ខេត្តបុរីរម្យ
ខេត្តបុរីរម្យ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តបុរីរម្យ (សៀម : จังหวัดบุรีรัมย์ , ខ្មែរសុរិន្ទ្រ : มฺืงแปะ) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រនៅភាគអាគ្នេយ៍មានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាឈ្មោះខេត្តនេះមានន័យថា "ទីក្រុងនៃសុភមង្គល"។
Remove ads
ប្រវត្តិ
កាលដើមឡើយខេត្តបុរីរម្យគឺជាខេត្តរបស់ខ្មែរដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យគឺជាខេត្តមួយផ្សេងដាច់ដោយឡែកពីខេត្តនាងរង។
យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ប្រាសាទហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋ ដែលគេហៅថា "វត្ថុបុរាណខ្មែរ" ហើយគេអាចកំណត់អាយុវាបានប្រហែលក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងមកវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅក្នុងសម័យធនបុរីរហូតមកដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។
ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើនដែលនៅសេសសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុង។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះស្តេចត្រាញ់នៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅជាយឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតមកដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលមានអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។
Remove ads
រដ្ឋបាល
ខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖

Remove ads
ប្រាសាទ
- ប្រាសាទកុដិឬស្សី ០១
- ប្រាសាទកុដិឬស្សី ០២
- ប្រាសាទក្បាលគោ
- ប្រាសាទក្រចាប់ផុង
- ប្រាសាទកោ
- ប្រាសាទក្រោម ឬ ប្រាសាទមឿងតាំ
- ប្រាសាទខាំភីម៉ៃ
- ប្រាសាទខៅក្រដុង
- ប្រាសាទខៅលុប
- ប្រាសាទគូកាណប
- ប្រាសាទគន្ធឬស្សីបានណងថាវ
- ប្រាសាទគន្ធឬស្សីវត្តលុងមឿង
- ប្រាសាទគោកងិវ ឬ គោកងាវ
- ប្រាសាទគោកក្រណាន
- ប្រាសាទគោកតាបែក
- ប្រាសាទគោកថាគៀន
- ប្រាសាទគោកប្រាសាទ ០១
- ប្រាសាទគោកប្រាសាទ ០២
- ប្រាសាទគោកយ៉ាង
- ប្រាសាទឃ្លាំងបាន
- ប្រាសាទចមប្រាសាទ
- ប្រាសាទជោរប៉ាកា
- ប្រាសាទត្រពាំងតាបាន
- ប្រាសាទតាម៉ូ
- ប្រាសាទតាសៅ
- ប្រាសាទថង ០១
- ប្រាសាទថង ០២
- ប្រាសាទថង ០៣
- ប្រាសាទថង ០៤
- ប្រាសាទថង ០៥
- ប្រាសាទថង ០៦
- ប្រាសាទថង ០៧
- ប្រាសាទថុងយ៉ៃ
- ប្រាសាទធែនបល្ល័ង្គ
- ប្រាសាទប្រាង្គគូឬស្សី
- ប្រាសាទប្រាង្គប៊ូហ៊ីប
- ប្រាសាទប្រាង្គគូសួនតេង
- ប្រាសាទប៉ាអ៊ីហូ
- ប្រាសាទបានប៊ូ
- ប្រាសាទបានបួ ០១
- ប្រាសាទបានបួ ០២
- ប្រាសាទបានរុន
- ប្រាសាទបានយ៉ាង ០១
- ប្រាសាទបានយ៉ាង ០២
- ប្រាសាទបានថាឡាតខ្វាយ
- ប្រាសាទបានសំរោង
- ប្រាសាទបានគោកបានសាត
- ប្រាសាទគោកហួសឿ
- ប្រាសាទបានម៉ៃថៃចម្រើន
- ប្រាសាទបានដនតាយ
- ប្រាសាទបានដុងផ្លុង
- ប្រាសាទបានណងតាគោ
- ប្រាសាទបានណងធួប៊ែប
- ប្រាសាទបាណងតាឃោប
- ប្រាសាទបាណន់សាម៉េត
- ប្រាសាទបាយបែក
- ប្រាសាទប៊ូថង
- ប្រាសាទផ្លាយបាត ០១
- ប្រាសាទផ្លាយបាត ០២
- ប្រាសាទព្រះជីប
- ប្រាសាទភ្នំរុង
- ប្រាសាទភូយ៉ូយ
- ប្រាសាទដូនវ៉ៃ
- ប្រាសាទដូនរះខាង
- ប្រាសាទដៃគ្រី
- ប្រាសាទណយ
- ប្រាសាទណងគង
- ប្រាសាទណងផ្លង
- ប្រាសាទណងបួ
- ប្រាសាទណងហ៊ិន
- ប្រាសាទណងហុង ឬ ណងហង្ស
- ប្រាសាទណងរើ
- ប្រាសាទណងបេង
- ប្រាសាទណងផឿក
- ប្រាសាទណងខៃណាម
- ប្រាសាទណងតាផ្លេង
- ប្រាសាទណងតាស៊ី
- ប្រាសាទណងណាំខុន
- ប្រាសាទណនយាយសម
- ប្រាសាទលលំធំ
- ប្រាសាទយ៉យប្រាសាទ
- ប្រាសាទវត្តណងបត
- ប្រាសាទវត្តគោកប្រាសាទ
- ប្រាសាទស្រីសុខ
- ប្រាសាទស្រះកែវ
- ប្រាសាទស្រះតាគ្រោ
- ប្រាសាទស្រះតាគោ
- ប្រាសាទស្រះសាកែ
- ប្រាសាទស្រះស៊ីលៀម ០១
- ប្រាសាទស្រះស៊ីលៀម ០២
- ប្រាសាទសាលែនធន
- ប្រាសាទសំរោងខៅ
- ប្រាសាទហ៊ិនមឿងហ្វៃ
- ប្រាសាទឡាំចាងហាន់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads