ខេត្តនៃកម្ពុជា
From Wikipedia, the free encyclopedia
Remove ads
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី(ខេត្ត ២៤ និង រាជធានី ០១)ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០១។រាជធានីភ្នំពេញមិនមែនជាខេត្តនោះទេប៉ុន្តែគឺជាតំបន់រដ្ឋបាលពិសេសហើយត្រូវបានគេចាត់ទុកថាជាខេត្តដោយហេតុថាវាត្រូវបានគ្រប់គ្រងនៅក្នុងកម្រិតដូចគ្នាទៅនឹងខេត្តទាំង ២៤ ទៀតដែរ។ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង ខេត្តឧត្តរមានជ័យចេញ។
រាជធានីភ្នំពេញមានសន្ទភាពនិងប្រជាជនខ្ពស់បំផុត។ខេត្តដែលមានទំហំផ្ទៃដីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺខេត្តមណ្ឌលគីរីហើយខេត្តដែលមានទំហំផ្ទៃដីតូចជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺខេត្តកែប។ខេត្តកែបមានអត្រាប្រជាជនទាបបំផុតស្របពេលដែលខេត្តមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដូចគ្នាដែរ(ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។
ព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាបន្តបន្ទាប់ទៀតទៅជាស្រុកដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០២ ចំណែកឯខណ្ឌមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ចំនួនស្រុក-ខណ្ឌនៅក្នុងខេត្ត-រាជធានីនីមួយៗមានចំនួនខុសៗគ្នារាប់ចាប់តាំងពីខេត្តតូចៗរហូតដល់ខេត្តធំៗ។ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរហៅថាក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និង ខេត្តសៀមរាបដែលមានក្រុងច្រើន(ចាប់ពី ០២ ឡើងទៅ)។ឃុំ-សង្កាត់គឺជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៣ និងចុងក្រោយបង្អស់គឺភូមិដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី ០៤ ហើយភូមិត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការទេ។
Remove ads
បញ្ជីរាជធានី-ខេត្ត[២][៣][៤]


Remove ads
ប្រវត្តិ
សម័យនគរវ្នំ ឬ ហ្វូណន

អធិរាជអាណាចក្រវ្នំនិយមធ្វើនយោបាយពង្រីកទឹកដីតួយ៉ាងដូចជាព្រះបាទហ្វាន់ឆេម៉ាន់បានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះនៅក្នុងចំណោមរដ្ឋទាំងនោះមានខ្លះជាខ្មែរខ្លះទៀតជាចាម មន ឬ ម៉ាឡេយូ។នៅក្នុងសង្គ្រាមវាតទីទឹកដីនោះគេតែងតែចាប់យកឈ្លើយសឹកសង្គ្រាមមកធ្វើជាទាសាទាសី។ដោយអាស្រ័យហេតុនេះបានជាយើងនិយាយថាអាណាចក្រវ្នំគឺជាអធិរាជាណាចក្រហើយព្រះរាជាមានឋានៈជាមហារាជឬជាសាវ៌កៅ(ស្ដេចចក្រវាឡ)។រដ្ឋដែលស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់អាណាចក្រវ្នំសុទ្ធតែមានស្ដេចសោយរាជ្យប៉ុន្តែស្ដេចទាំងនោះគឺជាសាមន្តរាជរបស់អធិរាជអាណាចក្រវ្នំហើយត្រូវនាំសួយសារអាករមកថ្វាយព្រះអង្គរៀងរាល់ឆ្នាំ។រដ្ឋខ្លះទៀតមានស្ដេចសោយរាជ្យតែស្ដេចទាំងនោះគឺជាព្រះរាជបុត្រឬព្រះញាតិវង្សរបស់អធិរាជអាណាចក្រវ្នំ។ព្រះបាទកៅណ្ឌិន្យទី ១ បានប្រទានរដ្ឋបែបនេះថ្វាយឲ្យព្រះរាជបុត្រប៉ុន្តែព្រះបាទហ៊ុន ប៉ានហួងបានរំលាយរដ្ឋបែបនេះចោលវិញ។រដ្ឋបែបទី ០២ នេះហៅថាវិស័យរដ្ឋដែលជាព្រះរាជសម្បត្តិផ្ទាល់របស់អធិរាជអាណាចក្រវ្នំ។គួរកត់សម្គាល់ផងដែរថារចនាសម្ព័ន្ធនយោបាយដូចបានពោលមកហើយនេះឃើញថាមានគ្រោះថ្នាក់ច្រើនដែរគឺព្រោះតែកាលណាអំណាចកណ្ដាលធ្លាក់ចុះខ្សោយពួកសាមន្តរាជ្យតែងតែបះបោរឡើងទាមទារឯករាជ្យរៀងៗខ្លួនដូចជាករណីរបស់រដ្ឋចេនឡានៅក្នុងសតវត្សរ៍ទី ០៦។[៥]
សម័យនគរកម្វុជ ឬ ចេនឡា

ចាប់តាំងពីរជ្ជកាលព្រះបាទឦសានវរ្ម័នទី ១ ទៅរាជធានីតាំងនៅឦសានបុរៈហើយមានគ្រួសារ ២០០០ នាក់រស់នៅ។នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនាការនិងជួបជុំពួកមន្ត្រីសេនាបតី។ក្រៅពីរាជធានីនៅមានក្រុងចំនួន ៣០ ទៀតហើយក្រុងនីមួយៗច្រើនពាន់គ្រួសារហើយត្រួតត្រាដោយអភិបាលម្នាក់។នៅក្នុង ០៣ ថ្ងៃម្ដងព្រះរាជាតែងយាងទៅកាន់សាលប្រជុំ។មន្ត្រីជាន់ខ្ពស់មាន ០៥ នាក់ទី ០១ មានងារហៅតាមចិនថា Kou-lo-yeou ទី ០២ Siang-kao-ping ទី ០៣ Po-hoto-ling ទី ០៤ Cho-mo-ling និង ទី ០៥ Jan-jo-leou។រហូតមកដល់ពេលនេះគេមិនទាន់រកឃើញថាគោរមងារដែលហៅតាមចិននេះត្រូវនឹងពាក្យខ្មែរជំនាន់នោះថាយ៉ាងមិចនៅឡើយទេ។ឯពួកមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។
នៅចំពោះព្រះភ័ក្រ្តព្រះរាជាពួកមន្ត្រីត្រូវធ្វើគារវកិច្ចដោយឱនក្បាលដល់ដី ០៣ ដង។បើព្រះអង្គទ្រង់មានព្រះបន្ទូលហៅឬប្រើពួកមន្ត្រីត្រូវលត់ជង្គង់រត់ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាកិច្ចការប្រទេសជាតិ។ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។គេឃើញមានទាហានរាប់ពាន់នាក់ពាក់អាវក្រោះកាន់លំពែងឈរឈាមគ្រប់ទីកន្លែងតាំងពីជុំវិញបល្ល័ង្គរហូតដល់ទ្វារទាំងឡាយ។[៦]
សម័យអង្គរ(ចក្រភពខ្មែរ)

រដ្ឋបាលកណ្ដាល
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។តំណែងធំៗត្រូវបានទៅលើរាជវង្សានុវង្សឯចំណែកជាបុរោហិតអ្នកប្រារព្ធពិធីនៃទេវរាជព្រះរាជគ្រូត្រូវបានទៅសមាជិលត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិតាមខ្សែស្រី។
វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍គឺជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញ្ញាវ័ន្ដនិងជាតំណាងអរិយធម៌ឥណ្ឌា។វណ្ណៈកំពូលទាំង ០២ នេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។
រដ្ឋបាលភូមិភាគ
សម័យចតុមុខ និង សម័យលង្វែក

នៅក្នុងសម័យនោះប្រទេសកម្ពុជាលែងជាមហាអំណាចលេខ ០១ ខាងទឹកដីទៀតហើយ។ទឹកដីជាន់ក្រៅគឺស្រុកបច្ចន្តជនបទដូចជាស្រុកសុខោទ័យ ស្រុកអយុធ្យា ស្រុកលពបុរី ស្រុកពិមាឃត្រូវបាត់បង់អស់ទៅហើយរីឯប្រទេស សាមន្តរាជ ដូចជាចាម្ប៉ា អណ្ណាម ជ្វា មនក៏លែងមានទៀតដែរហើយ។ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹមទន្លេមូលឬនៅលើនេះបន្តិចបន្តួចនឹងប្រទេសលាវ។ព្រះនគរខាងលិចទល់នឹងបស្ចឹមបុរី និង រយ៉ងខាងពាយ័ព្យទល់នឹងស្រុកនាងរង នគររាជសីមាខាងកើតទល់នឹងប្រទេសចម្ប៉ាខាងត្បូងទល់នឹងសមុទ្រចិននិងឈូងសមុទ្រសៀម។

នៅក្នុងឆ្នាំ ១៤៧៥ នៃគ.សអាណាចក្រខ្មែរចែកចេញជា ០៣ អាណាចក្រ ៖
- អាណាចក្រខាងជើងមានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះបាទស្រីរាជា។
- អាណាចក្រខាងកើតមានរាជធានីនៅស្រីសន្ធរគ្រប់គ្រងដោយព្រះបាទស្រីសុរិយោទ័យ
- អាណាចក្រខាងលិចមានរាជធានីនៅចតុមុខគ្រប់គ្រងដោយព្រះបាទធម្មរាជា។

បើតាមពង្សាវតាររាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ : លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឬស្សីសាញ់ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ្រ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រហ្មទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ ព្រះសួគ៌ា អូរកាប់ ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ។ល។
គួរកត់សម្គាល់ផងដែរថានៅក្នុងចំណោមខេត្តទាំងប៉ុន្មាននេះខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជាពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង។ល។រីឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញដូចជាខេត្តមង្គលបុរី ខេត្តស្ទោង ខេត្តជីក្រែង ខេត្តរលួស ខេត្តទឹកជោរ។ល។ចំណែកខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។
ខេត្តនីមួយៗត្រូវបែងចែកជាស្រុកហើយស្រុកនីមួយៗត្រូវបែងចែកជាឃុំនិងភូមិជាច្រើនទៅទៀត។ប៉ុន្តែខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗដែលគេឲ្យឈ្មោះថាដី។
ដី>រាជធានី-ខេត្ត>ស្រុក/ខណ្ឌ>ឃុំ/សង្កាត់>ភូមិ
សម័យឧដុង្គ


នៅក្នុងសម័យឧដុង្គឃើញមានខេត្តដូចជា : កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ច័ន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ ព្រះសួគ៌ា អូរកាប់ ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង។
សម័យអាណានិគមនិយមបារាំង និង សម័យអាណានិគមនិយមជប៉ុន



នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្តនិងភូមិភាគដូចជា ៖
ខេត្ត
ភូមិភាគរដ្ឋបាល
នៅក្នុង គ.ស ១៩៤៧ មានព្រះរាជ្យក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន ០៧ គឺ ៖
- ភូមិភាគរដ្ឋបាលទី ០១ : ខេត្តបាត់ដំបង និង សៀមរាប
- ភូមិភាគរដ្ឋបាលទី ០២ : ខេត្តពោធិសាត់ និង កំពង់ឆ្នាំង
- ភូមិភាគរដ្ឋបាលទី ០៣ : ខេត្តកំពង់ធំ និង កំពង់ចាម
- ភូមិភាគរដ្ឋបាលទី ០៤ : ខេត្តក្រចេះ និង ស្ទឹងត្រែង
- ភូមិភាគរដ្ឋបាលទី ០៥ : ខេត្តព្រៃវែង និង ស្វាយរៀង
- ភូមិភាគរដ្ឋបាលទី ០៦ : ខេត្តកណ្ដាល និង កំពង់ស្ពឺ
- ភូមិភាគរដ្ឋបាលទី ០៧ : ខេត្តតាកែវ និង កំពត
សម័យសង្គមរាស្ត្រនិយម ឬ ព្រះរាជាណាចក្រកម្ពុជាទី ០១


