ខេត្តសិរីសាកេត
ខេត្តសិរីសាកេត អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តស្រីស្លាកែត ឬ សិរីស្លាកែត ឬ សិរីសាកេត (សៀម : ศรีสะเกษ , ខ្មែរសុរិន្ទ្រ : ซีซะเกด) គឺជាអតីតខេត្តរបស់ប្រទេសកម្ពុជាដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩។បច្ចុប្បន្នខេត្តសិរីសាកេតត្រូវបានប្រទេសសៀមប្ដូរឈ្មោះទៅជាខេត្តស៊ីសាកេតវិញ។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ្រ ខេត្តសុវណ៌ភូមិ ខេត្តយសោធរ ខេត្តឧប្បលរាជធានី ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។
Remove ads
Remove ads
សំណង់ប្រាសាទបុរាណជាច្រើនរបស់ខ្មែរដែលបានរកឃើញនៅក្នុងខេត្តនេះបានបង្ហាញថាតំបន់នេះធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរនិងមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី ១២ បើទោះបីជាតំបន់នេះមានប្រជាជនរស់នៅមិនសូវច្រើនក៏ដោយ។បើតាមទំនៀមទម្លាប់ប្រពៃណីនៅក្នុងខេត្តនេះត្រូវបានស្គាល់ថាជាស្រីនគររំដួល។ក្រោយមកត្រូវបានគេហៅថាខេត្តគោកខ័ណ្ឌវិញបន្ទាប់ពីទីក្រុងមួយបានកសាងនៅចុងសតវត្សរ៍ទី ១៥ នៃគ.សនៅក្នុងរជ្ជកាលព្រះបាទបរមរាជាធិរាជទី ៣ នៃទីក្រុងអយុធ្យា។ជនជាតិលាវបានចាប់ផ្ដើមមកតាំងទីលំនៅភាគខាងជើងនៃខេត្តនេះហើយនៅក្នុងឆ្នាំ ១៧៨៦ ក្រុងសិរីសាកេតត្រូវបានបង្កើតឡើងដោយស្ថិតនៅក្រោមអំណាចខេត្តគោកខ័ណ្ឌ។នៅក្នុងឆ្នាំ ១៩០៤ ខេត្តសិរីសាកេតត្រូវបានប្ដូរឈ្មោះទៅជាខេត្តគោកខ័ណ្ឌខណៈដែលខេត្តគោកខ័ណ្ឌពីដើមត្រូវប្ដូរឈ្មោះទៅជាហួយនឿវិញ។
មណ្ឌលឧត្តរធានីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១២ ហើយបានគ្រប់គ្រងកាន់កាប់តំបន់ជាច្រើន។នៅក្នុងឆ្នាំ ១៩៣៣ ប្រព័ន្ធគ្រប់គ្រងមណ្ឌលត្រូវបានបញ្ចប់ហើយខេត្តគោកខ័ណ្ឌត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីរាជធានីបាងកក(ខេត្តបឹងកក់)។ ០៥ ឆ្នាំក្រោយមកឈ្មោះក្រុងនិងស្រុកត្រូវបានដាក់ឲ្យត្រឡប់ទៅជាខេត្តសិរីសាកេតវិញខណៈដែលស្រុកនៅក្នុងហួយនឿត្រូវបានគេប្ដូរឈ្មោះទៅជាស្រុកគោកខ័ណ្ឌវិញ។
ទំនប់ទឹករ៉ាស៊ីសាឡៃដែលបានសាងសង់នៅទីនេះក្នុងឆ្នាំ ១៩៩៤ ត្រូវបានផ្អាកដំណើរការនៅខែកក្កដា ឆ្នាំ ២០០០ បន្ទាប់ពីមានការខូចខាតនិងបំផ្លិចបំផ្លាញដល់ភូមិកសិកម្មក្នុងស្រុក។
Remove ads
ខេត្តសិរីសាកេត ចែកចេញជា ២២ ក្រុង/ស្រុក ២០៦ សង្កាត់/ឃុំ និង ២៤១១ ភូមិ ៖

Remove ads
- ប្រាសាទតាឡេង
- ប្រាសាទត្រពាំងយំ
- ប្រាសាទតាមណាក់សៃ
- ប្រាសាទប្រាង្គគូ
- ប្រាសាទប្រាង្គគូសាមប៊ុន
- ប្រាសាទបានប្រាសាទ
- ប្រាសាទបានលំភុក
- ប្រាសាទបាណស៊ី
- ប្រាសាទបាណអារាំង
- ប្រាសាទព្រះជម្រុង
- ប្រាសាទភូហ្វៃ
- ប្រាសាទភូមិសម្បូណ៍
- ប្រាសាទមេបុណ្យប្រាង្គគូ
- ប្រាសាទដូនទួន
- ប្រាសាទយើនឿ
- ប្រាសាទយេរ
- ប្រាសាទសន្ធប់
- ប្រាសាទស្រះកំពែងណូយ
- ប្រាសាទស្រះកំពែងយ៉ៃ
- ប្រាសាទសំរោងប្រាសាទ
- ប្រាសាទហ៊ិនបានសាម៉ូ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads