ហុងគ្រី
From Wikipedia, the free encyclopedia
ប្រទេសហុងគ្រី (ភាសាហុងគ្រី៖ Magyarország) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ហុងគ្រីបានគ្របដណ្តប់លើផ្ទៃដីសរុប ៩៣,០៣០ គីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ជាប់នឹងប្រទេសជាច្រើនដូចជា ប្រទេសស្លូវ៉ាគីនៅភាគខាងជើង អ៊ុយក្រែននៅភាគឦសាន រ៉ូម៉ានីនៅភាគខាងកើតនិងអាគ្នេយ៍ ប្រទេសស៊ែប៊ីនៅភាគខាងត្បូង ក្រូអាស៊ីនិងស្លូវេនីនៅភាគនិរតី និងប្រទេសអូទ្រីសនៅភាគខាងលិច។ ហុងគ្រីមានចំនួនប្រជាជនប្រមាណជិត ១០ លាននាក់ដោយភាគច្រើនជាជនជាតិហុងគ្រី និងជនជាតិរ៉ូមមួយភាគតូច និងមានភាសាហុងគ្រីជាភាសាផ្លូវការ។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះមានឈ្មោះថា ប៊ុយដាប៉ែស។
Magyarország (ភាសាហុងគ្រី) | |
---|---|
ភ្លេងជាតិ "Himnusz" ("ចម្រៀង") | |
ទីតាំងប្រទេសហុងគ្រី (ក្រហម) នៅទ្វីបអឺរ៉ុប | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៊ុយដាប៉ែស 47°26′N 19°15′E |
ភាសាផ្លូវការ | ភាសាហុងគ្រី |
ក្រុមជនជាតិ (ឆ្នាំ ២០១៦) | |
សាសនា (ឆ្នាំ ២០១១)[2] |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | យ៉ាណូស អាឌែរ |
- នាយករដ្ឋមន្ត្រី | វិចទ័រ អ័របាន |
- ប្រធានរដ្ឋសភា | ឡាស្លូ កូវែរ |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
- ក្សត្របុរីហុងគ្រី | ៨៩៥[3] |
- ព្រះរាជាណាចក្រ | ២៥ ធ្នូ ១០០០[4] |
- បដិវត្តន៍ឆ្នាំ១៨៤៨ | ១៥ មីនា ១៨៤៨ |
៣០ មីនា ១៨៦៧ | |
- សន្ធិសញ្ញាទ្រីយ៉ាណុង | ៤ មិថុនា ១៩២០ |
- សាធារណរដ្ឋទីបី | ២៣ តុលា ១៩៨៩ |
- ចូលជាសមាជិកនៃសហភាពអឺរ៉ុប | ១ ឧសភា ២០០៤ |
- រដ្ឋធម្មនុញ្ញថ្មី | ១ មករា ២០១២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩៣,០៣០ គ.ម២ (ទី១០៨) |
- ផ្ទៃទឹក (%) | ៣.៧[5] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៩,៧៣០,០០០[6] (ទី៩១) |
- ដង់ស៊ីតេ | ១០៥ នាក់/គ.ម២ (ទី៧៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣៥៩.៩០១ ពាន់លានដុល្លារ[7] (ទី៥៣) |
- ក្នុងម្នាក់ | ៣៦,៨៤៨ ដុល្លារ[7] (ទី៤១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ១៨០.៩៥៩ ពាន់លានដុល្លារ[8] (ទី៥៣) |
- ក្នុងម្នាក់ | ១៨,៥២៧ ដុល្លារ[7] (ទី៤៥) |
ជីនី (២០២០) | ២៨.៣[9] ទាប |
HDI (២០១៩) | ០.៨៥៤[10] ខ្ពស់ណាស់ · ទី៤០ |
រូបិយវត្ថុ | ហ្វូរី (HUF) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទម្រង់កាលបរិច្ឆេទ | ឆ្នាំ/ខែ/ថ្ងៃ – yyyy.mm.dd |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៦ |
ដែនកម្រិតខ្ពស់ | .hu |
នៅសម័យកាលឆ្នាំ ៤៥០ មុនគ.ស ក្នុងស.វ ទី០៩ ប្រទេសហុងគ្រីបានទទួលស្តេចថ្មីឈ្មោះអាភេដ'(Arpad) ដែលជាជីតារបស់ ស្តិបភេន(stephen) នៃប្រទេសហុងគ្រី ព្រមទាំងបានបំពាក់មង្កុតដែលព្រះសង្ឃរាជចំនួន ១០០០ អង្គយកមកពីប្រទេស រ៉ូម (Rome)។ មុនឆ្នាំ ៩៤៦ ប្រទេសហុងគ្រីបានក្លាយជាអាណាចក្រមួយដ៏អស្ចារ្យ ហើយបន្ទាប់មកក៏មានការបែងចែកអរិយធម័ខុសៗ នៅភាគខាងលិចនៃពិភពលោក។ អ្វីដែលនឹកស្មានមិនដល់នោះគឺហុងគ្រីធ្លាប់តែជាប្រទេសដែលមានភាពរីកចំរើនយ៉ាងខ្លាំង តែក្រោយពេលសង្គ្រោមលោកលើកទី១ ប្រទេសនេះត្រូវបាត់បង់ដែនដីអស់៧០% ហើយដង់ស៊ីតេប្រជាជនត្រូវបាត់បង់មួយភាគបីនៃចំនួនប្រជាជនសរុប ហើយនេះគឺជាការខូចខាត់ដ៏ធំបំផុតនៃប្រទេសហ៊ុងគ្រី ក្រោមការត្រួតពិនិត្យរបស់អង្គការ Treaty of trianon ។ នៅឆ្នាំ ១៩៤៧-១៩៨៩ ស្តេចនៃប្រទេសហ៊ុងគ្រីបានសំរេចចូលបក្ស កំមុយនីស(Communist) ក្នុងអំឡុងពេលដែលប្រទេសនេះមានការលូតលាស់សុះសាយឡើងវិញ ប៉ុន្តែក៏មានការប្រុសប្រយ័ត្នចំពោះពួករាវ៉ូលូស៊ិនក្នុងឆ្នាំ១៩៥៦ ហើយសំខាន់បំផុតនោះគឺការបិទច្រកព្រំដែនរវាងប្រទេសហ៊ុងគ្រីនិងប្រទេស អូស្តារ។ ចាប់តាំងពីឆ្នាំ ១៩៨៩ មករដ្ឋភិបាលគឺជាសាធារណះរដ្ឋសភា។ បច្ចុប្បន្ននេះហ៊ុងគ្រីគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្ពស់បំផុត ហើយក៏ជាប្រទេសមួយដែលពិភពលោកចាប់អារម្មណ៏ផងដែរ។
ហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប ណាតូ អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក និងក្រុមប្រឹក្សាអឺរ៉ុបជាដើម។