ខេត្តនគររាជសីមា

ខេត្តនគររាជសីមា អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តនគររាជសីមា
Remove ads

ខេត្តនគររាជសីមា ឬឈ្មោះខ្លីៗ ខេត្តនគររាជ (សៀម : นครราชสีมา) ជាញឹកញាប់ហៅថា គោរាជ (សៀម : โคราช) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានខាងលើប្រទេសសៀមៗហៅ​ថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជ័យភូមិ ខេត្តខនកែន ខេត្តបុរីរម្យ ខេត្តស្រះកែវ ខេត្តប្រាចិនបុរី ខេត្តនគរនាយក ខេត្តស្រៈបុរី និង ខេត្តលពបុរី

ព័ត៌មានសង្ខេប ខេត្តនគររាជសីមា นครราชสีมา, ប្រទេស ...
Remove ads

ប្រវត្តិ

ប្រទេសសៀមទើបតែចាប់បដិសន្ធិឡើងនៅក្រោយសតវត្សរ៍ទី ១៣ នៃគ្រិស្ដសករាជដែលបន្ដិចម្ដងៗសៀមបានវាតទីមកលើតំបន់នានានៃអតីតដែនដីខ្មែរមានដូចជាខេត្ដនគររាជសីមាដែលមានរាជធានីមួយយ៉ាងធំបំផុតរបស់ចក្រភពអង្គរ។តាមពង្សសាវតារខ្មែរបានឲ្យដឹងថាខេត្ដនគររាជសីមាត្រូវបានសៀមវាតទីនៅចន្លោះឆ្នាំ ១៧៣៥ នៃចុល្លសករាជគឺក្រោយពីការកាន់កាប់ខេត្ដសុខោទ័យ ខេត្ដអយុធ្យានៅចុងសតវត្សរ៍ទី ១៣ និងដើមសតវត្សរ៍ទី ១៤ នៃគ្រិស្ដសករាជ។រួចហើយជនជាតិសៀមក៏បានវាយដណ្ដើមយកខេត្ដនគររាជសីមាជាបន្ថែមទៀតដើម្បីធ្វើជាទឹកដីរបស់ខ្លួន។

តាមសៀវភៅប្រវត្ដិសាស្ដ្រស្ដីពីសម្ព័ន្ធភាពរវាងខ្មែរ-សៀមដែលនិពន្ធឡើងដោយលោកបណ្ឌិតមីសែល ត្រាណេអ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថាមុនការកសាងប្រាសាទពិមាយ(សៀមហៅថាប្រាសាទភីម៉ៃ)ដ៏ធំសម្បើមនៅសតវត្សរ៍ទី ១១ គេឃើញមានប្រាសាទឥដ្ឋតូចៗជាច្រើន មានទាំងសិលាចារឹក ព្រមទាំងស្ថានីយបុរេប្រវត្ដិសាស្ដ្រជាច្រើនទៀតបានស្ថិតនៅទីនោះដែលបញ្ជាក់ឲ្យដឹងថាបុព្វបុរសខ្មែរពិតជារស់នៅទីនេះមុនជនជាតិសៀមហូរចូលមកដល់ទីនេះទៅទៀត។

ទាំងជនជាតិខ្មែរ(កម្ពុជាបច្ចុប្បន្ន)និងជនជាតិសៀមដើមកំណើតខ្មែរ(ជនជាតិខ្មែរលើ)ដែលរស់នៅលើទឹកដីដំបូងនៃប្រទេសសៀមបច្ចុប្បន្នគឺមានឈាមជ័រដូចគ្នាដែលមានខឿនវប្បធម៌កើតចេញពីទឹកដីអង្គរតែមួយ។ចាប់តាំងពីសៀមបានវាតទីលើដីខ្មែរនៅសតវត្សរ៍ទី ១៣ ជាបន្ដបន្ទាប់ដោយសារតែជនជាតិសៀមមានប្រភពចេញពីប្រទេសចិនមកដែលជាហេតុនាំឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ។តាមរយៈសៀវភៅរបស់លោកបណ្ឌិតមីសែល ត្រាណេបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្នុងសម័យអតីតកាលក៏ដូចជាសម័យបច្ចុប្បន្ននេះដែរជនជាតិខ្មែរទាំងអស់ដែលរស់នៅលើអតីតខេត្ដរបស់ខ្លួននេះត្រូវគេបញ្ឈប់លែងឲ្យនិយាយភាសាខ្មែរ។ដោយសារការអនុវត្ដសៀមភាវូបនីយកម្មនេះហើយទើបជនជាតិខ្មែរទាំងឡាយបានប្រែក្លាយទៅជាជនជាតិសៀមទាំងស្រុងនាសតវត្សរ៍ក្រោយៗមកទៀត។

ទោះបីជាយ៉ាងណាក៏ដោយក៏គេមានការកត់ត្រាទុកដែរថាជនជាតិខ្មែរនៅខេត្ដនគររាជសីមានៅតែចេះនិយាយភាសាខ្មែរនៅឡើយបើទោះបីជាអាជ្ញាធរសៀមបានដាក់បម្រាមតឹងរឹងមិនឲ្យនិយាយភាសាខ្មែរក៏ដោយ។ប៉ុន្ដែចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ១ មកជនជាតិខ្មែរនៅខេត្ដនគររាជសីមាឈប់ចេះនិយាយភាសាខ្មែរដោយសារសៀមបានបង្ខិតបង្ខំឲ្យមានការសិក្សាតាមប្រព័ន្ធអប់រំរបស់គេនៅតំបន់នោះគឺសៀមភាវូបនីយកម្ម។

នៅតំបន់ជុំវិញខេត្តនគររាជសីមាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងសម័យអាណាចក្រខមនៅក្នុងសតវត្សរ៍ទី ១១ ដោយសារមានប្រាសាទនៅក្នុងឧទ្យានប្រវត្តិសាស្រ្តប្រាសាទពិមាឃ។ខេត្តនគររាជសីមាគឺជាខេត្តមួយដែលនៅតែមានជនជាតិខ្មែរភាគខាងជើងច្រើន[]

ទីក្រុងថ្មីដែលមានកំពែងព័ទ្ធជុំវិញកំណត់ថាជានគររាជសីមាត្រូវ​បាន​កសាង​ឡើង​នៅ​សតវត្ស​រ៍ទី ១៧ តាម​បញ្ជា​របស់​ជាកងបញ្ជាព្រះបាទនារាយណ៍ ឬ រាមាធិបតីទី ៣ នៅភាគខាងកើតបំផុតដើម្បីការពារព្រំដែននៃព្រះរាជាណាចក្រ។ខេត្តនគររាជសីមាបានបន្តកាតព្វកិច្ចនេះក្នុងសម័យបាងកកទោះ​បី​ជា​វា​ត្រូវ​បាន​គេ​រឹប​អូស​បាន​យ៉ាង​ខ្លី​ក្នុងអំឡុង​ការ​បះបោរ​របស់​លាវនៅក្នុង​ឆ្នាំ ១៨២៦ ក៏ដោយក្នុងរជ្ជកាលព្រះបាទរាមាទី ៣ នៃប្រទេសសៀម។

ខេត្តនគររាជសីមាជា​មជ្ឈមណ្ឌល​នយោបាយនិង​​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​ភាគ​ឦសាន​ជាយូរ​មក​ហើយនៅចុងសតវត្សរ៍ទី ១៩ ផ្លូវដែកបានតភ្ជាប់ទៅដល់ខេត្តនេះហើយវាបានក្លាយជាប្រព័ន្ធផ្លូវដែកសំខាន់នៅភាគឦសាន។តំបន់ឦសាននៅក្នុងឆ្នាំ ១៩៣៣ ខេត្តនគររាជសីមាគឺ​ជា​បន្ទាយ​របស់​កងទ័ព​រាជានិយម​ក្នុង​ការ​បះបោរបវរតេជខណៈ​ដែល​ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹងរាជ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​នៅ​ទីក្រុង​បាងកក(ខេត្តបឹងកក់)នៅទសវត្សរ៍ឆ្នាំ ១៩៥០ មូលដ្ឋានទ័ពអាកាសសៀមនគររាជត្រូវបានសាងសង់នៅខេត្តនគររាជសីមាពីឆ្នាំ ១៩៦១ រហូតដល់ថ្ងៃទី ២៦ ខែ​​កុម្ភៈ ឆ្នាំ ១៩៧៦ ហើយកន្លែងនេះក៏ត្រូវបានប្រើប្រាស់ជាកងទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ។

ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅក្នុងខេត្តនេះនៅថ្ងៃទី ០៨ និង ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្សអស់ ​៣០ ​នាក់ និង ​របួស​ ៥៧ ​នាក់​ផ្សេងទៀតមុនពេល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់វាជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​សៀម

