវិទ្យាល័យញូវយ៉ក (អនុបណ្ឌិតសិល្បៈ) សាកលវិទ្យាល័យប៊្រីសតូល (បណ្ឌិតទស្សនវិជ្ជា) |
ពានរង្វាន់ | គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយការពារជាតិ |
ហត្ថលេខា | |
គេហទំព័រ | hunmanet.kh |
សេវាយោធា | |
ភក្ដីភាព | កម្ពុជា |
សាខា/សេវាកម្ម | កងទ័ពជើងគោកកម្ពុជា |
ឆ្នាំកាន់តំណែង | ១៩៩៥–បច្ចុប្បន្ន |
ឋានៈ | ឧត្តមសេនីយ៍ |
ពាក្យបញ្ជា |
|
សមរភូមិ/សង្គ្រាម | ជម្លោះព្រំដែនកម្ពុជា-ថៃ |
ម៉ាណែតបានធំដឹងក្តី និងទទួលបានការអប់រំទូទៅនៅទីក្រុងភ្នំពេញ ហើយក្រោយមកបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៥។ ក្នុងឆ្នាំដដែលនោះ គាត់បានចូលរៀននៅសាលាយោធាសហរដ្ឋអាមេរិកនៅវ៉េស ផនត៍ (West Point) ដោយបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៩៩ ដែលធ្វើឱ្យលោកក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាដ៏ល្បីល្បាញ។
បន្ទាប់ពីការបោះឆ្នោតសកលនៅកម្ពុជាក្នុងឆ្នាំ២០២៣ សម្ដេចហ៊ុន សែនបានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៦ ខែកក្កដា ដែលបើកផ្លូវឱ្យម៉ាណែតក្លាយជានាយករដ្ឋមន្ត្រីជាប់ឆ្នោតជាផ្លូវការ។[2]