ស្រុកសៀមរាប

From Wikipedia, the free encyclopedia

Remove ads

ស្រុកសៀមរាប គឺជាស្រុកមួយនៅក្នុងចំណោមស្រុកទាំង ១២ របស់ខេត្តសៀមរាបដែលជាស្រុកនិងជាទីរួមខេត្តរបស់ខេត្តសៀមរាបផ្ទាល់តែម្តងដែលមានផ្ទៃក្រឡា ៣៥២ គីឡូម៉ែត្រការ៉េ។

លក្ខណៈភូមិសាស្ត្រ

ស្រុកសៀមរាបមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកអង្គរធំ ខាងកើតជាប់នឹងស្រុកប្រាសាទបាគងនិងស្រុកបន្ទាយស្រី ខាងត្បូងជាប់នឹងបឹងទន្លេសាប និង ខាងលិចជាប់នឹងស្រុកពួក។សណ្ឋានដីនៅក្នុងស្រុកនេះចែកចេញជា ០២ ប្រភេទ ៖

  • ដីតំបន់ទំនាបកណ្តាល
  • ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាប

លក្ខណៈសណ្ឋានដីបែបនេះហើយដែលធ្វើឲ្យស្រុកនេះមានអាកាសធាតុក្តៅហើយសើមសម្បូរភ្លៀងធ្លាក់ដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ។ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាបគឺជាដីសម្បូរជីវជាតិដែលបង្កជាលក្ខណៈងាយស្រួលដល់ដំណាំស្រូវនិងអនុផលព្រៃឈើ។ដីតំបន់ទំនាបកណ្តាលគឺជាដីខ្សោះជីវជាតិមានពណ៌សសម្បូរខ្សាច់មិនសូវអំណោយផលដល់ដំណាំស្រូវទេ។ប្រភពទឹកសំខាន់ៗនៅក្នុងស្រុកនេះមានស្ទឹងសៀមរាបដែលមានទឹកជាប្រចាំនិងប្រភពទឹកក្រោមដីប្រើប្រាស់ដោយការជីកអណ្តូង។

Remove ads

រដ្ឋបាល

ស្រុកសៀមរាប ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១០ ឃុំ និង ៧៦ ភូមិ[]

ព័ត៌មានបន្ថែម លេខកូដ, ឃុំ ...

នៅក្នុងចំណោមឃុំទាំង ១០ នេះឃុំស្លក្រាម ឃុំស្វាយដង្គំ ឃុំគោកចក និង ឃុំសាលាកំរើកគឺជាតំបន់ទីប្រជុំជន ចំណែកឯឃុំស្រង៉ែគឺជាតំបន់រដ្ឋបាលស្រុក។

Remove ads

ឯកសារពិគ្រោះ

អត្ថបទផ្សេងទៀត

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads