ក្រុងរុនតាឯក

From Wikipedia, the free encyclopedia

Remove ads

ក្រុងរុនតាឯក គឺជាទីក្រុងដែលទើបតែបង្កើតឡើងថ្មីហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានសង្ខេប ទីក្រុងរុនតាឯក Run Ta Ek City, ប្រទេស ...
Remove ads

ប្រវត្តិ

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យចុះនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ បង្កើត ក្រុងរុនតាឯក ដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្គពីស្រុកប្រាសាទបាគង

តាមអនុក្រឹត្យក្រុងរុនតាឯកមានសង្កាត់ចំនួន ០២ គឺសង្កាត់រុនតាឯកនិងសង្កាត់បល្ល័ង្កហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកគឺស្ថិតនៅក្នុងសង្កាត់រុនតាឯកចំណែកទីតាំងរដ្ឋបាលស្រុកបន្ទាយស្រីគឺស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។ក្នុងអនុក្រឹត្យបញ្ជាក់ថាការបង្កើតក្រុងរុនតាឯកត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ០៤។

អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនធ្លាប់បានលើកឡើងថារាជរដ្ឋាភិបាលនឹងកែប្រែតំបន់រុនតាឯកទៅជាទីក្រុងដ៏ទំនើបដោយមានការអភិវឌ្ឍសាងសង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយផាសុកភាព។

ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ០៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានសម្រេចដាក់ឲ្យដំណើរការរថយន្តចំនួន ១០ គ្រឿងសម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯកទៅកាន់ក្រុងសៀមរាបទាំងទៅទាំងមកដោយមិនគិតប្រាក់ផងដែរ។

Remove ads

រដ្ឋបាល

ក្រុងរុនតាឯក ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០២ សង្កាត់ ៖

ព័ត៌មានបន្ថែម លេខកូដសង្កាត់, សង្កាត់ ...

ឯកសារពិគ្រោះ

អត្ថបទផ្សេងទៀត

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads