កំណដងភ្នំកាឡេដុង

From Wikipedia, the free encyclopedia

កំណដងភ្នំកាឡេដុង

កំណដងភ្នំកាឡេដុង ដែលជាស័កភ្នំកកើតបានដិតដាននៅប៉ែកខ្លះៗខាងជើងនៃប្រទេសអៀរ និង ប៊្រីថេន (មហាប៊្រីថេន) ដងភ្នំស្កង់ឌីណាវ ស្វាលបាដ ហ្គ្រីនឡង់ខាងកើត និង ប៉ែកនៃអឺរ៉ុបខាងជើងភាគកណ្ដាល។ កំណភ្នំកាឡេដុងរាប់បញ្ចូលទៅដោយព្រឹត្តិការណ៍ជាច្រើនកើតឡើងពីសម័យអ័រដូវីកេសដល់ដើមសម័យដេវ៉ុន ប្រហែល ៤៩០–៣៩០ លានឆ្នាំកន្លងទៅហើយ (ម៉ា)។ វាបានបង្កឱ្យមានការបិទជិតមហាសមុទ្រអៀប៉េទុស នៅពេលដែលទ្វីប និង ផ្ទាំងដីនៃឡូរ៉ង់ត៍ បាលទិក និង អាវ៉្លុនបានប៉ះទង្គិចគ្នា។

Thumb
តំណាំងទីនៃសាខាផ្សេងៗនៃខ្សែក្រវាត់កាឡេដុង/អាកាដនៅចុងសម័យកំណភ្នំកាឡេដុង (ដើមសម័យដេវ៉ុន)។ ខ្សែឆ្នេរសម័យបច្ចុប្បន្នត្រូវបានគូសបញ្ជាក់ពណ៌ប្រផេះជាសេចក្ដីយោង។ ជាចុងក្រោយក្នុងប្រវត្តិភូគព្ភសាស្ត្រ មហាសមុទ្រអាត្លង់ទិកបានបើកឡើងនិងប៉ែកផ្សេងៗនៃខ្សែក្រវាត់កំណភ្នំបានរំកិលបែកចេញពីគ្នា។[] សូមមើលផងដែរ បំណះអៀប៉េទុស និង តំបន់បំណះបរិវត្ត-អឺរ៉ុប

កំណភ្នំកាឡេដុងត្រូវបានយកឈ្មោះតាម កាឡេដុង ដែលជាឈ្មោះឡាតាំងសំដៅប្រទេសស្កុត។ ឈ្មោះនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៨៨៥ ដោយភូគព្ភវិទូអូទ្រីស អេដួដ ហ្ស៊ីស ដាក់ឱ្យព្រឹត្តិការណ៍នៃការកកើតភ្នំនៅអឺរ៉ុបខាងជើងដែលបានចុះកាលបរិច្ឆេទមុនសម័យដេវ៉ុន។ ភូគព្ភវិទូជាច្រើនដូចជា អ៊ីមីល អ៊ូហ្ក និង ហាន់ ស្ទីឡឺ បានមើលឃើញថាកំណភ្នំកាឡេដុងជាវគ្គមួយក្នុងចំណោមវគ្គព្រឹត្តការណ៍ជាច្រើននៃការកកើតភ្នំដែលបានកើតឡើងកំឡុងប្រវត្តិការណ៍របស់ផែនដី[] ការយល់ដឹងថ្មីៗដែលធ្លាប់មានមក បានពន្យល់ថាកំណភ្នំកាឡេដុងរួមបញ្ចូលវគ្គរចិតវិវត្តន៍មួយចំនួនអាចមានទ្វីកាលបន្តបន្ទាប់គ្នា។ ហើយឈ្មោះ កាឡេដុង ដូច្នោះ មិនត្រូវប្រើបានត្រឹមតែសម័យមួយដាច់ណាត់នៃកាលវេលាភូគព្ភសាស្ត្រនោះទេ វាក៏អនុវត្តប្រើបានលើតំណបន្ទាប់នៃព្រឹត្តិការណ៍ទាក់ទងខាងរចិតវិវត្តន៍ផងដែរ។

ប្រវត្តិភូគព្ភថាមសាស្ត្រ

កំណដងភ្នំកាឡេដុងគឺជាកំណភ្នំមួយក្នុងចំណោមកំណភ្នំជាច្រើនដែលនៅទីបំផុតបង្កើតបានជាអធិទ្វីប ប៉ង់សៀ នៅចុងស័កបុរាណសត្វ។ នៅដើមស័កបុរាណសត្វ ភាគច្រើននៃផ្ទៃដីទ្វីបទាំងអស់ត្រូវបានបង្រួបបង្រួមជាបុរាណទ្វីប គោណ្ឌវ័ន ដែលមានសំបកទ្វីបនៃអនាគត អាភ្វ្រិក អាមេរិកខាងត្បូង អឺរ៉ាស៊ីខាងត្បូង អូស្ត្រាលី និងអង់តាកទិក ដែលសណ្ដូកនៅកណ្ដាលអក្ខោសានខាងត្បូង (ប៉ូលខាងត្បូង)។ រវាង ៦៥០ និង ៥៥០ លានឆ្នាំកន្លងទៅ (ក្នុងសម័យអេដ្យាការ៉ា) បណ្ដាទ្វីបតូចៗនៃឡូរ៉ង់ត៍ (ដែលរួមមានផ្នែកឦសាននៃអនាគតអាមេរិកខាងជើង) បាលទិក និង ស៊ីបេរ បានបែកខ្ញែកចេញពីគោណ្ឌវ័នរំកិលទៅខាងជើងឆ្ពោះទៅភូមធ្យរេខា (អេក្វាទ័រ)។ ក្នុងដំណើរនេះ មហាសមុទ្រអៀប៉េទុស ចន្លោះ គោណ្ឌវ័ន បាលទិក និង ឡូរ៉ង់ត៍បានបិទភ្ជិត។

នៅដើមសម័យអ័រដូវីកេស (ប្រហែល ៤៨០ លានឆ្នាំមុន) ចុល្លទ្វីប (បំណែកតូចមួយនៃសិលាមណ្ឌលទ្វីប) អាវ៉្លុន (សិលាមណ្ឌលបច្ចុប្បន្នដែលត្រូវបានបែកខ្ញែកពាសពេញភាគខាងកើតនៃអង់គ្លេសថ្មី ភាគខាងត្បូងនៃដីថ្មី ប៉ែកនៃ ប្រនស៊្វិកថ្មី និង ស្កុតថ្មី អៀរខាងត្បូង ភាគជាច្រើននៃអង់គ្លេស និង វែល ប្រទេសទំនាប និង អាល្លឺម៉ង់ខាងជើង) បានចាប់ផ្ដើមបែកខ្ញែកពីរឹមខាងជើងនៃគោណ្ឌវ័ន[]

វគ្គដំបូង

វគ្គដំបូងៗខ្លះនៃវិរូបកម្ម និង/រឺ រូបបរិវត្តន៍ត្រូវបានគេស្គាល់ថាជាជួរភ្នំកាឡេដុងស្កង់ឌីណាវ។ វគ្គបឋមដែលជាញឹកញាប់ត្រូវបានរួមបញ្ចូលនូវកំណភ្នំកាឡេដុងគឺជាវគ្គផ្វាំងម៉ាកកាលពី ៥០៥ លានឆ្នាំកន្លងទៅ (ចុងសម័យកាំប្រ)។ វគ្គផ្សេងមួយទៀតជាវគ្គចាមត្លង់ដ៍កាលពី ៤៥៥ លានឆ្នាំកន្លងទៅ។ វគ្គទាំងនេះត្រូវបានគេពន្យល់ដោយការសន្មតថាជាយខាងលិចនៃបាលទិកបានប៉ះទង្គិចជាមួយកំណោងកោះមួយ រឺ ចុល្លទ្វីបមួយ។ ក្នុងរបៀបស្រដៀងគ្នា ជាយខាងកើតនៃឡូរ៉ង់ត៍បានប៉ះទង្គិចគ្នាជាមួយកំណោងកោះមួយកំឡុងពេលកំណភ្នំតាកូនិក (ពី ៤៨០ ដល់ ៤៣៥ លានឆ្នាំកន្លងទៅ)។

កំឡុងសម័យអ័រដូវីកេស ទ្វីបតូចនៃអាវ៉្លុនបានរំកិលឯកឯងក្នុងទិសដៅភាគឦសានឆ្ពោះទៅបាលទិក។ ចលនកម្មនេះផ្សំឡើងដោយទន្លាក់ចុះនៃមហាសមុទ្រអៀប៉េទុសភាគឦសាន (ក៏ត្រូវបានហៅថា សមុទ្រតនឃ្វីស្ត៍) ខាងក្រោមអាវ៉្លុនខាងកើត។ នៅចុងសម័យអ័រដូវីកេស (ប្រហែល ៤៥០ លានឆ្នាំកន្លងទៅ) បំណុកទ្វីប ចាប់ផ្ដើមរវាងអាវ៉្លុន និង បាលទិក។[] សមុទ្រតនឃ្វីស្ត៍បានបាត់រូបរាងដោយដំណើរនេះ បំណះដែលនៅសល់គឺខ្សែតនឃ្វីស្ត៍ ដែលរត់នៅពីក្រោមសមុទ្រខាងជើង ដាណឺម៉ាកខាងត្បូង និងអាល្លឺម៉ង់ខាងជើង ហើយនិងប៉ូឡូញ

វគ្គស្កង់ឌី/ហ្ក្រាំពី

វគ្គសំខាន់នៃកំណភ្នំកាឡេដុង (ចាប់ពីប្រហែល ៤២៥ ដល់ ៤០០ លានឆ្នាំកន្លងមក) ត្រូវបានគេហៅថាវគ្គស្កង់ឌីនៅស្កង់ឌីណាវ និង "វគ្គហ្ក្រាំពៀន" នៅប៊្រីថេន[] វាបណ្ដាលមកពីបំណុករវាងឡូរ៉ង់ត៍ និង បាលទិក។ មហាសមុទ្រអៀប៉េទុសដំបូងបានបិទភ្ជិតនៅផ្នែកខាងជើង បន្ទាប់មកក៏បានបិទភ្ជិតនៅផ្នែកខាងត្បូងទៀត។ ដូច្នេះ បំណុករវាងបាលទិក និង ឡូរ៉ង់ត៍បានកើតឡើងមុនបន្តិចទេ គឺមុនអាវ៉្លុន និង ឡូរ៉ង់ត៍បុកទង្គិចគ្នា។ បំណុកទ្វីបបានចាប់ផ្ដើមនៅត្រង់មជ្ឈិមស៊ីល័រ ហើយ ការកកើតភ្នំបានកើតឡើងនៅដើមសម័យដេវ៉ុន (ចាប់ពី ៤២០-៤០៥ លានឆ្នាំកន្លងមក)។[][] នៅអាមេរិកខាងជើង បំណុករវាងអាវ៉្លុន និង ឡូរ៉ង់ត៍ត្រូវបានគេហៅថា កំណភ្នំអាកាដ

តាមរយៈអ្នកនិពន្ធមួយចំនួន បំណុកទ្វីបកាឡេដុងពាក់ព័ន្ធនឹងចុល្លទ្វីបផ្សេងមួយទៀត អាម៉ូរិក (ព័រទុយហ្កាល់ខាងត្បូង ភាគច្រើននៃភាគខាងជើងនៃបារាំង និង ប៉ែកអាល្លឺម៉ង់ខាងត្បូង និង សាធារណរដ្ឋឆែក) តែតូចជាងអាវ៉្លុន។[] ចុល្លទ្វីបនេះប្រហែលជាមិនបង្កើតជាឯកយោគស្ថិតស្ថេរមួយទេ ប៉ុន្តែត្រូវបានជំនួសដោយតំណនៃបំណែកជាច្រើន ដែលនូវក្នុងនោះប្រជុំភ្នំអាម៉ូរិក និង បូហេមបច្ចុប្បន្ននេះគឺជាប្រជុំភ្នំដ៏សំខាន់បំផុត។ មហាសមុទ្រចន្លោះផ្ទៃទ្វីបនៃឡូរ៉ង់ត៍ បាលទិក និង អាវ៉្លុនរួមបញ្ចូលគ្នា (ហៅថា អឺរ៉ាមេរិក ឡូរុស្ស រឺ ទ្វីបក្រហមចាស់) ហើយនិងអាម៉ូរិកត្រូវបានគេហៅថាមហាសមុទ្ររៀ

ទីបុរាណភូមិសាស្ត្រនៃបំណែកសំបកអាម៉ូរិកចន្លោះ សម័យអ័រដូវីកេស និង កាបូនីផ្វេរ៉ូក៏ត្រូវក្លាយជាការជជែកតទល់គ្នាយ៉ាងខ្លាំងផងដែរ។ មានសូចនកម្មជាច្រើនថាប្រជុំភ្នំបូហេមចាប់ផ្ដើមរំកិលឆ្ពោះទៅខាងជើងចាប់ពីសម័យអ័រដូវីកេសរៀងមក[] ក៏ប៉ុន្តែអ្នកនិពន្ធជាច្រើនដាក់ទីតាំងដំណុះនៃផ្ទាំងដីអាម៉ូរិកដែលមានជាយខាងត្បូងនៃឡូរុស្សនៅក្នុងកំណភ្នំអែរស៊ីនកាបូនីផ្វេរ៉ូ (ប្រហែល ៣៤០ លានឆ្នាំកន្លងទៅហើយ)។ អាងរេណូអែរស៊ីន អាងក្រោយកំណោង បង្កើតបានជាជាយខាងត្បូងនៃអឺរ៉ាមេរិកបន្ទាប់ពីកំណភ្នំកាឡេដុង។ តាមរយៈអ្នកនិពន្ធអស់ទាំងនេះ គែមតូចមួយមកពីអឺរ៉ាមេរិកបានញែកក្រហែងចុះទៅក្រោម ហើយនៅពេលនោះអាងទឹកនេះក៏បានកើតឡើង។ អាងនេះបានបិទភ្ជិតនៅពេលដែលបណ្ដាផ្ទាំងដីខូចទ្រង់ទ្រាយនៃកាឡេដុងទាំងនេះត្រូវបានដុះឡើងសាជាថ្មីរហូតទៅដល់ទ្វីបឡូរុស្សកំឡុងពេលនៃកំណភ្នំអែរស៊ីន។[១០]

សូមមើល

  • ជួរភ្នំស្កង់ឌីណាវ
  • ជួរភ្នំស្វៀតូសឺស្កាយ
  • រចនាសម្ព័ន្ធភូគព្ភសាស្ត្រនៃចក្រភពអង់គ្លេស
  • ជួរភ្នំប៉ង់សៀកណ្ដាល
  • បំណះអៀប៉េទុស
  • ដែនដីដ្រូន្នីងល្វីស
  • តំបន់បំណះបរិវត្តអឺរ៉ុប

ឯកសារយោង

តំណក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.