ខេត្តនគររាជសីមា
ខេត្តនគររាជសីមា អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តនគររាជសីមា ឬឈ្មោះខ្លីៗ ខេត្តនគររាជ (សៀម : นครราชสีมา) ជាញឹកញាប់ហៅថា គោរាជ (សៀម : โคราช) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានខាងលើប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជ័យភូមិ ខេត្តខនកែន ខេត្តបុរីរម្យ ខេត្តស្រះកែវ ខេត្តព្រះជិនបុរី ខេត្តនគរនាយក ខេត្តស្រៈបុរី និង ខេត្តលពបុរី។
Remove ads
ប្រទេសសៀមទើបតែចាប់បដិសន្ធិឡើងនៅក្រោយសតវត្សរ៍ទី ១៣ នៃគ្រិស្ដសករាជដែលបន្ដិចម្ដងៗសៀមបានវាតទីមកលើតំបន់នានានៃអតីតដែនដីខ្មែរមានដូចជាខេត្ដនគររាជសីមាដែលមានរាជធានីមួយយ៉ាងធំបំផុតរបស់ចក្រភពអង្គរ។តាមពង្សសាវតារខ្មែរបានឲ្យដឹងថាខេត្ដនគររាជសីមាត្រូវបានសៀមវាតទីនៅចន្លោះឆ្នាំ ១៧៣៥ នៃចុល្លសករាជគឺក្រោយពីការកាន់កាប់ខេត្ដសុខោទ័យ ខេត្ដអយុធ្យានៅចុងសតវត្សរ៍ទី ១៣ និងដើមសតវត្សរ៍ទី ១៤ នៃគ្រិស្ដសករាជ។រួចហើយជនជាតិសៀមក៏បានវាយដណ្ដើមយកខេត្ដនគររាជសីមាជាបន្ថែមទៀតដើម្បីធ្វើជាទឹកដីរបស់ខ្លួន។
តាមសៀវភៅប្រវត្ដិសាស្ដ្រស្ដីពីសម្ព័ន្ធភាពរវាងខ្មែរ-សៀមដែលនិពន្ធឡើងដោយលោកបណ្ឌិតមីសែល ត្រាណេអ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថាមុនការកសាងប្រាសាទពិមាយ(សៀមហៅថាប្រាសាទភីម៉ៃ)ដ៏ធំសម្បើមនៅសតវត្សរ៍ទី ១១ គេឃើញមានប្រាសាទឥដ្ឋតូចៗជាច្រើន មានទាំងសិលាចារឹក ព្រមទាំងស្ថានីយបុរេប្រវត្ដិសាស្ដ្រជាច្រើនទៀតបានស្ថិតនៅទីនោះដែលបញ្ជាក់ឲ្យដឹងថាបុព្វបុរសខ្មែរពិតជារស់នៅទីនេះមុនជនជាតិសៀមហូរចូលមកដល់ទីនេះទៅទៀត។
ទាំងជនជាតិខ្មែរ(កម្ពុជាបច្ចុប្បន្ន)និងជនជាតិសៀមដើមកំណើតខ្មែរ(ជនជាតិខ្មែរលើ)ដែលរស់នៅលើទឹកដីដំបូងនៃប្រទេសសៀមបច្ចុប្បន្នគឺមានឈាមជ័រដូចគ្នាដែលមានខឿនវប្បធម៌កើតចេញពីទឹកដីអង្គរតែមួយ។ចាប់តាំងពីសៀមបានវាតទីលើដីខ្មែរនៅសតវត្សរ៍ទី ១៣ ជាបន្ដបន្ទាប់ដោយសារតែជនជាតិសៀមមានប្រភពចេញពីប្រទេសចិនមកដែលជាហេតុនាំឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ។តាមរយៈសៀវភៅរបស់លោកបណ្ឌិតមីសែល ត្រាណេបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្នុងសម័យអតីតកាលក៏ដូចជាសម័យបច្ចុប្បន្ននេះដែរជនជាតិខ្មែរទាំងអស់ដែលរស់នៅលើអតីតខេត្ដរបស់ខ្លួននេះត្រូវគេបញ្ឈប់លែងឲ្យនិយាយភាសាខ្មែរ។ដោយសារការអនុវត្ដសៀមភាវូបនីយកម្មនេះហើយទើបជនជាតិខ្មែរទាំងឡាយបានប្រែក្លាយទៅជាជនជាតិសៀមទាំងស្រុងនាសតវត្សរ៍ក្រោយៗមកទៀត។
