សេចក្ដីសង្គ្រោះ
From Wikipedia, the free encyclopedia
សេចក្ដីសង្គ្រោះ (អង់គ្លេស: Salvation) ជាការសង្គ្រោះព្រលឹងវិញ្ញាណឲ្យរួចពីបាប និងសេចក្ដីស្លាប់។ សេចក្ដីសង្គ្រោះក៏ត្រូវបានហៅថាជាការរំដោះ ឬការរួចចាកផុត ពីនិស្ស័យបាប និងជាសេចក្ដីសន្យានៃជីវិតអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណ។ [1]
ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
|
យោងតាមជំនឿរបស់គ្រីស្ទាន សេចក្ដីសង្គ្រោះពីបាបទូទៅ និងបាបដែលយើងមានតាំងពីកំណើតមក ត្រូវបានធ្វើឲ្យកើតឡើងដោយជីវិត ការសុគត និងដោយការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលនៅក្នុងបរិបទនៃសេចក្ដីសង្គ្រោះគឺសំដៅលើយញ្ញបូជាលោះបាប។[2][3][4] ទោះបីជាមានគ្រីស្ទានខុសគ្នាជាច្រើនយ៉ាងណាក៏ដោយ ក៏គ្រីស្ទានមួយចំនួនធំមានការយល់ឃើញស្របគ្នាថា សេចក្ដីសង្រ្គោះអាចកើតឡើងតាមរយៈកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ គឹដោយការដែលព្រះអង្គសុគតនៅលើឈើឆ្កាង។
ចំណុចសំខាន់នៃជំនឿរបស់គ្រីស្ទានគឺការពិត និងសេចក្ដីសង្ឃឹម អំពីសេចក្ដីសង្គ្រោះ ក្នុងព្រះយេស៊វគ្រីស្ទ។ ជំនឿរបស់គ្រីស្ទានគឺជាជំនឿលើព្រះនៃសេចក្ដីសង្គ្រោះ ដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះយេស៊ូវអ្នកណាសារ៉ែត។ ទម្លាប់គ្រីស្ទានតែងតែប្រៀបធៀបសេចក្ដីសង្គ្រោះនេះទៅនឹងការបំពេញឲ្យសម្រេចនូវសេចក្ដីនៃគ្រាចុងបញ្ចប់ ដ៏វិសេសវិសាល នៃការមានមនុស្ស ក្នុងជីវិតមួយដែលរួចផុតពីបាប ពីសភាពដែលមានកំណត់ទុកជាស្រេច និងពីភាពដែលរមែងតែងតែស្លាប់ ហើយឲ្យបានរួមជាមួយព្រះត្រីឯក។ នេះប្រហែលជាអ្វីដែលមិនអាចចរចាបាននៃជំនឿគ្រីស្ទាន។ អ្វីដែលជាចំណុចសំខាន់នៃការពិភាក្សាគឺទំនាក់ទំនងរវាងសេចក្ដីសង្គ្រោះ និងសកម្មភាពផ្សេងៗរបស់យើងនៅក្នុងពិភពលោកនេះ។—Anselm Kyongsuk Min[5]:p.79
[6][7][8][9][10][11][12][13][14][15][16][17][18][19][20][21][22][23][24][25][26][27][28][29][30][31][32][33][34][35][36]