ខេត្តមណ្ឌលគិរី

ខេត្តនៃព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia

ខេត្តមណ្ឌលគិរីmap
Remove ads

ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

ព័ត៌មានសង្ខេប មណ្ឌលគិរី, ប្រទេស ...
Remove ads

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយមានចំងាយ ៣៨២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និមិត្តសញ្ញានៃខេត្តគឺតំណាងអោយសត្វគោព្រៃ ដែលជាថនិកសត្វជាតិរបស់កម្ពុជា។ចំពោះចំនួនប្រជាពលរដ្ឋសរុបនៅក្នុងខេត្តមណ្ឌលគិរីគឺ៩៣,៤៤១នាក់ ដែលស្មើនឹង២២,២២០គ្រួសារដែលមានដង់ស៊ីតេ ៧នាក់ក្នុងមួយគីឡូម៉ែត្រ។ ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចនៅទូទាំងខេត្តសរុបមានចំនួន ៥៣,៤៤៤នាក់ ស្មើនឹង៥៧,២០ភាគរយ នៃប្រជាជនសរុប ដែលមាន ៨ជនជាតិ ក្នុងនោះរួមមាន៖ជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។[]

Remove ads

ប្រវត្តិសាស្ត្រ

មុនឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយនៃខេត្តក្រចេះ។ ខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដោយមានស្រុកចំនួន ០៣ គឺ ស្រុកកោះញែក ស្រុកច្បារ និងស្រុកអូររាំង។ ក្រុងសែនមនោរម្យត្រូវបានបង្កើតឡើងជាទីរួមខេត្តក្នុងឆ្នាំ១៩៦២។ ក្នុងកំឡុងសង្គ្រាមវៀតណាមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីគឺជាមូលដ្ឋាននៃមូលដ្ឋានចំនួនបីនៃរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដែលបណ្តាលឱ្យមានការលុកលុយ និងការទម្លាក់គ្រាប់បែកជាច្រើនដោយកងកម្លាំងសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៦៩-១៩៧០ ខេត្តមណ្ឌលគិរីបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយជាលទ្ធផល ប្រជាជនភាគច្រើនត្រូវបានផ្លាស់ទីលំនៅទៅស្រុកកោះញែក ជាកន្លែងដែលប្រជាជនត្រូវបានបង្ខំឱ្យធ្វើការក្នុងស្រែ។ ភូមិ សាលារៀន និងមន្ទីរពេទ្យទាំងអស់ត្រូវបានបំផ្លាញ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរនៅខេត្តមណ្ឌលគិរីអស់ជាងពាក់កណ្តាល។ រហូត​ដល់​ទសវត្សរ៍ឆ្នាំ១៩៨០ ជនជាតិ​ព្នង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ភូមិ​និង​ស្រុក​កំណើត​ប្រពៃណី​របស់​ខ្លួន​វិញ។ជនជាតិព្នងបានរស់នៅក្នុងតំបន់មណ្ឌលគិរីប្រហែល២០០០ឆ្នាំមកហើយ។ មានឯកសារតិចតួចអំពីជនជាតិព្នងរហូតដល់អាណានិគមបារាំងដាក់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៤។

Remove ads

ទីតាំងភូមិសាស្រ្ត

Thumb
ទេសភាព​ភ្នំ​ក្នុង​ខេត្ត​មណ្ឌលគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ខែ​វិច្ឆិកា ឆ្នាំ​២០១២
Thumb
ផែនទីភូមិសាស្ត្រខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។

Remove ads

ប្រជាសាស្ត្រ

Thumb
ស្ត្រី​និង​កុមារ​កុលសម្ព័ន្ធ​ភ្នំ​នៅ​ភូមិ​តូច​មួយ​ក្បែរ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ប្រទេស​កម្ពុជា។

ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត ប្រកបរបរនៅក្នុងវិស័យទេសចរណ៍ដោយធ្វើការផ្គត់ផ្គង់ដល់សេវាកម្ម ស្នាក់នៅ បំរើសេវាកម្មម្ហូបអាហារ ព្រមទាំងសេវាកម្មបន្ទាប់បន្សំជាច្រើនទៀតផងដែរ។

Thumb
ជនជាតិព្នងមួយក្រុមស្លៀកពាក់ក្នុងពិធីប្រពៃណីមកពីខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា

ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។

ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់នៅ ឈានទៅរកការអភិវឌ្ប ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។ ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។

រដ្ឋបាល

ស្រុក

ខេត្តមណ្ឌលគិរី (អង់គ្លេស: Mondul Kiri Province) ស្ថិតនៅ ខេត្ត មាន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷

Thumb
ព័ត៌មានបន្ថែម ខេត្តមណ្ឌលគិរី, លេខកូដស្រុក/ក្រុង ...

ភូមិ

  • ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ
  • ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ
  • ពូតាំង(Pou Tang) 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់
Remove ads

ខ្ញុំ

ផ្សារ៖ កែវសីមា កោះញែក សែនមនោរម្យ

ទេសចរណ៍

ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។

នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។

ទឹកជ្រោះប៊ូស្រា

Thumb
ទឹកធ្លាក់ប៊ូស្រា ក្បែរក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ភាគខាងកើតនៃប្រទេសកម្ពុជា។

ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៣២ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត

ទឹកជ្រោះសែនមនោរម្យ

ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។

ទឹកជ្រោះរមនា

ស្ថិតនៅចំងាយ ៣០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។

ទឹកជ្រោះជ្រៃធំ

Thumb
ទឹកជ្រោះជ្រៃធំ ខេត្តមណ្ឌលគិរី

ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត។

Remove ads

គមនាគមន៍

ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។

សេវាដឹកជញ្ជូនផ្លូវអាកាស

ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។

សេវាដឹកជញ្ជូនផ្លូវថ្នល់

Thumb
ផ្លូវធំ ក្នុងក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ភាគខាងកើតនៃប្រទេសកម្ពុជាឆ្នាំ​២០១១។

ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។

Remove ads

សាសនា

សាសនារបស់រដ្ឋគឺព្រះពុទ្ធសាសនាថេរវាទ ដែលមានប្រហែលជាង៧០,៤% នៃប្រជាជនក្នុងខេត្តមណ្ឌលគិរី ជាពុទ្ធសាសនិក។ ប្រជាជន​ប្រមាណ៤,៤% នៃ​ខេត្ត​មណ្ឌលគិរី​បានទៅដើរ​តាម​សាសនា​ឥស្លាម ដោយជនជាតិចាម។ សាសនាគ្រិស្តត្រូវបានតាមពីក្រោយដោយ០.១% នៅក្នុងខេត្ត ខណៈដែលសាសនាផ្សេងៗទៀតត្រូវបានបន្តដោយ ២១.២% នៅក្នុងខេត្តនេះ។

វប្បធម៌

ទោះបីជាផ្ទះកាន់តែច្រើនឡើងៗត្រូវបានសាងសង់តាមបែបខ្មែរក៏ដោយ ក៏មានផ្ទះបុរាណរបស់ពួកជនជាតិព្នងនៅតែអាចបន្តរកឃើញបាន។ ផ្ទះ​ព្នង​មាន​ពាង​ធំ (​ដែល​គេ​និយាយ​ថា​មាន​អាយុ​ជាង​មួយ​ពាន់​ឆ្នាំ​) និង​គង​ប្រពៃណីរបស់ពួកជនជាតិនេះ។ មាន​គង​ផ្សេងៗ​ប្រើ​ក្នុង​ឱកាសពីធីបុណ្យ​ផ្សេងៗទៅតាមជំនឿរបស់ជនជាតិព្នង។ ពាងនិងគងគឺជាវត្ថុដ៏មានតម្លៃបំផុតនៃសហគមន៍ជនជាតិដើមភាគតិច ទាំងផ្នែកប្រពៃណី និងខាងវិញ្ញាណនិយម ព្រមទាំងសម្ភារៈផងដែរ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងរបបខ្មែរក្រហម វត្ថុទាំងនោះត្រូវបានកប់នៅកន្លែងលាក់ខ្លួននៅក្នុងព្រៃ ហើយក្នុងករណីជាច្រើននៅតែរកមិនឃើញ។

ឯកសារយោង

Loading content...

ឯកសារពិគ្រោះ

Loading content...

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads