សង្គ្រាមផ្ទៃក្នុងកម្ពុជា
សង្គ្រាមស៊ីវិលនៅកម្ពុជារវាងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ / From Wikipedia, the free encyclopedia
សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា ឬ សង្គ្រាមស៊ីវិលកម្ពុជា គឺជាសង្គ្រាមស៊ីវិលដែលកើតឆាបឆេះឡើងនៅលើទឹកដីប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា (មុនឆ្នាំ១៩៧០) និងសាធារណរដ្ឋខ្មែរ (ក្រោយឆ្នាំ១៩៧០)។
សង្គ្រាមស៊ីវិលកម្ពុជា | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមវៀតណាម សង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់ | |||||||
រថក្រោះអាមេរិកកំពុងបើកចូលភូមិមួយនៅកម្ពុជា | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
កម្ពុជា (១៩៦៧–១៩៧០) សាធារណរដ្ឋខ្មែរ (១៩៧០–១៩៧៥) សហរដ្ឋអាមេរិក វៀតណាមខាងត្បូង គាំទ្រដោយ៖ |
ខ្មែរក្រហម
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (១៩៧០–១៩៧៥)
វៀតណាមខាងជើង | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
នរោត្តម សីហនុ (១៩៦៧-១៩៧០) លន់ នល់ ស៊ីសុវត្ថិ សិរីមតៈ ឡុង បូរ៉េត រីឆាត និចសុន ហិនរី ឃីស៊ីងហ្គ័រ |
ប៉ុល ពត ខៀវ សំផន អៀង សារី នួន ជា សុន សេន នរោត្តម សីហនុ (១៩៧០-១៩៧៥) | ||||||
កម្លាំង | |||||||
៣០,០០០ (១៩៦៨)[1] ៣៥,០០០ (១៩៧០)[2] ១០០,០០០ (១៩៧២)[2] ២០០,០០០ (១៩៧៣)[2][1] ៥០,០០០ (១៩៧៤)[2] |
៤,០០០ (១៩៧០)[3] ៧០,០០០ (១៩៧២)[2] ៤០,០០០–៦០,០០០ (១៩៧៥)[2] | ||||||
សហេតុភាព និង ការខាងបង់ | |||||||
មនុស្សប្រមាណ ២៧៥,០០០–៣១០,០០០ នាក់ត្រូវបានស្លាប់[4][5][6] |
កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើងដើម្បីការពារតំបន់មូលដ្ឋាននិងទីជម្រករបស់ខ្លួននៅឯភាគខាងកើតប្រទេសកម្ពុជា បើមិនធ្វើអញ្ចឹងទេ នោះសង្គ្រាមរបស់ពួកគេតទល់នឹងវៀតណាមខាងត្បូងនឹងត្រូវអូសបន្លាយកាន់តែយូរបន្ថែម។ ដំបូងឡើយ ព្រះអង្គម្ចាស់នរោត្តម សីហនុគឺជាអ្នកដែលអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា ប៉ុន្តែយូរៗទៅ ចលនាកុម្មុយនិស្តវៀតណាមក៏ចាប់ផ្តើមផ្តល់ជំនួយមកឱ្យខ្មែរក្រហមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទ្រង់។ ពេលដឹងឮបែបនេះ សីហនុក៏យាងទៅទីក្រុងមូស្គូក្នុងគោលបំណងស្នើសុំឱ្យសូវៀតចូលឃាត់សកម្មភាពរបស់វៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។[7] សីហនុក៏ត្រូវរដ្ឋសភាជាតិកម្ពុជាទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ ក្រោយពីមានបាតុកម្មប្រឆាំងនឹងវៀតណាមដ៏ធំមួយកើតឡើងនៅទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថ្មីក៏ឡើងកាន់អំណាចបន្ត រួចហើយក៏ប្តូរឈ្មោះប្រទេសមកសាធារណរដ្ឋខ្មែរ ហើយម៉្យាងវិញទៀត រដ្ឋាភិបាលថ្មីនេះគឺមានភាពលំអៀងទៅកាន់សហរដ្ឋអាមេរិក។ សាធារណរដ្ឋខ្មែរក៏បានប្រកាសទាមទារឱ្យកងកម្លាំងវៀតណាមចុះចេញពីទឹកដីកម្ពុជាភ្លាមៗ ប៉ុន្តែសំណើត្រូវបានបដិសេដ ហើយមិនយូរប៉ុន្មាន ចលនាកុម្មុយនិស្តខ្មែរក្រហមក៏ចាប់លេចឡើងប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋថ្មី។
នៅចន្លោះខែមីនានិងខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាត្រូវបានកងកម្លាំងវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់។ ដោយចង់ផ្តោតលើការវាយសត្រូវចម្បងរបស់ខ្លួន (វៀតណាមខាងត្បូង) កងកម្លាំងវៀតណាមខាងជើងក៏ចាប់ផ្តើមគាំទ្រចលនាខ្មែរក្រហមដើម្បីឱ្យពួកគេប្រយុទ្ធនឹងរដ្ឋាភិបាលកម្ពុជាជំនួស។[8] ដោយឃើញបែបនេះ រដ្ឋាភិបាលកម្ពុជាក៏ចាប់ផ្តើមបង្កើនចំនួនទ័ពបន្ថែមនិងបញ្ជូនទ័ពដែលខ្លួនមានប៉ុន្មានទៅភាគឥសាន្តដើម្បីបង្ក្រាបចលនាខ្មែរក្រហម។[9]
ដើម្បីទប់ស្កាត់លទ្ធិកុម្មុយនិស្តកុំឱ្យចូលមកក្នុងប្រទេសកម្ពុជានិងដើម្បីការពារសម្ព័ន្ធមិត្តវៀតណាមខាងត្បូងរបស់ខ្លួនពីពួកកុម្មុយនិស្តវៀតណាម សហរដ្ឋអាមេរិកក៏ចាប់ផ្តើមពង្រឹងជំហរយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ប៉ុន្តែលើកនេះគឺលែងបានធ្វើសេរីដូចកាលទស្សវត្តទី៦០ ទៀតហើយដោយសារតែមានបញ្ហាផ្ទៃក្នុងជាតិប្រឆាំងនឹងសង្គ្រាមវៀតណាមកំពុងតែកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណា អាមេរិកនូវតែបន្តប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួននៅភាគឥសាន្តប្រទេសកម្ពុជាខណៈពេលដែលកងកម្លាំងខ្មែរក្រហមនិងវៀណាមខាងជើងបានបន្តប្រយុទ្ធតទល់នឹងកងទ័ពសាធារណរដ្ឋខ្មែរ។
ក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅអស់រយៈពេលជាងប្រាំឆ្នាំ ទីបំផុត រដ្ឋាភិបាលសាធារណរដ្ឋខ្មែរក៏ត្រូវបានផ្តួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយក្រោយមករបបកម្ពុជាប្រជាធិបតេយ្យក៏បានប្រកាសបង្កើតឡើងដោយពួកខ្មែរក្រហម។ សង្គ្រាមមួយនេះបានបង្កឱ្យមានវិបត្តិចលាចលជនភៀសខ្លួននៅពាសពេញផ្ទៃប្រទេសកម្ពុជាដោយប្រជាជនប្រមាណពីរលាននាក់ (ស្មើនឹង ២៥% នៃប្រជាជនសរុប) បានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទមកទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញដែលចំនួនប្រជាជនក្រុងបានកើនឡើងពី ៦០០,០០០ នាក់នៅឆ្នាំ១៩៧០ ទៅជិត ២ លាននាក់ត្រឹមឆ្នាំ១៩៧៥។
ទាហានក្មេងៗ (ក្រោមវ័យ ១៨ ឆ្នាំ) ត្រូវបានឃើញជារឿយៗនៅក្នុងសមរភូមិប្រយុទ្ធទាំងមុននិងក្រោយសង្គ្រាម។[10] រដ្ឋាភិបាលកម្ពុជាបានធ្វើការប៉ាន់ប្រមាណថា ជាង ២០% នៃទ្រព្យសម្បត្តិជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល។[11] ជាលទ្ធផល មនុស្សប្រមាណពី ២៧៥,០០០ នាក់រហូតដល់ ៣១០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ។
សង្គ្រាមមួយនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសង្គ្រាមឥណ្ឌូចិនលើកទី២ (១៩៥៥–១៩៧៥) ហើយវាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រទេសលាវ (សង្គ្រាមស៊ីវិលឡាវ) វៀតណាមខាងជើងនិងខាងត្បូង (សង្គ្រាមវៀតណាម)។ សង្គ្រាមស៊ីវិលកម្ពុជាគឺជាកត្តាមួយដែលបណ្តាលឱ្យអំពើប្រល័យពូជសាសន៍ខ្មែរកើតឡើងដែលបរទេសបានចាត់ទុកវាថាជាការកាប់សម្លាប់បង្ហូរឈាមក៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត។