ខេត្តសុវណ៌ភូមិ
ខេត្តសុវណ៌ភូមិ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តសុវណ៌ភូមិ ឬ សុវណ្ណភូមិ (សៀម : ร้อยเอ็ด) គឺជាខេត្តដែលស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តកាលសិន្ធុ ខេត្តមុក្តាហារ ខេត្តយសោធរ ខេត្តសិរីសាកេត ខេត្តសុរិន្ទ្រ និង ខេត្តមហាសារគាម។
ខេត្តសុវណ្ណភូមិ គឺជាខេត្តរបស់ខ្មែរនៅសម័យអង្គរដែលបានមកពីពាក្យ សុវណ្ណ + ភូមិ។ពាក្យសុវណ្ណភូមិមានន័យថាដែនដីមាស។
- សុវណ្ណ មានន័យថា មាស
- ភូមិ មានន័យថា ដែនដី តំបន់
ខេត្តនេះមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គលើដែលសម្បូរទៅដោយមច្ឆាជាតិដីមានជីវជាតិល្អដែលអនុគ្រោះដល់វិស័យកសិកម្មនៅក្នុងតំបន់នេះ។បច្ចុប្បន្នខេត្តនេះត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉យអេតវិញ។

Remove ads
ប្រវត្តិ
នៅក្នុងសម័យអង្គរជនជាតិខ្មែរបានមកតាំងទីលំនៅនៅក្នុងតំបន់នេះដូចដែលមានប្រាសាទបុរាណខ្មែរបានបាក់បែកជាច្រើនជាភស្តុតាង។ទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្រ្តសំខាន់នៃខេត្តនេះបានចាប់ផ្តើមឡើងនៅពេលដែលជនជាតិលាវមកពីចម្ប៉ាស័ក្តិបានមកតាំងទីលំនៅនៅជិតខេត្តសុវណ៌ភូមិនេះនៅក្នុងសម័យអយុធ្យា។នៅចុងសតវត្សរ៍ទី ១៨ ស្ដេចតាក់ស៊ីនបានផ្លាស់ទីក្រុងទៅទីក្រុងបច្ចុប្បន្នដែលនៅពេលនោះគេហៅថាសាកេតនគរ។
រដ្ឋបាល
ខេត្តសុវណ៌ភូមិ ចែកចេញជា ២០ ក្រុង/ស្រុក ១៩៣ សង្កាត់/ឃុំ និង ២៣១១ ភូមិ ៖

Remove ads
ប្រាសាទ
- ប្រាសាទគូក្រាដូន
- ប្រាសាទគូកាសិង្ហ
- ប្រាសាទគូផុនរកាង
- ប្រាសាទគូព្រះកុណា
- ប្រាសាទណងគូ
- ប្រាសាទស្រះគូ
- ប្រាសាទហ៊ិនកុង
- ប្រាសាទហ៊ិនបានណងឃុន
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads