ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

From Wikipedia, the free encyclopedia

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣

ការ​បោះ​ឆ្នោត​សកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ​ឆ្នាំ២០១៣ []គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប​) បាន​ប្រកាស​ថាប្រជាជន​កម្ពុជា​ចំនួន ៩,៦៧ លាននាក់នឹង​ត្រូវ​បាន​​ទទួល​បាន​សិទ្ធិ​ដើម្បី​បោះ​ឆ្នោតសម្រាប់អសនៈ​រដ្ឋ​សភា​ជាតិ​ចំនួន១២៣អសនៈ[]។ នាយក​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ហ៊ុន ​សែន​ដែលកំពុងកាន់តំណែង​មាន​សិទ្ធិ​ទទួលបានការកាន់អំណាចបួនអណត្តិជាប់ៗគ្នា​។ ការិយាល័យបោះឆ្នោតចាប់បើកពីម៉ោង៧:០០ព្រឹក និងបិទនៅម៉ោង ៣:០០ល្ងាច។ នៅម៉ោង ៧:៤០ល្ងាច លោកខៀវ កាញ្ញារិទ្ធិដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈ​ហើយចំណែកឯ​គណបក្សសង្គ្រោះជាតិ​ដែលជាគូប្រជែងឈ្នះត្រឹម៥៥អាសនៈប៉ុណ្ណោះ[]

ព័ត៌មានសង្ខេប សរុបចំនួន ១២៣ អាសនៈ នៃរដ្ឋសភាជាតិ ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២, លទ្ធផល ...
ការបោះឆ្នោតសកល ឆ្នាំ២០១៣ នៅកម្ពុជា
កម្ពុជា
២០០៨ 
២៨ កក្កដា ២០១៣
 ២០១៨

សរុបចំនួន ១២៣ អាសនៈ នៃរដ្ឋសភាជាតិ
ចំនួនអាសនៈភាគច្រើនដាច់ខាត ៦២
លទ្ធផល ៦៨%
  គណបក្សភាគច្រើន គណបក្សភាគតិច
  Thumb Thumb
អ្នកដឹកនាំ ហ៊ុន សែនសម រង្ស៊ី
គណបក្ស ប្រ.ជ គ.ស.ជ
តាំងពី ១៤ មករា ១៩៨៥១៧ កក្កដា​ ២០១២
លទ្ធផលលើកមុន ៩០ អាសនៈគណបក្សថ្មី
អាសនៈមុន ៦៨ អាសនៈ៥៥ អាសនៈ
អាសនៈឈ្នះ ៦៨ អាសនៈ៥៥ អាសនៈ
អាសនៈប្តូរ ២២ ២៦
សំឡេងគាំទ្រ ៣,២៣៥,៩៦៩២ ៩៤១ ១៣៣
ភាគរយ ៤៨.៨៣%៤៤.៤៦%
យោល ៩.២៨%១៥.៩៣%

នាយករដ្ឋមន្រ្តីមុនការបោះឆ្នោត

ហ៊ុន សែន
គណបក្ស​ប្រជាជន​កម្ពុជា

នាយករដ្ឋមន្រ្តីជាប់ឆ្នោត

ហ៊ុន សែន
គណបក្ស​ប្រជាជន​កម្ពុជា

បិទ

ព្រឹត្តិការណ៍មុន

ការ​បោះ​ឆ្នោត​មុន​នៅ​ក្នុង​ឆ្នាំ ២០០៨ ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្សប្រជាជនកម្ពុជា ដោយបានឈ្នះបានចំនួនអសនៈភាគច្រើនដាច់ខាត ចំ​នួន ៩០អាសនៈលើ១២៣អាសនៈ។ បើ​ទោះ​បី​ជា​ឈ្នះចំនួនអសនៈភាគច្រើនដាច់ខាត​​, គណបក្សប្រជាជនកម្ពុជាបានជ្រើសរើស​បង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិចដែល​បាន​ឈ្នះ ២ អាសនៈ​។ ​គណបក្ស​ប្រឆាំង​គឺ គណបក្សសមរង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សបាន​ឈ្នះ​សរុប​បញ្ចូល​គ្នា​ចំនួន២៩ អាសនៈ។ នៅឆ្នាំ២០១២ គណៈបក្សប្រឆាំងទាំង២បានច្របាច់​បញ្ចូលគ្នាដើម្បីបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ ដោយមានលោកសម រង្ស៊ីជាប្រធាននិងលោកកឹម សុខាជាអនុប្រធាន។ ប្រធានគណបក្សលោកសម រង្ស៊ីគ្មានឈ្មោះបេក្ខជនតំណាងរាស្ត្រទេ។ នេះដោយសារលោកបាននិរទេសខ្លួនទៅក្រៅប្រទេស​បន្ទាប់ពីមានការចោទប្រកាន់​ដោយតុលាការនៅឆ្នាំ២០១០​។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ កក្កដា ២០១៣ បន្ទាប់ពីមានការលើកលែងទោស​ពីព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី[] ប៉ុន្តែលោកសម រង្ស៊ីគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនមានបេក្ខភាពដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។[]

គណបក្ស​នយោបាយ

ចំនួន​នៃ​គណបក្ស​នយោបាយដែលបាន​ចុះបញ្ជី​ផ្លូវការ​ក្នុងការប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​បានធ្លាក់ចុះ​ជាលំដាប់។ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ មាន២៣គណបក្ស ធ្លាក់មកត្រឹម ១១គណបក្សនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និង មកត្រឹម ៨គណបក្សក្នុងឆ្នាំ២០១៣នេះ។

បេក្ខភាពនាយករដ្ឋមន្ត្រី

បេក្ខជនដែលបានប្រកាសប្រណាំងប្រជែងដើម្បីតំណែងនាយករដ្ឋមន្ត្រី៖

កិច្ចពិភាក្សាតទល់

ប្រទេស​កម្ពុជា​មាន​ការ​ជជែក​ពិភាក្សា​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​របស់​ខ្លួន​នៅ​លើ​ទី ២០និង២១ ខែ​កក្កដា ។ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយអាមេរិច នឹងរៀបចំ​ការពិភាក្សាតុមូលចំនួន៩ ដោយមានការចូលរួមពីសំណាក់បេក្ខជនតាមខេត្ត​ពីស្ទើរគ្រប់គណបក្ស។

ភាពចំរូងចំរាសនានាមុខការបោះឆ្នោត

បញ្ហាបញ្ជីចុះឈ្នោះបោះឆ្នោត

ដោយហេតុថា កម្ពុជាមិនបានរាប់ប្រជាជនជាផ្លូវការអស់រយៈពេល៥ឆ្នាំមកហើយ តួលេខអត្រាប្រជាជនក្នុងផ្ទៃប្រទេសដែលមានចំនួនកំណត់បាននាំទៅដល់ការបង្ហាញភាពមិនត្រឹមត្រូវចំពោះអ្នកមានលទ្ធភាពបោះឆ្នោត ដែលធ្វើឱ្យមានភាពលំបាកដល់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតដឹងអោយប្រាកដនូវចំនួនជាក់ស្ដែងនៃអ្នកបោះឆ្នោតដែលគួរតែចុះបញ្ជីក្នុងបញ្ជីបោះឆ្នោតរបស់កម្ពុជា។ កង្វះខាតនៃការរាប់ប្រជាជនជាក់ស្ដែងបាននាំទៅដល់ការបោះឆ្នោតលួចបន្លំ ដូចជាអ្នកបោះឆ្នោតបោះឆ្នោតនៅក្នុងមណ្ឌលជាច្រើនដោយការប្រើប្រាស់ឈ្មោះផ្សេងៗគ្នា។[] តាមរយៈគណបក្សប្រឆាំង​ឈ្មោះរវាង១,២ ទៅ ១,៣លាននាក់ត្រូវបានលុបចោលពីបញ្ជីបោះឆ្នោត។[]

បញ្ហាទឹកថ្នាំជ្រលក់ម្រាមដៃ

លទ្ធផលនៃការបោះឆ្នោត

លទ្ធផលបឋមពី គជប

យោងទៅតាមលទ្ធផលបឋមពី គជប គណបក្សកាន់អំណាចបក្សប្រជាជន ទទួល ៤៤,៤៥% នៃសន្លឹកឆ្នោតទាំងអស់ ដែលស្មើនឹង ៦៨អាសនៈ ហើយគណបក្សប្រឆាំងបក្សសង្គ្រោះជាតិវិញ ទទួលបាន ៤៨,៧៩% ស្មើនឹង ៥៥អាសនៈ។ តាមរយៈលទ្ធផលបឋមនេះ គេសង្កេតឃើញថា គណបក្សប្រជាជនបាត់បង់ចំនួន ២៨អសនៈ បើប្រៀបធៀបនឹងលទ្វផលបោះឆ្នោតអណត្តិមុន ដែលជាភាគរយតិចបំផុតនៃអសនៈដែលខ្លួនធ្លាប់ទទួលបាននៅក្នុងរដ្ឋសភាជាតិ ចាប់តាំងពីឆ្នាំ១៩៩៨[]។ គណបក្សផ្សេងៗ រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរួមបញ្ចូលគ្នាបាន ០ អាសនៈ ៦,៣%ក្នុងចំណោមសំឡេងឆ្នោត។[]

ព័ត៌មានបន្ថែម គណបក្ស, សម្លេង ...
Thumb
គណបក្ស សម្លេង % អាសនៈ +/–
គណបក្សប្រជាជនកម្ពុជា៣.២៣៥.៩៦៩៤៨,៨៣៦៨−២២
គណបក្សសង្គ្រោះជាតិ២.៩៤៦.១៧៦៤៤,៤៥៥៥+២៦
គណបក្សហ៊្វុនស៊ិនប៉ិច២៤២.៤១៣៣,៦៦−២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៦៨.៣៨៩១,០៥
គណបក្សខ្មែរឈប់ក្រ៤៣.២២២០,៦៥
គណបក្សសញ្ជាតិកម្ពុជា៣៨.១២៣០,៥៧ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៣៣.៧១៥០,៥២ថ្មី
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៩.១៥២០,៣០ថ្មី
សរុប៦.៦២៧.១៥៩១០០,០០១២៣
សំឡេងឆ្នោតសុពលភាព៦.៦២៧.១៥៩៩៨,៤០
អសុពលភាព/សំឡេងឆ្នោតទទេ១០៨.០៨៥១,៦០
សន្លឹកឆ្នោតសរុប៦.៧៣៥.២៤៤១០០,០០
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកទៅបោះឆ្នោត៩,៦៧៥,៤៥៣៦៩.៦១
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត
បិទ

ឯកសារយោង

តំណភ្ជាប់ខាងក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.