ប្រទេសកម្ពុជាបានបន្សល់ទុកនូវខេត្តដែលសេសសល់ស្រាប់នៅក្នុងសម័យអាណានិគមនិយមបារាំងរហូតមកដល់សម័យសង្គមរាស្ដ្រនិយមមានខេត្តកណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង។
នៅក្នុងសម័យសង្គមរាស្ដ្រនិយមខេត្ដចំនួន ០៥ ត្រូវបានបង្កើតឡើងបន្ថែមទៀតនិងក្រុងចំនួន ០៣ គឺ : ខេត្តព្រះវិហារ[៧] ខេត្តមណ្ឌលគីរី[៨] ខេត្តរតនគីរី[៩] ខេត្តឧត្ដរមានជ័យ[១០](បំបែកចេញពីខេត្តសៀមរាប) ខេត្តកោះកុង[១១] និង ក្រុងព្រះសីហនុ[១២](១៩៥៧) ក្រុងកែប[១៣] និង ក្រុងបូកគោ(១៩៥៩) និង ក្រុងគីរីរម្យ។សរុប ១៩ ខេត្ត និង ០៣ ក្រុង ។
សម័យសាធារណរដ្ឋខ្មែរ ឬ លន់ នល់

ខេត្តនិងក្រុងសល់ពីជំនាន់សង្គមរាស្ត្រនិយមមានខេត្តកណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែងខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប)ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧ ដល់សាធារណរដ្ឋខ្មែរ ឬ សម័យលន់ នល់ ក្រុងកំពង់សោម) ក្រុងកែប និង ក្រុងបូកគោ(១៩៥៩) និង ក្រុងគីរីរម្យ។
នៅចុងសម័យសង្គមរាស្ត្រនិយមនិងសម័យសាធារណរដ្ឋខ្មែរ មានបង្កើតអនុខេត្ត ១១ និង ខេត្ត ០១ ដូចខាងក្រោម ៖
- អនុខេត្តកំពង់សិលា (ស្រុកស្រែអំបិល)
- អនុខេត្តផ្ការំចេក (ស្រុកមេមត់)
- អនុខេត្តភ្នំដិល (ស្រុកបាធាយ)
- អនុខេត្តថ្មពួក (ស្រុកសិរីសោភ័ណ)
- អនុខេត្តស្រកានាគ (តាកែនកោះស្លាស្រកានាគ ស្រុកឈូក)
- អនុខេត្តថ្មកែវ (ជិតគីរីរម្យ)
- អនុខេត្តវិហារសួគ៌ (វិហារសួគ៌)
- អនុខេត្តកំចាយមារ (កំចាយមារ ព្រៃវែង)
- អនុខេត្តអន្លង់វែង (ជិតសៀមរាប)
- អនុខេត្តទន្លេសាប (ទីតាំងសាលាខេត្តនៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់)
- អនុខេត្តប៉ៃលិន[១៤] ក្រោយមកដាក់ជាខេត្តប៉ៃលិនក្រោយមកទៀតកែដាក់ថាក្រុងប៉ៃលិនមង្គល
- ខេត្តឧត្ដុង្គមានជ័យ (តាំងនៅស្រុកឧត្ដុង្គ[១៥] ខេត្តកំពង់ស្ពឺ)។ សរុប ២១ ខេត្ត ក្រោយមក ២០ ខេត្ត ក្រុង ០៣ ក្រោយមក ក្រុង ០៤ និង អនុខេត្ត ១១ ក្រោយមក ១០។[១៦]
សម័យកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត

នៅក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ជំនួសឲ្យខេត្តកម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកទៅជា ០៧ ភូមិភាគគឺភូមិភាគពាយ័ព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល។[១៧]
ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកឧត្តមសេនីយ៍លន់ នល់។[១៨]
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា និង សម័យអ៊ុនតាក់

សម័យព្រះរាជាណាចក្រកម្ពុជាទី ០២

នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០៨ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុទៅជាខេត្តវិញនិងបានកែសម្រួលព្រំប្រទល់សីមាខេត្តជាច្រើន។[២០]
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានបំបែកខេត្តកំពង់ចាមទៅជា ០២ ខេត្តកំពង់ចាម(ត្រើយខាងលិចទន្លេមេគង្គ) និង ខេត្តត្បូងឃ្មុំ(ត្រើយខាងកើតទន្លេមេគង្គ)។[២១]
Remove ads
ឯកសារយោង
តំណខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