ទោះបីជាយ៉ាងណាក៏ដោយក៏គេមានការកត់ត្រាទុកដែរថាជនជាតិខ្មែរនៅខេត្ដនគររាជសីមានៅតែចេះនិយាយភាសាខ្មែរនៅឡើយបើទោះបីជាអាជ្ញាធរសៀមបានដាក់បម្រាមតឹងរឹងមិនឲ្យនិយាយភាសាខ្មែរក៏ដោយ។ប៉ុន្ដែចាប់តាំងពីសម័យសង្គ្រាមលោកលើកទី ១ មកជនជាតិខ្មែរនៅខេត្ដនគររាជសីមាឈប់ចេះនិយាយភាសាខ្មែរដោយសារសៀមបានបង្ខិតបង្ខំឲ្យមានការសិក្សាតាមប្រព័ន្ធអប់រំរបស់គេនៅតំបន់នោះគឺសៀមភាវូបនីយកម្ម។
នៅតំបន់ជុំវិញខេត្តនគររាជសីមាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងសម័យអាណាចក្រខមនៅក្នុងសតវត្សរ៍ទី ១១ ដោយសារមានប្រាសាទនៅក្នុងឧទ្យានប្រវត្តិសាស្រ្តប្រាសាទពិមាឃ។ខេត្តនគររាជសីមាគឺជាខេត្តមួយដែលនៅតែមានជនជាតិខ្មែរភាគខាងជើងច្រើន[២]។
ទីក្រុងថ្មីដែលមានកំពែងព័ទ្ធជុំវិញកំណត់ថាជានគររាជសីមាត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១៧ តាមបញ្ជារបស់ជាកងបញ្ជាព្រះបាទនារាយណ៍ ឬ រាមាធិបតីទី ៣ នៅភាគខាងកើតបំផុតដើម្បីការពារព្រំដែននៃព្រះរាជាណាចក្រ។ខេត្តនគររាជសីមាបានបន្តកាតព្វកិច្ចនេះក្នុងសម័យបាងកកទោះបីជាវាត្រូវបានគេរឹបអូសបានយ៉ាងខ្លីក្នុងអំឡុងការបះបោររបស់លាវនៅក្នុងឆ្នាំ ១៨២៦ ក៏ដោយក្នុងរជ្ជកាលព្រះបាទរាមាទី ៣ នៃប្រទេសសៀម។
ខេត្តនគររាជសីមាជាមជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងតំបន់ភាគឦសានជាយូរមកហើយនៅចុងសតវត្សរ៍ទី ១៩ ផ្លូវដែកបានតភ្ជាប់ទៅដល់ខេត្តនេះហើយវាបានក្លាយជាប្រព័ន្ធផ្លូវដែកសំខាន់នៅភាគឦសាន។តំបន់ឦសាននៅក្នុងឆ្នាំ ១៩៣៣ ខេត្តនគររាជសីមាគឺជាបន្ទាយរបស់កងទ័ពរាជានិយមក្នុងការបះបោរបវរតេជខណៈដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរាជរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីនៅទីក្រុងបាងកក(ខេត្តបឹងកក់)នៅទសវត្សរ៍ឆ្នាំ ១៩៥០ មូលដ្ឋានទ័ពអាកាសសៀមនគររាជត្រូវបានសាងសង់នៅខេត្តនគររាជសីមាពីឆ្នាំ ១៩៦១ រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៦ ហើយកន្លែងនេះក៏ត្រូវបានប្រើប្រាស់ជាកងទ័ពអាកាសសហរដ្ឋអាមេរិកផងដែរ។
ការបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅក្នុងខេត្តនេះនៅថ្ងៃទី ០៨ និង ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សអស់ ៣០ នាក់ និង របួស ៥៧ នាក់ផ្សេងទៀតមុនពេលត្រូវប៉ូលិសបាញ់សម្លាប់វាជាការបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសៀម។
ខេត្តនគររាជសីមាគឺជាស្រុកកំណើតរបស់លោកស្រីថាវសុរនារីដែលកើតនៅក្នុងឆ្នាំ ១៧៧១ គឺជាវីរៈនារីដែលបានជួយសង្គ្រោះនិងរំដោះខេត្តនគររាជសីមាចេញពីកងទ័ពស្តេចអនុវង្សនៅក្នុងឆ្នាំ ១៨២៦។

Remove ads
ខេត្តនគររាជសីមា ចែកចេញជា ៣២ ក្រុង/ស្រុក ២៨៩ សង្កាត់/ឃុំ និង ៣៧៤៣ ភូមិ ៖

Remove ads
- ប្រាសាទខុនបុរី
- ប្រាសាទកុដិឬស្សី
- ប្រាសាទកុដិឥសីណយ
- ប្រាសាទគោកខុនអ៊ីន
- ប្រាសាទចម្ប៉ាថង
- ប្រាសាទទតបុតបានហួយវត្ត
- ប្រាសាទនាងរង
- ប្រាសាទនាងអូ
- ប្រាសាទនើនអូរ៉ាភិន
- ប្រាសាទប្រាង្គបានប្រាង្គ ០១
- ប្រាសាទប្រាង្គបានប្រាង្គ ០២
- ប្រាសាទប្រាង្គបានគោកខ្លុងគុនធាន
- ប្រាសាទប្រាង្គឡាំសាំឡាយ
- ប្រាសាទបានក្រធិន
- ប្រាសាទបានក្រះទីគ្រូ
- ប្រាសាទបានគង់រត
- ប្រាសាទបានប៊ូយ៉ៃ
- ប្រាសាទប្រាង្គគូ
- ប្រាសាទប្រាង្គគូកេងសាណាមណាំង
- ប្រាសាទប្រាង្គចរាគាហ៊ិន
- ប្រាសាទប្រាង្គថង
- ប្រាសាទប្រាង្គប៉ាកូ
- ប្រាសាទប្រាង្គបានយ៉ៃ
- ប្រាសាទប្រាង្គបានសីតា
- ប្រាសាទប្រាង្គផុនសង្គ្រាម
- ប្រាសាទប្រាង្គវត្តណងជុំសាំង
- ប្រាសាទប្រាង្គស្រះភ្លេង
- ប្រាសាទបានប្រាង្គ ០១
- ប្រាសាទបានប្រាង្គ ០២
- ប្រាសាទបានប្រាង្គ ០៣
- ប្រាសាទបានប្រាង្គ ០៤
- ប្រាសាទបានថាណន់ហាក់
- ប្រាសាទបានបឹងថៃ
- ប្រាសាទបានម៉ារ៉ា
- ប្រាសាទបានណាំចា
- ប្រាសាទបានណនស្អាត
- ប្រាសាទបានណូនចេតិយ
- ប្រាសាទបានរ៉ាហានកៃ
- ប្រាសាទបានស្រះខ្លា
- ប្រាសាទបានសំរិទ្ធ
- ប្រាសាទបឹងខាំ
- ប្រាសាទពិមាឃ
- ប្រាសាទភ្នំក្រវ៉ាន់
- ប្រាសាទមឿងកែក ឬ មឿងកែវ
- ប្រាសាទមឿងកៅ
- ប្រាសាទមឿងឌូ
- ប្រាសាទណាយ៉ៃ
- ប្រាសាទណងផាក់រ៉ៃ
- ប្រាសាទណងណាំខាវ
- ប្រាសាទណងហូយ
- ប្រាសាទណនគូ ០១
- ប្រាសាទណនគូ ០២
- ប្រាសាទណនបុត
- ប្រាសាទណនស៊ីថង
- ប្រាសាទវត្តបន
- ប្រាសាទវត្តហ្វាងរាំង
- ប្រាសាទលូងតាខៀន
- ប្រាសាទស្រះហ៊ិន
- ប្រាសាទហ៊ិនថាណនហាក់
- ប្រាសាទហុិនមឿងក្អែក
- ប្រាសាទហុិនណាកែ
- ប្រាសាទហ៊ិនស្រះភ្លេង
- ប្រាសាទហួស្រះ
- ប្រាសាទហួយកែន
- ប្រាសាទឡាំងើន
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads