![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6d/Flag_of_the_Chinese_Communist_Party.svg/langkm-640px-Flag_of_the_Chinese_Communist_Party.svg.png&w=640&q=50)
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន
From Wikipedia, the free encyclopedia
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (ភាសាចិន៖ 中国共产党中央委员会总书记) គឺជាមេដឹកនាំកំពូលនៃប្រទេសចិន។ អគ្គលេខាធិការគឺជាប្រមុខដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងជាមន្ត្រីនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ អគ្គលេខាធិការក៏ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានលេខាធិការដ្ឋានផងដែរ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន 中国共产党中央委员会总书记 | |
---|---|
![]() ទង់បក្ស | |
![]() និមិត្តសញ្ញាបក្ស | |
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន | |
បែបបទ | អគ្គលេខាធិការបក្ស (总书记) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) |
ប្រភេទ | មេដឹកនាំកំពូល |
សេចក្ដីរាយការណ៍ចំពោះ | សមាជជាតិនៃបក្សកុម្មុយនីស្តចិន |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | ទីស្តីការស៊ីនចិង, ចុងណានហៃ, ប៉េកាំង[1] |
អ្នកតែងតាំង | គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន |
អ្នកចាត់តាំង | គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន |
រយៈពេល | ប្រាំឆ្នាំ អាចបន្តបសន |
Constituting instrument | ធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិន |
អ្នកកាន់តំណែងមុន | ប្រធានគណបក្សកុម្មុយនីស្តចិន (១៩៤៣–១៩៧៦) |
អ្នកសម្ពោធតំណែង | ឆិន ឌូស៊ីវ |
និម្មិតកម្ម | 23 July 1921; 102 ឆ្នាំកន្លងទៅ (1921-០៧-23) |
យោងតាមធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា អគ្គលេខាធិការបក្សមានតួនាទីជាមន្ត្រីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលប្រចាំប្រទេសចិន។[2] ចាប់តាំងពីឆ្នាំ១៩៨៩ មក អ្នកកាន់មុខតំណែងជាអគ្គលេខាធិការបក្សនេះ (លើកលែងតែសម័យអន្តរកាល) គឺសុទ្ធតែជាប់ជាប្រធាននៃគណៈកម្មាធិការយោធាកណ្តាលពោលគឺតំណែងជាមេបញ្ជាការយោធាកំពូលនៃកងទ័ពរំដោះប្រជាជន។[lower-alpha 1] អគ្គលេខាធិការបក្សកុម្មុយនីស្តចិនគឺជាតំណែងអាជ្ញាធរខ្ពស់បំផុតដែលដឹកនាំសមាជជាតិប្រជាជនចិន ក្រុមប្រឹក្សារដ្ឋ សន្និសីទប្រឹក្សានយោបាយ តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូលនៅក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីង។
អគ្គលេខាធិការត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងការអនុវត្តជាក់ស្តែង វិធីសាស្ត្រជ្រើសរើសអគ្គលេខាធិការមានការប្រែប្រួលតាមពេលវេលា។ អគ្គលេខាធិការថ្មីបំផុតទាំងពីរគឺលោកហ៊ូ ជីនតាវ និងស៊ី ជីនពីងត្រូវបានតម្លើងឋានៈជាលេខាទីមួយនៃលេខាធិការដ្ឋានជាមុនដើម្បីកំណត់សមាជិកភាព និងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ត។ នៅក្រោមដំណើរការក្រៅផ្លូវការនេះ លេខាទីមួយនឹងត្រូវបានជ្រើសរើសនៅអំឡុងពេលពិភាក្សារវាងសមាជិកការិយាល័យនយោបាយដែលកំពុងកាន់អំណាច និងរួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលចូលនិវត្តន៍ដើម្បីបន្តនាំទៅសមាជបក្ស។ លេខាទីមួយនឹងឡើងបន្តតំណែងជំនួសអគ្គលេខាធិការចូលនិវត្តន៍ដែលវាត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំនៅសមាជបក្សជាបន្តបន្ទាប់។
អគ្គលេខាធិការដែលកំពុងកាន់អំណាចគឺលោកស៊ី ជីនពីង ដែលបានចូលកាន់តំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានបោះឆ្នោតជ្រើសរើសម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យលោកស៊ីបន្តដឹកនាំគណបក្ស និងប្រទេសបន្ទាប់ពីសមាជជាតិលើកទី២០ នៅក្នុងឆ្នាំ២០២២ ពោលគឺដករយៈពេលកំណត់ពីរអាណត្តិចោល។ បុគ្គលចុងក្រោយដែលបានដឹកនាំប្រទេសចិនលើសពីពីរអាណត្តិឡើងគឺលោកម៉ៅ សេទុង ដែលបានបម្រើការជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចាប់ពីឆ្នាំ១៩៤៥ រហូតដល់ពេលមរណភាពរបស់គាត់នៅឆ្នាំ១៩៧៦។