ខេត្តនគរចម្ប៉ាស័ក្ដិ
From Wikipedia, the free encyclopedia
Remove ads
ខេត្តនគរចម្ប៉ាស័ក្ដិ (សៀម : จังหวัดนครจัมปาศักดิ์) គឺជាអតីតខេត្តរបស់សៀមដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤១ ក្រោយសង្គ្រាមបារាំង-សៀមនៅឥណ្ឌូចិន។ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។
Remove ads
ប្រវត្តិសាស្ត្រ
ខេត្តនគរចម្ប៉ាសក្ដិ គឺជាខេត្តមួយនៅក្នុងចំណោមខេត្តដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមបារាំង-សៀមនៅពេលដែលរដ្ឋាភិបាលវីឈីបារាំងយល់ព្រមប្រគល់ខេត្តម្លូព្រៃនិងស្រុកថាឡាបរិវ៉ាត់(ខេត្តស្ទឹងត្រែង)របស់ប្រទេសកម្ពុជានិងផ្នែកខាងមុខទន្លេមេគង្គនៃខេត្តចម្ប៉ាស័ក្តិ[៣]របស់លាវទៅឲ្យសៀម។[៤]ទឹកដីទាំងពីរផ្នែកនេះត្រូវបានដាក់បញ្ចូលជាមួយគ្នាហើយបង្កើតបានជាខេត្តនគរចម្ប៉ាស័ក្តិ។បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបិទបញ្ចប់ទៅដោយក្រុមសម្ព័នមិត្ត Allies ទទួលបានជ័យជំនះលើក្រុមសម្ព័ន្ធមិត្ត Axis ហើយរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋបារាំងបានគំរាមកំហែងនិងរារាំងមិនឲ្យសៀមដែលជាសម្ព័ន្ធមិត្តរបស់ក្រុមសម្ព័ន្ធមិត្ត Axis ចូលជាសមាជិករបស់អង្គការសហប្រជាជាតិដែលជាអង្គការទើបតែបង្កើតឡើងថ្មីបានឡើយ។នៅទីបំផុតនៅក្នុងឆ្នាំ ១៩៤៦ ខេត្តនគរចម្ប៉ាស័ក្តិត្រូវបានរំលាយចោលនិងប្រគល់ទៅឲ្យឥណ្ឌូចិនបារំាងវិញ។
Remove ads
រដ្ឋបាល
ខេត្តនគរចម្ប៉ាស័ក្ដិ ត្រូវបានរដ្ឋអំណាចសៀមចែកចេញជា ០៦ ស្រុក(អាំភើ)[៥]ដោយយកក្រុងចម្ប៉ាស័ក្ដិ(ក្រុងប៉ាក់សេ ខេត្តចម្ប៉ាស័ក្ដិ)ធ្វើជាទីរួមខេត្ត ៖
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads