តាកស៊ីន

From Wikipedia, the free encyclopedia

តាកស៊ីន

សម្តេចព្រះចៅតាកស៊ីនមហារាជ (ភាសាថៃ៖ สมเด็จพระเจ้าตากสินมหาราช) (១៧ មេសា ១៧៣៤ – ៧ មេសា ១៧៨២) ឬ ព្រះបាទសម្ដេច ព្រះចៅក្រុងធនបុរីមហារាជ ព្រះពុទ្ធចៅចៅយូហួ គឺជាព្រះមហាក្សត្រតែមួយគត់នៃក្រុងធនបុរី។ ព្រះអង្គធ្លាប់ជាអភិជនម្នាក់នៅក្នុងសម័យអយុធ្យាហើយក្រោយមកគឺជាមេដឹកនាំកំពូលម្នាក់នៅក្នុងចលនារំដោះសៀមចេញពីការកាន់កាប់របស់ភូមាបន្ទាប់ពីក្រុងអយុធ្យាត្រូវបានផ្តួលរំលំជាលើកពីរនៅក្នុងឆ្នាំ១៧៦៧ និងជាអ្នកបង្រួបបង្រួមប្រជាជាតិសៀមឡើងវិញបន្ទាប់ពីសង្គ្រាមជាមួយភូមាបានបញ្ចប់។ ព្រះអង្គបានបង្កើតស្ថាបនាក្រុងធនបុរីជារាជធានីឡើងវិញបន្ទាប់ពីវាត្រូវបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម។ ក្រោមរជ្ជកាលរបស់ទ្រង់ ប្រទេសសៀមត្រូវឆ្លងកាត់សង្គ្រាមជាច្រើនដូចជា សង្គ្រាមបង្រ្កាបការលុកលុយជាថ្មីដោយភូមា ការវាយយកនគរលាននានៅភាគខាងជើង ក្សត្របុរីធឡាវតូចៗ និងបានបើកការវាយប្រហារនិងត្រួតត្រាទឹកដីប្រទេសកម្ពុជាមួយផ្នែក។

ព័ត៌មានសង្ខេប តាកស៊ីន ตากสิน, ព្រះមហាក្សត្រក្រុងធនបុរី ...
តាកស៊ីន
ตากสิน
ព្រះមហាក្សត្រក្រុងធនបុរី
Thumb
ព្រះមហាក្សត្រក្រុងធនបុរី
រជ្ជកាល២៨ ធ្នូ ១៧៦៧ – ៦ មេសា ១៧៨២
រាជាភិសេក២៨ ធ្នូ ១៧៦៧
អង្គមុនឯកទឝ (មុនអយុធ្យាត្រូវដួលរលំ)
អង្គក្រោយពុទ្ធយ៉តហ្វាចុឡាលោក
(រាមាទី១)
ព្រះអនុរាជឥន្ទ្រពីថាក៍
ប្រសូត១៧ មេសា ១៧៣៤
ក្រុងអយុធ្យា, អាណាចក្រសៀម
សុគត៧ មេសា ១៧៨២ (ព្រះជន្មាយុ ៤៧ វស្សា)
ព្រះរាជវាំងធនបុរី, ក្រុងធនបុរី, អាណាចក្រធនបុរី
រាជពន្ធភាពសម្ដេចព្រះអគ្គមហេសី ក្រុមហ្លួងបុត្របុរិជា
ព្រះមហេសី ក្រុមបុរិជាភាគធីស្រីសុតារក្ស
រាជបច្ឆាញាតិបុត្រានិងបុត្រីចំនួន ៣០ អង្គ[]
វង្សរាជវង្សធនបុរី
បិតាយ៉ុង សែតា[]
មាតាណុកគាង (នាមក្រោយ៖ ក្រុមព្រះទេពផាម៉ាត)
សាសនាព្រះពុទ្ធសាសនា
បិទ

ថ្វីត្បិតតែរជ្ជកាលព្រះអង្គសម្បូរពោរពេញទៅដោយសឹកសង្គ្រាមមែនក៏ប៉ុន្តែតាកស៊ីនទ្រង់នូវតែយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើរឿងនយោបាយ រដ្ឋបាល សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេស។ ព្រះអង្គបានលើកកម្ពស់វិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងជាមួយបរទេសរួមមានចិន អង់គ្លេស និងហុល្លង់ជាដើម។ មិនតែប៉ុណ្ណោះ ព្រះអង្គទ្រង់ថែមទាំងបានបន្តសាងសង់ផ្លូវ និងជីកប្រឡាយផងដែរ។ ក្រៅពីការជួសជុលប្រាសាទនានា តាកស៊ីនបានព្យាយាមធ្វើឱ្យអក្សរសាស្ត្រថៃមានភាពរីកចម្រើនឡើងវិញបូករួមជាមួយផ្នែកផ្សេងៗនៃសិល្បៈដូចជា ល្ខោន គំនូរ ស្ថាបត្យកម្ម និងសិប្បកម្ម។ល។ ព្រះអង្គថែមទាំងបានចេញបទបញ្ញត្តិសម្រាប់ការប្រមូលនិងការរៀបចំអត្ថបទឯកសារផ្សេងៗដើម្បីលើកកម្ពស់វិស័យអប់រំនិងការសិក្សាសាសនាទៀតផង។

នៅចុងរជ្ជកាល ព្រះអង្គត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចរួចត្រូវបានគេចាប់យកទៅប្រហារជីវិត។ តាកស៊ីនត្រូវបានមិត្តដ៏ជិតស្និទរបស់ទ្រង់ឡើងស្នងរាជ្យបន្តក្រោមព្រះនាមថាសម្តេចព្រះចៅរាមាទី១ ស្ថាបនិកនៃនគររតនកោសិន្ទ្រ៍និងរាជវង្សចក្រី។ ក្នុងការទទួលស្គាល់នូវសមិទ្ធិផលដែលទ្រង់បានធ្វើដើម្បីប្រជាជនសៀម គេបានផ្តល់គោរមងារព្រះអង្គថា"មហារាជ"។

ដើមជីវិត

ពូជពង្ស

តាកស៊ីនបានប្រសូតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៣៤ នៅក្រុងអយុធ្យា។ តាកស៊ីនមានជាប់សញ្ជាតិចិន ថៃ និងមន។ ឪពុករបស់គាត់មានឈ្មោះថាចេង យ៉ុង (ភាសាចិន៖ 鄭鏞) មានមុខរបរជាអ្នកប្រមូលពន្ធ និងមានដើមកំណើតជាជនជាតិចិនមកពីស្រុកចេងហៃ ក្រុងសានថូ ខេត្តក្វាងទុង ប្រទេសចិន។[][]

ម្តាយតាកស៊ីនមានឈ្មោះថាណុកគាង (ភាសាថៃ៖ นกเอี้ยง) មានដើមកំណើតជាជនជាតិមន-ថៃ។[] ម្តាយរបស់ណុក (ជីដូនតាកស៊ីន) គឺជាស្ត្រីអភិជនមនម្នាក់ដែលជាប្អូនស្រីបង្កើតរបស់ព្រះពិទបុរី (ឈ្មោះផ្ទាល់ខ្លួន៖ រឿន) និងព្រះរាមឆាធូរុណ (ឈ្មោះផ្ទាល់ខ្លួន៖ ឈួន)។ ព្រះពិទបុរីគឺជាអភិបាលខេត្តពេជ្របុរីដែលកាលនុះជាមជ្ឈដ្ឋានប្រជាជនមននិងជាមូលដ្ឋានកងទ័ពជើងទឹកក្នុងរជ្ជកាលព្រះបាទបរមកោដ្ឋ។ ព្រះរាមឆាធូរុណវិញបានបម្រើការជាប្រធានសហគមន៍មននៅក្នុងរជ្ជកាលព្រះបាទឯកទឝ។ ឪពុករបស់ណុកគឺជាប្រជាជនសាមញ្ញធម្មតា។[][]

កុមារភាព

ដោយចាប់អារម្មណ៍នឹងទេពកោសល្យរបស់ក្មេងប្រុសម្នាក់នេះចៅមហាចក្រីមុចដែលជាមហាអធិការបតីនៃកិច្ចការស៊ីវិលនៅក្នុងរជ្ជកាលព្រះបាទបរមកោដ្ឋបានទទួលចិញ្ចឹមតាកស៊ីនជាកូនហើយដាក់ឈ្មោះជាភាសាសៀមថាស៊ីន (สิน) ដែលមានន័យថាប្រាក់ឬកំណប់។[] នៅពេលឈានដល់អាយុ ៧ ឆ្នាំ ស៊ីនត្រូវបានចាត់ឱ្យទៅប្រសិទ្ធជាមួយព្រះសង្ឃមួយអង្គឈ្មោះថុងឌីដើម្បីចាប់ផ្តើមរៀនសូត្រនៅឯវត្តអារាមព្រះពុទ្ធសាសនាមួយដែលមានឈ្មោះថាប្រាសាទកូសាវ៉ាដ (ថៃ៖ วัดโกษาวาส)។[] ប្រាំពីរឆ្នាំក្រោយមក តាកស៊ីនត្រូវបានឪពុកចុងរបស់គាត់បញ្ជូនទៅធ្វើជាអ្នកបម្រើការឱ្យរាជវង្សសៀម។ តាកស៊ីនបានរៀនសិក្សាភាសាចិនកុកងឺ ភាសាវៀតណាម និងប្រភេទភាសាឥណ្ឌាជាច្រើននិងថែមទាំងអាចនិយាយស្ទាត់ជំនាញបានទៀតផង។ ខណៈពេលកំពុងរៀនភាសាវៀតណាម គាត់បានដាក់ឈ្មោះខ្លួនឯងជា"ទ្រិញក្វាកអាញ់" (Trịnh Quốc Anh)។ នៅពេលដែលស៊ីននិងមិត្តរបស់គាត់ឈ្មោះថងឌួងដែលជាកូនចៅនៃគ្រួសារអភិជនមនម្នាក់បានទៅជួបជាមួយគ្រូទាយជនជាតិចិនម្នាក់ដោយគ្រូនេះបានទោះទាយថាអ្នកទាំងពីរគឺមានខ្សែសំណាងនៅក្នុងដៃហើយនឹងក្លាយជាស្តេចទាំងពីរនាក់នៅពេលអនាគត។ ពួកគេទាំងពីរនាក់គិតថាវាជាពាក្យភូតភរហើយមិនសូវបានយករឿងនេះទៅពិចារណាឱ្យបានដិតដល់ទេ ប៉ុន្តែតាមពិត ថងឌួងពិតជាបានក្លាយជាអ្នកស្នងរាជ្យបន្តពីតាកស៊ីនមែនដោយមានព្រះនាមថារាមាទី១[]

អាជីពដំបូងៗ

បន្ទាប់ពីបានធ្វើសច្ចាប្រណិធានជាព្រះសង្ឃអស់រយៈពេលបីឆ្នាំ ស៊ីនបានចូលរួមបម្រើការឱ្យព្រះបាទឯកទឝដោយមានងារជាអភិបាលរងទីមួយនៃខេត្តតាកនិងក្រោយមកជាអភិបាលខេត្តតែម្តងដោយទទួលបានព្រះនាមថា ព្រះតាក[]

នៅឆ្នាំ១៧៦៥ នៅពេលដែលភូមាបានចូលវាយលុកនគរអយុធ្យា ព្រះតាកស៊ីនបានការពាររាជធានីខេត្តក្នុងតំបន់ហើយបានទទួលងារបន្ថែមថា ព្រះវជិរប្រាកាននៃខេត្តកំពែងផេត។ តែទោះយ៉ាងណា តាកស៊ីនមិនដែលបានឱកាសក្លាយជាអភិបាលខេត្តកំពែងផេតទេព្រោះថាប្រទេសសៀមពេលនោះកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អស់រយៈពេលជាងមួយឆ្នាំដែលទាហានថៃនិងភូមាបានប្រយុទ្ធគ្នាយ៉ាងសាហាវនៅជុំវិញក្រុងអយុធ្យាហើយទីបំផុតអយុធ្យាក៏ត្រូវដួលរលំនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៦៧។

ចលនាតស៊ូ និងឯករាជ្យ

Thumb
បូជនីយស្ថានតាកស៊ីនមហារាជ, អមដោយទាហានដ៏គួរឱ្យទុកចិត្តទាំងបួនរបស់ព្រះអង្គនៅឯខេត្តចន្ទបុរី

នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៧៦៧ ពោលគឺរយៈពេលបីខែមុនក្រុងអយុធ្យាត្រូវដួលរលំ,[១០] តាកស៊ីនជាមួយនឹងទាហានប្រមាណ ៥០០ នាក់បានធ្វើដំណើរចេញពីក្រុងដែលខ្លួនកំពុងឈរជើងឆ្ពោះទៅក្រុងរៈយងនៅឯតំបន់ឆ្នេរខាងកើតនៃឈូងសមុទ្រថៃ[១១] សកម្មភាពនេះគឺមិនដែលត្រូវបានពន្យល់ឱ្យបានដឹងច្បាស់លាស់នោះទេនិងរួមទាំងវត្តមាននៃទ្រព្យនិងបរិវេណរាជវង្សអយុធ្យានៅលើកោះក្នុងក្រុងនេះផងដែរ។ គេក៏មិនដឹងដែរថាតើតាកស៊ីននិងហ្វូងទាហានរបស់លោកបានប្រើប្រាស់យុទ្ធសាស្ត្រអ្វីដើម្បីអាចគេចផុតពីការឡោមព័ទ្ធរបស់ទ័ពភូមា។ ដំបូងឡើយ តាកស៊ីនបានមកឈប់សម្រាកនៅក្រុងជលបុរីដែលស្ថិតនៅក្នុងខេត្តជាប់រៈយងហើយបន្ទាប់មកក៏បន្តដំណើររហូតទៅដល់ក្រុងរៈយងដោយនេះគឺជាកន្លែងដែលគាត់បានកេណ្ឌយកកម្លាំងបន្ថែម។[១២] គាត់បានរៀបចំគម្រោងវាយប្រហារនិងដណ្តើមយកខេត្តចន្ទបុរីហើយបើយោងតាមដំណើលរឿងប្រវតិ្តសាស្រ្តដ៏ពេញនិយមមួយបានឱ្យដឹងថា មុនប្រតិបត្តិគម្រោង ព្រះតាស៊ីនបានមានប្រសាសថា"យើងនឹងធ្វើការវាយប្រហារលើក្រុងចន្ទបុរីនៅរាត្រីនេះដូច្នេះចុះយើងបរិច្ចាគនិងបំផ្លាញរបស់របរនិងរួមទាំងអាហារដែលយើងមាននៅទីនេះឱ្យអស់ព្រោះថាយើងនឹងទទួលបានស្បៀងថ្មីនៅឯចន្ទបុរីនាថ្ងៃស្អែក"។[១៣]

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៦៧ ក្រុងអយុធ្យាក៏បានធ្លាក់ទៅក្រោមការកាន់កាប់របស់ភូមា។ បន្ទាប់ពីអយុធ្យាត្រូវបានបំផ្លិចបំផ្លាញនិងដំណឹងសោយទិវង្គតរបស់ស្តេចថៃបានលេចឡើង ប្រទេសសៀមក៏បានបែងចែកចេញជា ៦ ផ្នែកដោយមានព្រះតាកស៊ីនគ្រប់គ្រងតំបន់ឆ្នេរខាងកើត។ រួមគ្នាជាមួយថងឌួងដោយឥឡូវមាននាមថាចៅពញាចក្រី ទីបំផុតគាត់ក៏អាចវាយបណ្ដេញជនជាតិភូមាចេញពីស្រុកមាតុភូមិខ្លួនវិញ និងកម្ចាត់រាល់គូប្រជែងនៅក្នុងស្រុកហើយបង្រួបបង្រួមប្រទេសឡើងវិញ។[១៤]

ពីរខែបន្ទាប់ក្រុងអយុធ្យាបានដួលរលំ ទាហានរបស់តាកស៊ីនបានផ្លាស់ទីចូលក្នុងខេត្តចន្ទបុរីប៉ុន្តែត្រូវបានអភិបាលក្រុងចន្ទបុរីបដិសេធមិនឱ្យចូល។ ដូចនេះ តាកស៊ីនក៏បានធ្វើការវាយឆ្មក់លើក្រុងចន្ទបុរីនាអំឡុងពេលរាត្រីហើយបានគ្រប់គ្រងក្រុងនេះដោយជោគជ័យនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៧៦៧។[១៥] ដោយសារតែអវត្តមានទ័ពភូមានៅតំបន់ឆ្នេរខាងកើត ព្រះតាកស៊ីនអាចកេណ្ឌបានមនុស្សជាច្រើនមកចូលបម្រើក្នុងជួរទ័ពរបស់ខ្លួន។[១៦] មិនយូរប៉ុន្មាន តាកស៊ីនក៏បង្កើតមូលដ្ឋានទ័ពនៅក្នុងតំបន់នេះនិងត្រៀមចេញទៅរំដោះមាតុភូមិខ្លួនពីការកាន់កាប់របស់ភូមា។[១៧]

បន្ទាប់ពីចូលកាន់កាប់ក្រុងអយុធ្យាបានដោយជោគជ័យ កងទ័ពភូមាហាក់ដូចជាមិនបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការបន្តកាន់កាប់រាជធានីសៀមទៀតឡើយក្រោយពីបានដឹងឮថាទឹកដីប្រទេសខ្លួនកំពុងតែរងការឈ្លានពានពីសំណាក់ប្រទេសចិន។ ពួកភូមាបានប្រមូលទ័ពភាគច្រើនឆ្ពោះទៅរកប្រទេសខ្លួនវិញដោយបន្សល់ទុកតែក្រុមទ័ពតូចមួយប៉ុណ្ណោះក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ស៊ូគីឱ្យនៅមើលក្រុងអយុធ្យា។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៧៦៧ ដោយបានប្រមូលកងទ័ពជាង ៥,០០០ នាក់ តាកស៊ីនបានបន្តធ្វើដំណើរតាមដងទន្លេចៅព្រះពញា (ឬចៅប្រះយ៉ា) រួចក៏វាយដណ្តើមបានតំបន់ធនបុរីដែលមានទីតាំងទល់មុខទីក្រុងបាងកកសព្វថ្ងៃ។ គាត់បានប្រហារជីវិតអភិបាលថៃអាយ៉ងភូមាដែលមានឈ្មោះថាថងអ៊ិនដែលពួកភូមាចាត់ឱ្យគ្រប់គ្រង។[១៨] តាកស៊ីនបានទទួលជ័យជម្នះម្តងហើយម្តងទៀតហើយទីបំផុតក៏បានធ្វើការវាយលុកលើជំរុំទ័ពភូមាចម្បងនៅក្បែរក្រុងអយុធ្យា។ ពួកភូមាបានទទួលបរាជ័យហើយតាក់ស៊ីនក៏បានដណ្តើមយកក្រុងអយុធ្យាពីសត្រូវមកវិញបន្ទាប់ក្រុងនេះត្រូវធ្លាក់ក្រោមដៃពួកភូមាអស់រយៈពេលចំនួនប្រាំពីរខែ។[១៧]

ការស្ថាបនារាជធានីថ្មី

តាកស៊ីនបានចាត់វិធានការសំខាន់ៗដើម្បីបង្ហាញថាគាត់គឺជាអ្នកស្នងរាជ្យដ៏សក្តិសម។ គាត់បានធានាការពារអតីតគ្រួសាររាជវង្ស បានរៀបចំពិធីបូជាសពដ៏ធំនៃអដ្ឋិធាតុដែលនៅសេសសល់របស់ព្រះបាទឯកទឝ និងដោះស្រាយបញ្ហាកសាងរាជធានីជាដើម។[១៩] តាកស៊ីនបានយល់ឃើញថាទីក្រុងអយុធ្យាបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយនឹងត្រូវការធនធានជាច្រើនសន្ធឹកសន្ធាប់ប្រសិនបើចង់ស្តាររាជធានីអយុធ្យាឡើងវិញ។ ម្យ៉ាងវិញទៀត ពួកភូមាបានស្គាល់យ៉ាងច្បាស់នូវទីកន្លែងទន់ខ្សោយនៃក្រុងអយុធ្យាហើយក្នុងករណីមានការវាយប្រហារជាថ្មីពីភូមានោះ កងទ័ពសៀមគឺមិនមានចំនួនគ្រប់គ្រាន់ក្នុងការការពារទីក្រុងប្រកបទៅដោយប្រសិទ្ធភាពឡើយ។ បន្ទាប់ពីគិតគូរពិចារណាហើយ គាត់បានបង្កើតរាជធានីថ្មីនៅឯធនបុរីដែលមានទីតាំងនៅជិតសមុទ្រជាងអយុធ្យា។[២០] ភូមិសាស្ត្រធនបុរីមិនត្រឹមតែពិបាកសម្រាប់សត្រូវធ្វើការឈ្លានពានតាមផ្លូវគោកប៉ុណ្ណោះទេ វាថែមទាំងជាទីរារាំងជំនួញអាវុធនិងយោធារបស់ស្តេចត្រាញ់នានានៅតាមទន្លេចៅព្រះពញាទៀផង។[១៥] ដោយសារធនបុរីជាក្រុងតូចមួយ កងកម្លាំងរបស់តាកស៊ីនមានទាំងទាហាននិងនាវិកអាចគ្រប់គ្រងបន្ទាយរបស់ខ្លួនបានដោយងាយហើយប្រសិនបើមើលឃើញថាវាមិនអាចទប់ទល់នឹងការវាយប្រហាររបស់សត្រូវបាននោះ ព្រះតាកស៊ីនអាចលើកទ័ពចេញហើយដកថយទៅចន្ទបុរីវិញបាន។[២១]

ភាពជោគជ័យរបស់តាកស៊ីនក្នុងការប្រយុទ្ធតទល់នឹងគូប្រជែងដើម្បីអំណាចគឺបានមកពីសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាអ្នកចម្បាំង ភាពជាអ្នកដឹកនាំ ភាពក្លាហាន និងការរៀបចំកងកម្លាំងខ្លួនប្រកបដោយប្រសិទ្ធភាព។ ជាធម្មតា គាត់តែងចេញឈរនៅមុខជួរប្រយុទ្ធនៅពេលជួបជាមួយសត្រូវដោយនេះគឺជាសកម្មភាពដែលបណ្តុះស្មារតីកម្លាំងរបស់តាកស៊ីនឱ្យមានភាពក្លាហានមោះមុត។ ក្នុងចំណោមមន្រ្តីដែលបានកំណត់ជោគវាសនាពួកគេជាមួយតាកស៊ីននាអំឡុងពេលយុទ្ធនាការដើម្បីដណ្តើមឯករាជ្យនិងទម្លាក់បក្សពួកអនាធិបតេយ្យនៅក្នុងតំបន់នុះគឺបុគ្គលចំនួនពីររូបដែលអ្នកទាំងពីរបានដើរតួយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រថៃ។ ពួកគេទាំងពីរគឺជាកូនប្រុសរបស់អតីតមន្រ្តីដែលមានងារជា ព្រះអសន្តស៊ុនថនស៊ាមាត្រា (ថៃ៖ พระอักษรสุนทอนเทพธิดา)។ កូនច្បងមានឈ្មោះថាថងឌួង ប្រសូតនៅក្នុងឆ្នាំ១៧៣៧ នៅក្រុងអយុធ្យាដែលក្រោយមកនឹងក្លាយជាស្ថាបនិកនៃរាជវង្សចក្រី។ ចំណែកឯកូនពៅគឺមានឈ្មោះថាប៊ុនម៉ា ប្រសូតនៅឆ្នាំ១៧៤៣ ដោយបានបម្រើការជាភូឈួយ។[២២]

មុនពេលក្រុងអយុធ្យាត្រូវដួលរលំ ថងឌួងមានយសសក្តិជាហ្លួងយុក្របាតដែលទទួលបន្ទុកផ្នែកឃ្លាំមើលរាជវង្សនិងបម្រើការជាអភិបាលក្រុងរាជបុរី ហើយប៊ុនម៉ាវិញគឺមានងារកម្រិតតុលាការជាណៃស៊ុដជិន្ដា។ ហ្លួងយុក្របាត (ថងឌួង) គឺមិនមានវត្តមាននៅក្រុងអយុធ្យាទេនៅខណៈដែលវាកំពុងដួលរលំ រីឯណៃស៊ុនជិន្ដា (ប៊ុនម៉ា) បានរត់គេចរួចពីវិនាសកម្មនៃក្រុងអយុធ្យា។ ទោះជាយ៉ាងណា ខណៈពេលដែលតាកស៊ីនកំពុងប្រមូលកម្លាំងរបស់គាត់នៅចន្ទបុរី ណៃស៊ុដជិន្ដាបាននាំអ្នកបម្រើរបស់ខ្លួនមកចូលរួមជាមួយតាកស៊ីនដើម្បីជួយបង្កើនកម្លាំងប្រយុទ្ធ។ ក្នុងនាមជាសន្និដ្ឋិមិត្តនិងបានធ្វើជាជំនួយតាកស៊ីនក្នុងពេលប្រទេសជាតិកំពុងមានភាពវិកវរ តាកស៊ីនបានតម្លើងឋានៈ"អ្នករំដោះ"ទាំងអស់នោះទៅជា ព្រះមហាមន្ត្រី។ បន្ទាប់ពីបានធ្វើពិធីរាជាភិសេកនិងជួបជាមួយហ្លួងយុក្របាតហើយ ព្រះតាកស៊ីនបានសម្រេចតម្លើងងារថងឌួងទៅជា ព្រះរាជវរិន។ ព្រះរាជវរិនរួមជាមួយព្រះមហាមន្ត្រីបានជួយតាកស៊ីនសម្រេចយុទ្ធនាការយោធាជាច្រើនហើយដោយឃើញបែបនេះ តាកស៊ីនក៏តម្លើងតំណែងនិងឋានៈអ្នកទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនទៅទៀតរហូតដល់ក្លាយជា"ចៅព្រះពញា"។[២០]

រជ្ជកាល

ការឡើងលើរាជបល្ល័ង្ក

Thumb
គំនូរអំពីពិធីរាជាអភិសេករបស់តាកស៊ីនជាព្រះចៅសៀមនៅឯព្រះរាជវាំងធនបុរី, ២៨ ធ្នូ ១៧៦៧

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៧៦៧ ព្រះតាកស៊ីនបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រសៀមនៅឯរាជវាំងធនបុរីនៅក្រុងធនបុរី (ឬ"ក្រុនធនបុរីស្រីមហាសាមុត") ដែលជារាជធានីថ្មីនៃប្រទេសសៀមប៉ុន្តែឯកសារផ្លូវការរបស់សៀមនូវតែប្រើឈ្មោះផ្លូវការថា"ក្រុងព្រះមហានគរស្រីអយុធ្យា"។[២៣] តាកស៊ីនបានប្រកាន់យកព្រះនាមផ្លូវការថា"បរមរាជាទី៤" និង"ព្រះស្រីសាមភិតទី១០" ប៉ុន្តែឯកសារប្រវត្តិសាស្ត្រថៃទូទៅតែងតែសម្តៅលើទ្រង់ថាស្តេចតាកស៊ីនដែលជាការបូកបញ្ចូលគ្នានៃឈ្មោះដ៏ពេញនិយមរបស់ព្រះអង្គហៅ"ព្រះតាក" និងនាមត្រកូលរបស់ព្រះអង្គគឺ"ស៊ីន" ឬអាចហៅបានដែរថាស្តេចធនបុរី។ នៅពេលឡើងគ្រងរាជ្យ តាកស៊ីនមានជន្មាយុតែ ៣៤ វស្សាប៉ុណ្ណោះ។ អ្នកការទូតអង់គ្លេសឈ្មោះវូដ (១៩២៤) បានសង្កេតឃើញថាឪពុករបស់តាកស៊ីនគឺជាជនជាតិចិនឬកាត់ចិនហើយម្តាយរបស់តាកស៊ីនជាជនជាតិសៀមហើយលោកបានបន្តទៀតថា"តាកស៊ីនជឿថាសូម្បីតែកម្លាំងធម្មជាតិក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរនៅពេលដែលព្រះអង្គមានជោគវាសនាទទួលបានជោគជ័យហើយជំនឿនេះបាននាំឱ្យព្រះអង្គព្យាយាមនិងសម្រេចកិច្ចការដែលមនុស្សផ្សេងទៀតហាក់ដូចជាមិនអាចធ្វើទៅបាន"។ ពោលគឺដូចព្រះចៅណាប៉ូលេអុងទី៣ អញ្ចឹងដែលទ្រង់គឺជាមនុស្សនៃជោគវាសនា។[២៤] ព្រះរាជាថ្មីនេះបានសម្រេចតាងរាជធានីរបស់ព្រះអង្គនៅធនបុរីដែលមានចម្ងាយតែ ២០ គីឡូម៉ែត្រពីសមុទ្រប៉ុណ្ណោះហើយម្យ៉ាងទៀតវាអាចធ្វើឱ្យជំនួញពាណិជ្ជកម្មតាមផ្លូវសមុទ្រមានភាពងាយស្រួលជាងមុន។ ព្រះអង្គទ្រង់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីកសាងរាជធានីខ្លួនឱ្យក្លាយទៅជាទីក្រុងដ៏អស្ចារ្យរុងរឿងមួយនោះទេ[២៥]ព្រោះថាព្រះរាជាតែងតែវរល់បង្ក្រាបសត្រូវផ្ទៃក្នុងនិងក្រៅក៏ដូចជាការពង្រីកទឹកដីពេញមួយរជ្ជកាលរបស់ព្រះអង្គផងដែរ។[២៦]

ការបង្រួបបង្រួមប្រជាជាតិសៀម

Thumb
រដ្ឋទាំងប្រាំដែលេចឡើងក្រោយការបាក់បែកក្រុងអយុធ្យានៅឆ្នាំ១៧៦៧

ក្រៅពីតាកស៊ីន នៅមានស្តេចត្រាញ់មួយចំនួនទៀតដែលបានប្រកាសខ្លួនថាជាស្តេចគ្រប់គ្រងប្រទេសសៀមដោយមានមូលដ្ឋាននៅក្រុងភីមៃ ពិស្ណុលោក ហ្វាង (សាវាំងខាបុរី) និងនគររាជសីមា។ ពីឆ្នាំ១៧៦៨ ដល់ឆ្នាំ១៧៧១ តាកស៊ីនបានបើកយុទ្ធនាការបង្ក្រាបគូប្រជែងរាជបល្ល័ង្កទាំងអស់នោះ[២៧] ហើយទីបំផុតធនបុរីក៏បានលេចឡើងជាមជ្ឈមណ្ឌលអំណាចកណ្តាលនៃប្រទេសសៀម។

សង្គ្រាមលើលាននា

ក្រោយបង្រួបបង្រួមជាតិរួច ព្រះចៅតាកស៊ីនបានផ្តើមយុទ្ធនាការយោធាថ្មីដើម្បីរក្សាស្ថិរភាពព្រំដែនភាគខាងជើងជាមួយលាននាដែលមានរាជធានីនៅក្រុងឈៀងម៉ៃហើយកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមានិងក៏ជាទីមូលដ្ឋានរបស់ភូមាក្នុងការចូលលុកលុយប្រទេសសៀមផងដែរ។ សៀមគិតថាការឈ្លានពានរបស់ភូមានឹងលែងជាបញ្ហាតទៅទៀតប្រសិនបើខ្លួនអាចសម្រេចរក្សាសន្តិភាពនៅក្នុងតំបន់មួយនេះបាន។[២៨] នៅក្នុងឆ្នាំ១៧៧០ តាកស៊ីនបានផ្តើមបេសកកម្មយោធាដើម្បីកាន់កាប់ទីក្រុងឈៀងម៉ៃប៉ុន្តែត្រូវបរាជ័យ។ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៧៧១ អភិបាលភូមានៅឈៀងម៉ៃបានបើកការវាយលុកមកលើទីក្រុងពិជ័យនិងទីក្រុងភាគខាងជើងដទៃៗទៀត។ ដោយទ្រាំនឹងសង្គ្រាមនិងការកាប់សម្លាប់គ្នាលែងបាន ប្រជាជនាលាននាក៏នាំគ្នាធ្វើការបះបោរប្រឆាំងនឹងភូមាដែលនាំឱ្យសៀមអាចវាយយកឈៀងម៉ៃបានដោយងាយនៅខែមករា ឆ្នាំ១៧៧៥។[២៩][៣០]

បន្ទាប់ពីចរចាសន្តិភាពជាមួយចិនរួច ស្តេចភូមាបានបញ្ជូនទ័ពតូចមួយចំនួន ៥,០០០ នាក់ទៅលុកលុយប្រទេសសៀមសារជាថ្មីនៅក្នុងឆ្នាំ១៧៧៤។ ប៉ុន្តែទ័ពទាំងអស់នោះត្រូវបានសៀនឡោមព័ទ្ធនៅបាងកែវនៃក្រុងរាជបុរីហើយក៏នាំគ្នាទម្លាក់អាវុធទទួលចុះចាញ់។[៣១] ស្តេចភូមាព្រះនាមសេងផាក់យូឆេងមានមហិច្ឆតាខ្ពស់ចង់ត្រួតត្រាលើឈៀងម៉ៃ និងរដ្ឋប្រទេសសៀមទាំងមូលដូច្នេះនៅខែតុលា ឆ្នាំ១៩៧៥ ព្រះអង្គបានបញ្ជាឱ្យមានការលុកលុយដ៏ធំបំផុតនៅក្នុងសម័យធនបុរីដោយមានមហាធីហាធីរ៉ាជាអង្គមេបញ្ជាការទ័ពភូមា។[៣២]

សង្គ្រាមបានប្រព្រឹត្តិទៅដោយមានកម្លាំងទ័ពភូមាវាយសម្រុកចូលទឹកដីប្រទេសសៀមដោយបានកាន់កាប់ទីក្រុងជាច្រើនដូចពិស្ណុលោកជាដើមប៉ុន្តែមិនយូរប៉ុន្មាន កងកម្លាំងសៀមក៏រុញច្រានទ័ពភូមាចេញវិញដោយបានត្រួតត្រាលើឈៀងម៉ៃម្តងទៀតនៅក្នុងឆ្នាំ១៧៧៦។ សង្គ្រាមនេះបានបំផ្លិចបំផ្លាញទីក្រុងភាគខាងជើងរបស់សៀមក៏ដូចជាទីក្រុងឈៀងម៉ៃដែរ។ ឈៀងម៉ៃក៏ត្រូវបានគេបោះបង់ចោលអស់រយៈពេលដប់ប្រាំឆ្នាំ។[៣៣] ប្រជាជនដែលនៅសេសសល់ត្រូវបានប្តូរទីលំនៅទៅក្រុងឡាំប៉ាងហើយតំបន់លាននាក៏ធ្លាក់ទៅជារដ្ឋចំណុះរបស់សៀមដោយមានកាវីឡាជាមេដឹកនាំ។

ទំនាក់ទំនងជាមួយកម្ពុជា

ការចូលបំផ្លិចបំផ្លាញក្រុងវៀងចន្ទន៍

មើលផងដែរ

អាគតដ្ឋាន

តំណ​ភ្ជាប់​ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.