ខេត្តនគររាជសីមាគឺជាស្រុកកំណើតរបស់លោកស្រីថាវសុរនារីដែលកើតនៅក្នុងឆ្នាំ ១៧៧១ គឺជាវីរៈនារីដែលបានជួយសង្គ្រោះនិងរំដោះខេត្តនគររាជសីមាចេញពីកងទ័ពស្តេចអនុវង្សនៅក្នុងឆ្នាំ ១៨២៦។

Thumb
រូបសំណាកលោកស្រីថោវសុរនារីឈរនៅកណ្តាលក្រុងនគររាជសីមា
Remove ads

រដ្ឋបាល

ខេត្តនគររាជសីមា ចែកចេញជា ៣២ ក្រុង/ស្រុក ២៨៩ សង្កាត់/ឃុំ និង ៣៧៤៣ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តនគររាជសីមា
ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះភាសាខ្មែរ ...
Remove ads

ប្រាសាទ

  • ប្រាសាទខុនបុរី
  • ប្រាសាទកុដិឬស្សី
  • ប្រាសាទកុដិឥសីណយ
  • ប្រាសាទគោកខុនអ៊ីន
  • ប្រាសាទចម្ប៉ាថង
  • ប្រាសាទទតបុតបានហួយវត្ត
  • ប្រាសាទនាងរង
  • ប្រាសាទនាងអូ
  • ប្រាសាទនើនអូរ៉ាភិន
  • ប្រាសាទប្រាង្គបានប្រាង្គ ០១
  • ប្រាសាទប្រាង្គបានប្រាង្គ ០២
  • ប្រាសាទប្រាង្គបានគោកខ្លុងគុនធាន
  • ប្រាសាទប្រាង្គឡាំសាំឡាយ
  • ប្រាសាទបានក្រធិន
  • ប្រាសាទបានក្រះទីគ្រូ
  • ប្រាសាទបានគង់រត
  • ប្រាសាទបានប៊ូយ៉ៃ
  • ប្រាសាទប្រាង្គគូ
  • ប្រាសាទប្រាង្គគូកេងសាណាមណាំង
  • ប្រាសាទប្រាង្គចរាគាហ៊ិន
  • ប្រាសាទប្រាង្គថង
  • ប្រាសាទប្រាង្គប៉ាកូ
  • ប្រាសាទប្រាង្គបានយ៉ៃ
  • ប្រាសាទប្រាង្គបានសីតា
  • ប្រាសាទប្រាង្គផុនសង្គ្រាម
  • ប្រាសាទប្រាង្គវត្តណងជុំសាំង
  • ប្រាសាទប្រាង្គស្រះភ្លេង
  • ប្រាសាទបានប្រាង្គ ០១
  • ប្រាសាទបានប្រាង្គ ០២
  • ប្រាសាទបានប្រាង្គ ០៣
  • ប្រាសាទបានប្រាង្គ ០៤
  • ប្រាសាទបានថាណន់ហាក់
  • ប្រាសាទបានបឹងថៃ
  • ប្រាសាទបានម៉ារ៉ា
  • ប្រាសាទបានណាំចា
  • ប្រាសាទបានណនស្អាត
  • ប្រាសាទបានណូនចេតិយ
  • ប្រាសាទបានរ៉ាហានកៃ
  • ប្រាសាទបានស្រះខ្លា
  • ប្រាសាទបានសំរិទ្ធ
  • ប្រាសាទបឹងខាំ
  • ប្រាសាទពិមាឃ
  • ប្រាសាទភ្នំក្រវ៉ាន់
  • ប្រាសាទមឿងកែក ឬ មឿងកែវ
  • ប្រាសាទមឿងកៅ
  • ប្រាសាទមឿងឌូ
  • ប្រាសាទណាយ៉ៃ
  • ប្រាសាទណងផាក់រ៉ៃ
  • ប្រាសាទណងណាំខាវ
  • ប្រាសាទណងហូយ
  • ប្រាសាទណនគូ ០១
  • ប្រាសាទណនគូ ០២
  • ប្រាសាទណនបុត
  • ប្រាសាទណនស៊ីថង
  • ប្រាសាទវត្តបន
  • ប្រាសាទវត្តហ្វាងរាំង
  • ប្រាសាទលូងតាខៀន
  • ប្រាសាទស្រះហ៊ិន
  • ប្រាសាទហ៊ិនថាណនហាក់
  • ប្រាសាទហុិនមឿងក្អែក
  • ប្រាសាទហុិនណាកែ
  • ប្រាសាទហ៊ិនស្រះភ្លេង
  • ប្រាសាទហួស្រះ
  • ប្រាសាទហួយកែន
  • ប្រាសាទឡាំងើន
Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads