កាសែតនគរវត្ត

From Wikipedia, the free encyclopedia

Remove ads

នគរវត្ត គឺជាកាសែត និងជាសារព័ត៌មានក្នុងស្រុកខ្មែរដំបូងគេបង្អស់ និងជាកាសែតប្រចាំសប្តាហ៍ជាភាសាខ្មែរដំបូងគេក្នុងសម័យអាណានិគមនិយមបារាំង ហើយជាកាសែតខ្មែរដែលមានអាយុកាលចំណាស់ជាងគេមួយរបស់កម្ពុជា ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៣៦ ដោយមានលោក ប៉ាច់ ឈឺន ជាស្ថាបនិក និងចាងហ្វាងកាសែត រួមទាំងអ្នកសរសេរដោយពួកក្រុមបញ្ញវន្តខ្មែរ និងអ្នកជាតិនិយម ដូចជា ស៊ីម វ៉ា និង សឺង ង៉ុកថាន់ ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោកសង្ឃ ដែលបង្កប់នូវគំនិតជាតិនិយម ហើយជាទូទៅមនុស្សជាច្រើនយល់ថា កាសែតនគរវត្ត ជាសារព័ត៌មាន«ប្រឆាំងបារាំង»។[] នៅខែកក្កដា ១៩៤២ កាសែតនគរវត្ត ត្រូវរឹបអូសដោយបារាំង ពីព្រោះត្រូវចោទប្រកាន់ថា មានគំនិតជាតិនិយមជ្រុល ។ ឆ្នាំ១៩៤៥ លោកសឺង ង៉ុកថាញ់ វិលត្រឡប់ចូលស្រុកវិញ ចេញផ្សាយកាសែតនគរវត្តជាថ្មី ដោយពេលនោះជប៉ុនបានត្រួតត្រាកម្ពុជាក្នុងរយៈពេលខ្លី ។[]

ទោះបីជាយ៉ាងណាក៏ដោយមុនឆ្នាំ១៩៣៦ នៅកម្ពុជា ក៏មានវត្តមានកាសែតជាភាសាបារាំងមួយចំនួនផងដែរ ក្នុងនោះ មានដូចជា៖ L’Avenir du Cambodge (អនាគតកម្ពុជា), L’Echo du Cambodge (សំឡេងកម្ពុជា) និងសារព័ត៌មានជាភាសាបារាំងដទៃទៀត។[] []

Remove ads

សូមមើលផងដែរ

កម្ពុជសុរិយា

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads