ខេត្តព្រះជិនបុរី

ខេត្តព្រះជិនបុរី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តព្រះជិនបុរី
Remove ads

ខេត្តព្រះជិនបុរី (សៀម : ปราจีนบุรี) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគខាងកើតប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តនគររាជសីមា ខេត្តស្រះកែវ ខេត្តស្ទឹងជ្រៅ និង ខេត្តនគរនាយក

ព័ត៌មានសង្ខេប ខេត្តព្រះជិនបុរី ปราจีนบุรี, ប្រទេស ...
Remove ads

ប្រវត្តិ​

នៅក្នុងស្រុកស្រីមហោសថមានទីតាំងបុរាណពុទ្ធសាសនាមួយឈ្មោះស្រះមរកត។នៅទីនោះមានអរោគ្យសាលាមួយដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៃអាណាចក្រខ្មែរនៅពាក់កណ្តាលសតវត្សរ៍ទី ១២។បើទោះបីជាអរោគ្យសាលានេះត្រូវបានកសាងនៅលើចេតិយសម័យទ្វារវត្តីដែលមានវ័យចំណាស់ជាងគេក៏ដោយ។អរោគ្យសាលាមិននៅសេសសល់អ្វីច្រើននោះទេប៉ុន្តែវាហាក់ដូចជាត្រូវបានរចនាឡើងដោយប្រើប្លង់ស្តង់ដារ។នៅក្នុងប្រាសាទវត្តមរតកនៅក្នុងតំបន់នេះមានចម្លាក់បាតជើងរបស់ព្រះពុទ្ធដែលធំជាងគេនិងចំណាស់ជាងគេបង្អស់នៅក្នុងប្រទេសសៀម។ចម្លាក់បាតជើងរបស់ព្រះពុទ្ធនេះត្រូវបានកសាងឡើងនៅចន្លោះសតវត្សរ៍ទី ០៧ ដល់ទី ០៩ ដោយប្រើប្រាស់ថ្មបាយក្រៀមដែលជាថ្មធម្មជាតិហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពុទ្ធសាសនិក។នៅទីតាំងនេះក៏មានអណ្ដូងបុរាណចាស់ចំនួន ០២ ផងដែរដោយអណ្ដូងស្រះប៊ួក៏ជាផ្នែកមួយនៅក្នុងនោះផងដែរ។

Remove ads

រដ្ឋបាល

ខេត្តព្រះជិនបុរី ចែកចេញជា ០៧ ក្រុង/ស្រុក ៦៥ សង្កាត់/ឃុំ និង ៦៥៨​ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តព្រះជិនបុរី
ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះភាសាខ្មែរ ...
Remove ads

ប្រាសាទ

  • ប្រាសាទបានប្រាសាទ
  • ប្រាសាទស្រះមរកត

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads