ក្រុងសៀមរាប
ក្រុងសៀមរាម ខេត្តសៀមរាប From Wikipedia, the free encyclopedia
Remove ads
ក្រុងសៀមរាប គឺជាទីក្រុងធំទី ០២ របស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញនិងជាទីក្រុងធំបំផុតរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។
ខេត្តសៀមរាប មានស្ថាបត្យកម្មបែបសម័យអាណានិគមនិយមបារាំងនិងបែបចិននៅតាមតំបន់បារាំងចាស់និងនៅជុំវិញផ្សារចាស់។ទីក្រុងនេះគឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយសារវានៅជិតប្រាសាទបុរាណអង្គរដែលបានកសាងនៅក្នុងសម័យអាណាចក្រខ្មែរ។នៅក្នុងនិងជុំវិញទីក្រុងមានសារមន្ទីរ ការសម្ដែងរបាំប្រពៃណីអប្សរា ភូមិវប្បធម៌កម្ពុជា ហាងលក់វត្ថុអនុស្សាវរីយ៍ សិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅជនបទ ភូមិនេសាទ ជម្រកសត្វស្លាបក្បែរបឹងទន្លេសាប កន្លែងផឹកស៊ី និង កន្លែងទទួលទានអាហារដ៏សម្បូរបែប។ខេត្តសៀមរាបត្រូវបានតែងតាំងជាទីក្រុងវប្បធម៌អាស៊ានពីឆ្នាំ ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី ០៩ នៃរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌និងសិល្បៈអាស៊ាន(AMCA)ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។[២]
Remove ads
រដ្ឋបាលក្រុងថ្មី
ក្រុងសៀមរាប ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១២ សង្កាត់ ៖
Remove ads
រដ្ឋបាលក្រុងចាស់
ក្រុងសៀមរាប ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១៣ សង្កាត់ ៖
Remove ads
បុគ្គលល្បីល្បាញ
- សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា (១៩៣២-២០២៤) ទ្រង់គឺជាសម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចាត់តាំងដោយព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា

- លោកឌិត ប្រន (១៩៤២-២០០៨) គឺជាអ្នកសារព័ត៌មាននិងជាម្ចាស់ពានរង្វាន់ Academy Award នៅក្នុងរឿងវាលពិឃាត

- លោកអាគីរ៉ា (១៩៧០ ឬ ១៩៧៣) គឺជាអតីតកងទ័ពនៅក្នុងសម័យខ្មែរក្រហមនិងជាម្ចាស់ពានរង្វាន់ CNN Heroes

ទីក្រុងបងប្អូនស្រី

ទីក្រុងហ្វុនតេនណេប៊្លូស, ប្រទេសបារាំង, ចាប់ពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០០

ទីក្រុងសាន់ហ្គួរ, ប្រទេសអាល្លឺម៉ង់, ចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥




ឯកសារពិគ្រោះ
អត្ថបទផ្សេងទៀត
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads