សហភាពអឺរ៉ុប
From Wikipedia, the free encyclopedia
សហភាពអឺរ៉ុប (ភាសាអង់គ្លេស៖ European Union ឬជាភាសាបារាំង៖ Union Européenne) គឺជាសហភាពនយោបាយ និងសេដ្ឋកិច្ចមួយដែលមានប្រទេសជាសមាជិកចំនួន ២៧ ដោយមានទីតាំងចម្បងនៅទ្វីបអឺរ៉ុប។[6][7] សហភាពមួយនេះមានផ្ទៃដីសរុប ៤,២៣៣,២៥៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជិត ៤៤៧ លាននាក់។ សហភាពអឺរ៉ុបត្រូវបានគេចាត់ទុកថាជាអង្គភាពនយោបាយ (ដោយផ្អែកតាម sui generis) បែបសហព័ន្ធនិយម។[8][9]
(ឈ្មោះជាភាសាផ្លូវការផ្សេងទៀត) ក្រិក៖ Ευρωπαϊκή Ένωση ក្រូអាស៊ី៖ Europska unija ឆែក៖ Evropská unie ដាណឺម៉ាក៖ Den Europæiske Union ប៉ូឡូញ៖ Unia Europejska ប៊ុលហ្ការី៖ Европейски съюз បារាំង៖ Union européenne ព័រទុយហ្កាល់៖ União Europeia ម៉ាល់តា៖ Unjoni Ewropea រូម៉ានី៖ Uniunea Europeană លីទុយអានី៖ Europos Sąjunga ស៊ុយអែត៖ Europeiska unionen ស្លូវ៉ាគី៖Európska únia ស្លូវេនី៖ Evropska unija ហុងគ្រី៖ Európai Unió ហុល្លង់៖ Europese Unie ហ្វាំងឡង់៖ Euroopan unioni ឡេតូនី៖ Eiropas Savienība អង់គ្លេស៖ European Union អ៊ីតាលី៖ Unione europea អាល្លឺម៉ង់៖ Europäische Union អៀរឡង់៖ An tAontas Eorpach អេស្តូនី៖ Euroopa Liit អេស្ប៉ាញ៖ Unión Europea | |
---|---|
ទង់ | |
ភ្លេងជាតិ "ចម្រៀងនៃអឺរ៉ុប" | |
ទីតាំងនៃសហភាពអឺរ៉ុប (ក្រហម) នៅលើភូគោល | |
ធានី | ព្រុចសែល |
មណ្ឌលរដ្ឋបាល | ព្រុចសែល
ហ្វ្រង់ហ្វឺត
ទីក្រុងលុចសំបួ
ស្ត្រាសបួរ
|
ម៉េត្រូប៉ូលធំបំផុត | ប៉ារីស |
ភាសាផ្លូវការ | ២៤ ភាសា ភាសាចម្បងបី អង់គ្លេស • បារាំង • អាល្លឺម៉ង់ |
អក្សរផ្លូវការ | ឡាតាំង • ក្រិក • គីរីឡុស |
សាសនា (ឆ្នាំ ២០១៥)[1] |
|
ប្រភេទ | សហភាពទ្វីប |
សមាជិកភាព | |
រដ្ឋាភិបាល | សហព័ន្ធអាស្រ័យសភានិយមគណៈដឹកនាំអន្តររដ្ឋាភិបាលចម្រុះ |
- ប្រធានក្រុមប្រឹក្សាអឺរ៉ុប | ឆាលស៍ មីឆែល |
- ប្រធានគណៈកម្មការ | អួរស៊ូឡា វ៉ន ឌែរ ឡេយ៉េន |
នីតិបញ្ញត្តិ | សភា និងក្រុមប្រឹក្សាអឺរ៉ុប |
ក្រុមប្រឹក្សាសហភាពអឺរ៉ុប | |
- សភាជាន់ទាប | សភាអឺរ៉ុប |
និម្មិតកម្ម[2] | |
- សន្ធិសញ្ញាទីក្រុងព្រុចសែល | ១៧ មីនា ១៩៤៨ |
- សន្ធិសញ្ញាទីក្រុងប៉ារីស | ១៨ មេសា ១៩៥១ |
- សន្ធិសញ្ញាទីក្រុងរ៉ូម | ១ មករា ១៩៥៨ |
- ច្បាប់អឺរ៉ុបតែមួយ | ១ កក្កដា ១៩៨៧ |
- សន្ធិសញ្ញាទីក្រុងម៉ាស្ទ្រិច | ១ វិច្ឆិកា ១៩៩៣ |
- សន្ធិសញ្ញាទីក្រុងលីស្បោន | ១ ធ្នូ ២០០៩ |
ក្រឡាផ្ទៃ | |
- សរុប | ៤,២៣៣,២៦២ គ.ម២ |
- ផ្ទៃទឹក (%) | ៣.០៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៤៤៦,៨២៨,៨០៣[3] |
- ដង់ស៊ីតេ | ១០៦ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២៥,៣៩៩ ទ្រីលានដុល្លារ[4] |
- ក្នុងម្នាក់ | ៥៦,៩២៨ ដុល្លារ[4] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១៧,៨១៨ ទ្រីលានដុល្លារ[4] |
- ក្នុងម្នាក់ | ៣៩,៩៤០ ដុល្លារ[4] |
ជីនី (២០២០) | ៣០.០[5] មធ្យម |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTCទៅ UTC+២ (WET, CET, EET) |
- រដូវក្តៅ (DST) | UTC+១ ទៅ UTC+៣ (WEST, CEST, EEST) |
កូដ ISO 3166 | EU |
ដែនកម្រិតខ្ពស់ | .eu[ស 1] |
គេហទំព័រ europa.eu |
សហភាពអឺរ៉ុបមានចំនួនប្រជាជនទាំងអស់ស្មើនឹង ៥.៨ ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក (គិតត្រឹមឆ្នាំ២០២០)[ស 2] ហើយមានផលិតផលក្នុងស្រុកសរុបជាមធ្យម (GDP) ប្រហែល ១៦.៦ ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០២២ ដែលស្មើនឹងមួយភាគប្រាំមួយនៃផលិតផលក្នុងស្រុកសរុប (មធ្យម) នៃពិភពលោក និងជាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទីបីបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។[11] បន្ថែមពីនេះ បណ្ដារដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសប៊ុលហ្ការី សុទ្ធតែមានសន្ទស្សន៍អភិវឌ្ឍមនុស្សខ្ពស់ខ្លាំង បើយោងទៅតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។
សហភាពអឺរ៉ុបត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ១៩៩៣ ។ វាគឺជាស្ថាប័នសហប្រតិបត្តិការចុងក្រោយបំផុត នៅទ្វីបអឺរ៉ុប ដែលមានកំណើតចេញពីសហគមន៍ធ្យូងថ្មនិងដែកថែបអឺរ៉ុប (European Coal and SteelCommunity- ECSC) នាឆ្នាំ ១៩៥១ ហើយក្រោយមកនៅឆ្នាំ ១៩៦៧ វាក្លាយជាសហគមន៍អឺរ៉ុប (the European Community- EC) ។ ប្រទេសដែលជាសមាជិកស្ថាបនិកមាន ៦ ប្រទេស ដូចជា បែលហ្ស៊ីក បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី លុចហ្សំបួរ និងហូឡង់ ។ ហើយក្រោយមកមានប្រទេសមួយចំនួនទៀតបានចូលរួមដូចជា ដាណឺម៉ាក អៀរឡង់, ចក្រភពអង់គ្លេស ក្រិច ព័រទុយហ្គាល់ និង អេស្ប៉ាញ។ នៅឆ្នាំ ១៩៩១ រដ្ឋាភិបាលនៃរដ្ឋជាសមាជិកទាំង ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអឺរ៉ុប ដែលគេស្គាល់ថាជាទូទៅថា សន្ធិសញ្ញាម៉ាសស្ត្រីក (Maastricht Treaty) ។ សន្ធិសញ្ញានេះបន្ទាប់មកត្រូវបានអនុម័តដោយសភាថ្នាក់ជាតិនៃរដ្ឋជាសមាជិកទាំងអស់។
សន្ធិសញ្ញាម៉ាសស្ត្រីក បានប្តូរសហគមន៍អឺរ៉ុប (EC) ទៅជាសហភាពអឺរ៉ុប (EU) ។ នៅឆ្នាំ ១៩៩៥ ប្រទេស [[ករបស់សហភាពអឺរ៉ុប។ នៅខែឧសភា ឆ្នាំ ២០០៤ ប្រទេសចំនួន ១០ ទៀត មានដូចជាប្រទេស ស៊ីប សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី លីតូនី លីទុយអានី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និង ស្លូវ៉ានី។ ប្រទេសបានចូលរួម នាំឲ្យសហភាពអឹរ៉ុបមានសមាជិកទាំងអស់ចំនួន ២៥។ នៅថ្ងៃទី១ ខែមករាឆ្នាំ២០០៧ ប្រទេសចំនួនពីរផ្សេងទៀតគឺ រ៉ូម៉ានី និង ប៊ុលហ្គារី បានចូលរួមសហភាពអឺរ៉ុប។ ចុងក្រោយ ប្រទេសកូនពៅ ក្រូអាត ចូលនៅឆ្នាំ ២០១៣ សរុបទាំងអស់ សហភាពអឺរ៉ុប នៅមានសមាជិក ២៨ ប្រទេសនៅឡើយ ។
សហភាពអឺរ៉ុប មានគោលដៅសំខាន់ៗមួយចំនួន។ គោលដៅធំបំផុតគឺសំដៅពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាសង្គម គោលនយោបាយការបរទេស, សន្តិសុខ និងការការពារសុវត្តិភាព, និងវិស័យយុត្តិធម៌។យោងតាមសន្ធិសញ្ញាម៉ាសស្ត្រីក, ពលរដ្ឋអឺរ៉ុប ត្រូវបានគេផ្តល់សិទ្ធិជាពលរដ្ឋនៃបណ្តារដ្ឋជាសមាជិកទាំងអស់។ លើសពីនេះទៀត ការត្រួតពិនិត្យព្រំដែនមិនសូវមានសភាពតឹងតែងទៀតទេ។ កិច្ចព្រមព្រៀងផ្នែកពន្ធគយ និងអន្តោរប្រវេសន៍ត្រូវបានគេតាក់តែងបន្ថែមទៀតដើម្បីអនុញ្ញាតឲ្យពលរដ្ឋអឺរ៉ុបមានសិទ្ធិសេរីភាពកាន់តែច្រើនក្នុងការរស់នៅធ្វើការងារ និងសិក្សានៅក្នុងប្រទេសជាសមាជិកណាមួយក៏បាន។
គោលដៅធំមួយទៀតនៃសហភាពអឺរ៉ុប គឺការអនុតវត្តសហភាពរូបិយវត្ថុ និងសេដ្ឋកិច្ច (Economic and Monetary Union- EMU) ដែលដាក់ឲ្យសមាជិកសហភាពអឺរ៉ុបទាំងអស់ប្រើប្រាស់នូវរូបិយវត្ថុរួមតែមួយគឺ អឺរ៉ូ (the euro) ។ នៅខែមករា ឆ្នាំ ២០០២ ប្រទេសជាសមាជិកចំនួន១២ បានចាប់ផ្តើមចរាចរណ៍ប្រាក់អឺរ៉ូ។ សមាជិក១៤ដែលមិនទាន់ទទួលចរាចរណ៍ប្រាក់អឺរ៉ូ ជាអាទ៌មានដូចជា ប្រទេសដាណឺម៉ាក, ស៊ុយអែត, ចក្រភពអង់គ្លេស និងរដ្ឋទាំង ៩ ក្នុងចំនោមរដ្ឋទាំង១០ ដែលចូលជាសមាជិកសហភាពអឺរ៉ុបរួមនឹងប្រទេសប៊ុលហ្គារី និងរ៉ូម៉ានី។ ប្រទេសស្លូវ៉ានី បានប្រើប្រាក់អឺរ៉ូនៅខែមករាឆ្នាំ ២០០៧ ។គួរកត់សំគាល់ថាប្រទេសនេះជាប្រទេសទីមួយក្នុងចំណោមប្រទេសចូលជាសមាជិកក្នុងឆ្នាំ ២០០៤ ដែលបំពេញលក្ខ័ខ័ណ្ឌចាំបាច់ផ្នែកសេដ្ឋកិច្ច (របស់សហភាពអឺរ៉ុប)។ បច្ចុប្បន្ន តំបន់ចាយប្រាក់អឺរ៉ូ មាន ១៩ ប្រទស ដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក កោះស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ ។