ខេត្តនគរស្រីធម្មរាជ
ខេត្តនគរស្រីធម្មរាជ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តនគរស្រីធម្មរាជ (សៀម : นครศรีธรรมราช) គឺជាខេត្តមួយនៅភាគខាងត្បូងប្រទេសសៀមជាប់នឹងឈូងសមុទ្រសៀមនៅខាងលិច។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុងក្លា ខេត្តព័ទ្ធលុង ខេត្តត្រាំង ខេត្តក្របី និង ខេត្តសុរាស្ត្រធានី។ខេត្តនេះក៏ធ្លាប់ជាអាណាខេត្តរបស់ខ្មែរនាសម័យអង្គរប៉ុន្តែបច្ចុប្បន្នខេត្តនេះគឺស្ថិតនៅក្នុងប្រទេសសៀមហើយបានប្ដូរឈ្មោះទៅជាខេត្តណៈខនស៊ីថាំម៉ៈរ៉ាតវិញ។
Remove ads
ប្រវត្តិ
ខេត្តនគរស្រីធម្មរាជគឺជាទីក្រុងដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសសៀមដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែប។ការមកតាំងទីលំនៅជាលើកដំបូងនៅក្នុងបរិវេណជុំវិញទីក្រុងគឺនៅតំបន់ថារៀ(Tha Rua)ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងនៅសម័យបច្ចុប្បន្ន។នៅទីនោះគេបានរកឃើញរបស់ផ្សេងៗដូចជាសេរ៉ាមិចនៅក្នុងរាជវង្សសុងដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ១២។នៅក្នុងសម័យបុរាណនគរស្រីធម្មរាជគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រស្រីវិជ័យស្តេចនគរស្រីវិជ័យបានបង្កើតអាណាចក្រមួយនៅឧបទ្វីបម៉ាឡេនៅក្នុងឆ្នាំ ៧៧៥។នៅទីនោះព្រះមហាក្សត្រនគរស្រីវិជ័យបានកសាងសំណង់ជាច្រើនរួមមានទីសក្ការៈបូជាចំពោះព្រះពុទ្ធសាសនានិងចំពោះព្រះពោធិសត្វប៉ាម៉ាផានីនិងវជ្របាណិ។
ឯកសារបុរាណឈ្មោះថាដែលបានចងក្រងនិងរៀបរៀងនៅសតវត្សរ៍ទី ១២ បានបញ្ជាក់ស្តេចស្រីធម្មសោកបានបង្កើតទីក្រុងស្រីធម្មរាជនេះឡើងនៅក្នុងសតវត្សរ៍ទី ១៣។ឯកសារដែលគេបានរកឃើញនៅក្នុងស្រុកឆៃយ៉ា ខេត្តសុរាស្ត្រធានីបានបញ្ជាក់ថាស្តេចស្រីធម្មសោកបានគ្រប់គ្រងនគរតម្ព្រលិង្គនៅក្នុងឆ្នាំ ១២៣១។ព្រះអង្គបានកសាងវត្តព្រះមហាធាតុនិងផ្សព្វផ្សាយព្រះពុទ្ធសាសនាថេរវាទសិង្ហាឡេស។ព្រះអង្គបានគ្រប់គ្រងនគរស្រីធម្មរាជដែលមានរដ្ឋចំណុះ ១២ ដែលលាតសន្ធឹងចាប់ពីខេត្តជុម្ពរនៅខាងជើងនិងPahangប្រទេសម៉ាឡេស៊ីនៅខាងត្បូង។សិលាចារឹករបស់ខេត្តសុខោទ័យដែលមានឈ្មោះថារាមកំហែងបានរៀបរាប់ថា "នគរស្រីធម្មរាជ" នៅក្នុងឆ្នាំ ១២៩២ គឺមានអត្ថន័យថា "ទីក្រុងរបស់ស្តេចស្រីធម្មសោក" ឬ "ទីក្រុងនៃស្តេចដែលប្រកបដោយគុណធម៌"។ទីក្រុងនគរស្រីធម្មរាជបានបិទបញ្ចប់ហើយត្រូវបានវិនាសនៅក្នុងសតវត្សរ៍ទី ១៤។ចៅហ្វាយខេត្តពេជ្របុរីដែលមានឈ្មោះថាព្រះភ្នំទន្លេបានបញ្ជូនកូនប្រុសរបស់លោកឈ្មោះព្រះភ្នំវ៉ាងឲ្យមកបង្កើតទីក្រុងនិងគ្រប់គ្រងទីក្រុងនេះឡើងវិញ។នគរស្រីធម្មរាជនាពេលនោះគឺស្ថិតនៅក្រោមឥទ្ធិពលនៃនគរសៀមកណ្តាលគឺអាណាចក្រអយុធ្យានៅក្រោមប្រព័ន្ធមណ្ឌល។
នគរស្រីធម្មរាជត្រូវបានដាក់បញ្ចូលទៅក្នុងអាណាចក្រអយុធ្យាហើយបានតែងតាំងជាអភិបាលក្រុងដោយអំណាចកណ្ដាលនៅក្រោមរជ្ជកាលស្ដេចបរមត្រៃលោកនាថនៅក្នុងសតវត្សរ៍ទី ១៥។នគរស្រីធម្មរាជបានបម្រើការជាទីអាសនៈដ៏សំខាន់របស់អាជ្ញាធរសៀមនៅភាគខាងត្បូងប្រទេសសៀមនិងឧបទ្វីបម៉ាឡេហើយបានក្លាយជាទីក្រុងមឿងឯកឬទីក្រុងកម្រិតទីមួយ។លោកយ៉ាម៉ាដាណាហ្គាម៉ាសាដែលជាអ្នកផ្សងព្រេងជនជាតិជប៉ុនត្រូវបានតែងតាំងជាអភិបាលខេត្តនគរស្រីធម្មរាជនៅក្នុងឆ្នាំ ១៦២៩។
ក្រោយពីបដិវត្តន៍សៀមនៅក្នុងឆ្នាំ ១៦៨៨ ចៅហ្វាយខេត្តនគរស្រីធម្មរាជបានបះបោរប្រឆាំងនឹងស្តេចពេជ្រារាជា។ស្តេចពេជ្រារាជាបានបញ្ជូនកងទ័ពទៅបង្ក្រាបពួកឧទ្ទាមនៅក្នុងខេត្តនគរស្រីធម្មរាជក្នុងឆ្នាំ ១៦៩២។
បន្ទាប់ពីអាណាចក្រអយុធ្យាបានដួលរលំនៅក្នុងឆ្នាំ ១៧៦៧ ព្រះផាឡាតនូដែលជាអភិបាលរងនៃនគរស្រីធម្មរាជបានតាំងខ្លួនជាស្តេចចម្បាំងនៅក្នុងស្រុកនិងជាអ្នកគ្រប់គ្រងលើប្រទេសសៀមភាគខាងត្បូង។ស្ដេចតាក់ស៊ីននៃអាណាចក្រធនបុរីបានយាងទៅភាគខាងត្បូងដើម្បីទៅត្រួតត្រានិងគ្រប់គ្រងព្រះផាឡាតនូឬចៅពញានគរនូនៅក្នុងឆ្នាំ ១៧៦៩។ចៅពញានគរនូត្រូវបាននាំខ្លួនទៅអាណាចក្រធនបុរីប៉ុន្តែស្ដេចតាកស៊ីនបានតែងតាំងឲ្យចៅពញានគរនូក្លាយជាអ្នកគ្រប់គ្រងនៅក្នុងខេត្តនគរស្រីធម្មរាជម្ដងទៀតនៅក្នុងឆ្នាំ ១៧៧៦។
បន្ទាប់ពីចៅពញានគរស្រីធម្មរាជកូនប្រុសនិងចៅប្រុសរបស់លោកបានក្លាយជាអភិបាលខេត្តនគរស្រីធម្មរាជជាបន្តបន្ទាប់។នៅក្នុងអំឡុងពេលកំណែទម្រង់របស់ស្ដេចចូឡាលង្ករណ៍ការគ្រប់គ្រងបែបប្រពៃណីនៅនគរស្រីធម្មរាជត្រូវបានលុបបំបាត់ចោលហើយទីក្រុងនេះត្រូវបានដាក់បញ្ចូលទៅក្នុងមណ្ឌលនគរស្រីធម្មរាជនៅក្នុងឆ្នាំ ១៨៩៦។
នៅពេលដែលប្រព័ន្ធមណ្ឌលត្រូវបានលុបចោលនៅក្នុងឆ្នាំ ១៩៣២ នគរស្រីធម្មរាជក្រោយមកបានក្លាយទៅជាខេត្តមួយរហូតមកដល់បច្ចុប្បន្ន។
Remove ads
រដ្ឋបាល
ខេត្តនគរស្រីធម្មរាជ ចែកចាយជា ២៣ ក្រុង/ស្រុក ១៦៥ សង្កាត់/ឃុំ និង ១៤២៨ ភូមិ ៖

Remove ads
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads