ជីវិតអស់កល្ប
From Wikipedia, the free encyclopedia
ជីវិតអស់កល្ប ជាជីវិតខាងវិញ្ញាណ ជាវិញ្ញាណរស់ ដែលមាននៅ ក្រោយពីរូបកាយបានស្លាប់ហើយ។ វាជាជីវិតដែលស្កប់ស្កល់ ជាជីវិតដែលប្រកបដោយព្រះពរ និងសិរីរុងរឿង នៅក្នុងអាណាចក្ររបស់ព្រះ ហើយជីវិតនេះកំពុងរង់ចាំងសាវ័កដ៏ពិតរបស់ព្រះគ្រីស្ទ ក្រោយពីការរស់ឡើងវិញ។
នៅសតវត្សទី១២។ នៅក្នុងសំបុត្ររបស់ប៉ូល មានសរសេរថា ជីវិតអស់កល្ប អាចទទួលបានតាមរយៈជំនឿលើព្រះយេស៊ូវ ហើយបាបជាឧបសគ្គដែលរារាំងយើងមិនឲ្យទទួលជីវិតអស់កល្បជានិច្ច។[1][2][3]]]
ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
|
នៅក្នុងទស្សនៈនេះ ជីវិតអស់កល្បជានិច្ចចាប់ផ្ដើមបន្ទាប់ការយាងមកវិញជាលើកទី២ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ ប៉ុន្តែយោងតាមដំណឹងល្អរបសយ៉ូហាន មានខយោងជាច្រើនទាក់ទងនឹងជីវិតអស់កល្ប ថាចាប់ផ្ដើមតាំងពីកាលយើងដែលជាអ្នកជឿ រស់នៅលើផែនដីម្លេះ។[4][5]
នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយ ម៉ាកូស លូកា និងសំបុត្ររបស់សាវ័កប៉ូល ជីវិតអស់កល្បជានិច្ចជាទូទៅត្រូវបានគេគិតថាជាជីវិតដែលពួកអ្នកជឿនឹងទទួលបាននៅពេលអនាគត ប៉ុន្តែនៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហានមិនមែនដូច្នេះទេ គឺពួកអ្នកជឿទទួលបានជីវិតអស់កល្បជានិច្ចតាំងពីពួកគេរស់នៅផែនដីម្លេះ។[6][7][8][2][6][7] នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ពួកអ្នកដែលទទួលជឿព្រះយេស៊ូវ បានជីវិតក្នុងពេលបច្ចុប្បន្ន ព្រមទាំងក្នុងពេលអនាគតដ៏អស់កល្ប ព្រោះអ្នកទាំងនោះបានឆ្លងផុតពីសេចក្ដីស្លាប់ ទៅកាន់ជីវិតហើយ (យ៉ូហាន 5:24 "ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។"[3][2]