វត្តព្រះកែវមរកត
From Wikipedia, the free encyclopedia
ព្រះវិហារព្រះកែវមរកត គឺជាវិហារពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម ក្រោយមកត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ១៩៦២ ក្នុងរាជ្យព្រះមហាក្សត្រីយានីស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារដែលរក្សាទុកដាក់នូវរតនសម្បត្តិជាតិជាច្រើនមានដូចជា ៖ ព្រះពុទ្ធបដិមាសាងអំពីមាស ប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយព្រះពុទ្ធបដិមាធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ក្នុងឆ្នាំ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ សព្វថ្ងៃនេះវត្តព្រះកែវមរកតគឺជាកន្លែងដែលទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាកន្លែងសាសនាដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ [1] [2] [3] [4]
ព្រះវិហារ ព្រះកែវមរកត | ||||
| ||||
ព្រះវិហារព្រះកែវមរកតនាព្រះបរមរាជវាំង | ||||
ឈ្មោះផ្លូវការណ៍ | ព្រះវិហារ ព្រះកែវមរកត | |||
ស្ថាប័ត្យកម្ម | ដោយលោក ទេព និមិត្រម៉ក់ | |||
ព្រះវិហារ | កសាងដោយព្រះបាទ នរោត្ដម ឆ្នាំ (១៨៨៥-១៩០២) | |||
សាងសង់ឡើងវិញ | (១៩៦២) ដោយម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ | |||
ឈ្មោះផ្សេងទៀត | ព្រះវិហារព្រះកែវមរកត ឬ ព្រះវិហារប្រាក់ |